The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​គាំទ្រពាក់​កណ្ដាល​នៅ​អង់គ្លេស​ ភ្នាល់​យក​បារាំង​ជាអ្នក​លើកពាន Euro 2020




អ្នក​គាំទ្រពាក់​កណ្ដាល​នៅ​អង់គ្លេស​ ភ្នាល់​យក​បារាំង​ជាអ្នក​លើកពាន Euro 2020

Content image - Phnom Penh Post
រូប​ឡូហ្គូ និង​ពានរង្វាន់​នៃ​ការ​ប្រកួត​ប្រជែង​ជើង​ឯក​អឺរ៉ុប ត្រូវ​បាន​ដាក់​បង្ហាញ​ នៅ​ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​ ២១ ខែ ​កញ្ញា ឆ្នាំ​ ២០១៦​។

អ្នក​គាំទ្រពាក់​កណ្ដាល​នៅ​អង់គ្លេស​ ភ្នាល់​យក​បារាំង​ជាអ្នក​លើកពាន Euro 2020

ក្រុង​ឡុងដ៍​: ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​គាំទ្រ​បាល់​ទាត់​នៅ​ចក្រភព​អង់គ្លស រួមជា​មួយ​អ្នក​គាំទ្រ​នៅ​ទូទាំង​អឺរ៉ុបបាន​ចាក់ (ភ្នាល់) យក​ក្រុម​ជម្រើសជាតិ​បារាំង ជាអ្នក​លើក​ពាន​ ក្នុង​ព្រឹត្តិការណ៍​​ Euro 2020 នេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពី​ Entain ដែល​ក្រុម​ហ៊ុន​ភ្នាល់​ការ​ប្រកួត​កីឡា​ស្របច្បាប់។

ការ​ប្រកួត​រវាង​អ៊ីតាលី និង​តួកគី គឺ​ជាការ​ចាប់​ដំណើរការ​ Euro 2020 ផ្លូវ​ការ ក្រោយ​ផ្អាក​ កាល​ពី​ឆ្នាំ​មុន ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩​។ ការ​ប្រកួត​ប្រជែង​ចុង​ក្រោយនៃ​កម្មវិធី​នេះ ក្នុងឆ្នាំ​២០១៦ ឃើញ​ថា ក្រុម​​ព័រ​ទុយហ្គាល់ ឈ្នះ​បារាំង ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

ក្រុមហ៊ុន Entain បាន​ឱ្យ​ដឹង​ថា ប្រមាណ​ជា ២៨​ ភាគ​រយ​នៃ​ចំនួន​អ្នក​ភ្នាល់​ទាំង​នោះ បាន​ជ្រើស​រើស​យក​បារាំង​ ​ជា​ក្រុម​ជើង​ឯក​ ពោល​គឺ​ច្រើន​ជាង​ក្រុម​ជម្រើសជាតិ​ណា​ទាំង​អស់ បន្ទាប់​មក​ក្រុម​តោកំណាច​អង់គ្លេស និង​បិសាច​ក្រហម​បែលហ្ស៊ិក​។

មិន​មាន​ការ​ផ្ដល់​នូវការ​ប៉ាន់ស្មាន​ច្បាស់​លាស់បន្ថែម​ចំពោះ​មធ្យម​ភាគ​នៃ​អ្នក​ភ្នាល់​​ទាំង​នោះ​ បាន​ជ្រើស​រើស​យក​ក្រុម ដែល​មាន​រហស្សនាម​ថា​​ «Les Bleus» (ពណ៌ខៀវ)។

Euro 2020 ប្រមូល​បាន​ការ​ភ្នាល់​ពី​អ្នក​គាំទ្រ ១,៥ លាននាក់ គិត​តាំង​ពី​ដើម​ឆ្នាំ ដោយ​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ភ្នាល់​ទាំង​នោះ​ គឺ​ជា​អតិថិជន​នៅ​ចក្រភព​អង់​គ្លេស​។ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​ក្រុម​ហ៊ុន​នេះ​។

Content image - Phnom Penh Post
Pogba (ស្ដាំ), Sissoko (ឆ្វេង) និង Lenglet (កណ្ដាល) របស់​ក្រុម​បារាំង កំពុង​នាំ​គ្នា​ហ្វឹក​ហាត់​​ កាល​ពី​ថ្ងៃ​ទី ៥ ខែមិថុនា​។ ​

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ភ្នាល់​នៅ​ចក្រភព​អង់គ្លេស ក៏​បាន​រើស​យក​ប្រធាន​ក្រុម​អង់គ្លេស Harry Kane បន្ទាប់​មក​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​បែលហ្ស៊ិក ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាងគេ​​ ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​​។

ក្រុម​បារាំង នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ការ​ប្រកួត​ប្រជែង​ជើង​ឯក​អឺរ៉ុបក្នុង​ពូល F របស់ខ្លួន ដោយ​ប្រកួត​បើក​ឆាក​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះអាល្លឺម៉ង់ បន្ទាប់​មក​ជួប​ជាមួយ​ក្រុម​ហុង​គ្រី និង​ចុង​ក្រោយ​ជួបក្រុម​ជើង​ឯក​ចាស់​ព័រទុយហ្គាល់​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍