The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បឺត​ សង្ឃឹម ​រំពឹងអាច​ប្រើ​ក្បាច់ជង្គង់ ដើម្បី​ទម្លាក់ ​អេ ​ណារ័ត្ន ​ក្នុងការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់ នៅ​ PNN​




បឺត​ សង្ឃឹម ​រំពឹងអាច​ប្រើ​ក្បាច់ជង្គង់ ដើម្បី​ទម្លាក់ ​អេ ​ណារ័ត្ន ​ក្នុងការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់ នៅ​ PNN​

Content image - Phnom Penh Post
អេ ណារ័ត្ន និង បឹត សង្ឃឹម នឹង​ត្រូវ​ប្រកួតជម្រុះ​វគ្គ ១៦នាក់ដំបូង ដើម្បី​រក​អ្នក​ឈ្នះ ឡើង​ទៅ​​ប្រកួតជុំ​ទី​២។ រូប​ថត​ សហការី

បឺត​ សង្ឃឹម ​រំពឹងអាច​ប្រើ​ក្បាច់ជង្គង់ ដើម្បី​ទម្លាក់ ​អេ ​ណារ័ត្ន ​ក្នុងការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់ នៅ​ PNN​

ភ្នំពេញ៖ អ្នក​ប្រដាល់​​​មាន​សមត្ថភាព​ឆ្នើម​ជួរ​មុខ​ ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាម បឺត សង្ឃឹម ​និងគ្រូ​បង្វឹក​របស់គេ បានអះអាង​ថា បានត្រឹម​ខ្លួន​រួច​រាល់ ហើយ បឺត សង្ឃឹម នឹង​ប្រើក្បាច់ជង្គង់ ដើម្បី​យក​ឈ្នះលើ អេ​ ណារ័ត្ន ក្នុងការ​ប្រកួតជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​លើ​សង្វៀន PNN នា​រសៀល​ថ្ងៃ​អាទិត្យនេះ។

សម្រាប់ការ​​ប្រកួត​របស់ បឺត សង្ឃឹម និង អេ ណារ័ត្ន នេះ លោក​ តាំង ​លីហួរ​ មន្ត្រី​សម្រប​សម្រួល​ព័ត៌មាន​ នៃ​​សង្វៀន ​PNN ​បាន​ឱ្យ​​ដឹង​ថា​ ​ប្រ​វត្តិ​ប្រ​កួត​របស់​អ្នក​ទាំង​ពីរ​នេះ ​មិន​ធ្លាប់​ជួប​​គ្នា​កន្លង​មក​ទេ ​ហើយ​បទ​ពិសោធ​ឡើង​សង្វៀន​វិញ​ បឺត ​សង្ឃឹម ​ឡើង​ប្រ​កួត​បាន​​ច្រើន​ជាង​ អេ​ ណារ័ត្ន ​​ជាង​ ៣០​ ដង ខណៈ​ការ​ប្រកួត ​៣ សប្តាហ៍ មក​នេះ កីឡាករ ​ប៊ុន ​សុធា​ និង ​ឡុង ​រ៉ាមី ដែល​បាន​ឆ្លង​ផុត​វគ្គ​នេះ ត្រៀម​​ជួបគ្នា នៅជុំ​ទី​ ២ ​ហើយ​ ​សេក ​គឹម​សាន្ត ​កំពុង​​រង់​ចាំ​លទ្ធផល​ប្រ​កួត​រវាង​ ​បឺត​ សង្ឃឹម​ និង ​អេ ​ណា​រ័ត្ន នេះ​​។​​

លោក បឺត​ សំខាន់ ជា​គ្រូ​បង្វឹក​ បឺត ​សង្ឃឹម បាន​​និយាយ​ថា​៖ «​ស្នៀត​ប្រ​កួត យើង​​​ត្រៀម​វ៉ៃ​យក​ឈ្នះ ​ហើយ​រំពឹង​​​ថា ​នឹង​ឈ្នះ​បាន​ឆ្លង​ចូល​​ជុំ​ទី ​២​។​ ​កម្លាំង ​និង​សមត្ថភាព​ក្បាច់​គុន​របស់ បឺត សង្ឃឹម ​ធានា​ថា ​ល្អ​ ប៉ុន្តែពេល​ចូល​ប្រ​កួត​​ដណ្តើម​ពាន ឬ ​ខ្សែ​ក្រវាត់​ កន្លងមក បឺត សង្ឃឹម ដូច​ជា​ធ្វើ​មិន​សូវ​បាន​ល្អ ជា​ពិសេស​ ពេល​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ គឺ​ចាញ់​ និង​ធ្លាក់​តែ​ម្តង»​។​

ចំណែក​កីឡាករ ​បឺត ​សង្ឃឹម បាន​​និយាយ​ថា​៖ ​«ខ្ញុំ​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ ​ដោយ​មាន​ទំនុក​ចិត្ត​ឈ្នះ​ តែ​វា​តឹង​តែង ​និង​លំបាក​ដែរ ​មិន​មែន​ស៊ី​ផុយ​ទេ​។ ទោះ អេ​ ណារ័ត្ន​ ជា​អ្នក​​ប្រដាល់​ជំនាន់​ក្រោយ​​​ខ្ញុំ​មែន ​ប៉ុន្តែគាត់​​មាន​ស្នៀត​កែង​ល្អ​ ហេតុ​នេះ​ខ្ញុំ​បិត​កែង​ឱ្យ​​ជាប់​ និង​មាន​ឱកាស​លេង​ក្បាច់​ជង្គង់ ​គឺ​រំពឹង​​ឈ្នះ​ ៨០ ​ភាគ​រយ»​។​

ចំពោះ​កីឡាករ ​អេ ​ណា​រ័ត្ន វិញ បាន​​​ប្រាប់​​ថា​៖​ «ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ​​ត្រឹម ៥០​ ភាគ​រយ​ប៉ុណ្ណោះ​ ពី​ព្រោះ​កីឡាករ​ បឺត​ សង្ឃឹម ​គេ​ចាស់វស្សា​​ជាង​ និង​​ល្អ​ជង្គង់​ខ្លាំង ហេតុ​នេះ​​ខ្ញុំ​គិត​ថា​លំបាក​ប្រ​កួត​ណាស់​»។

តាម​ប្រ​វត្តិ​ប្រ​កួត​ ដែល​ទទួល​បាន​ពី​គណៈកម្មការ​ផ្គូ​ផ្គង​ ​គឺ​ ​បឺត​ សង្ឃឹម ​​មាន​អាយុ​ ២៨ ​ឆ្នាំ​កម្ពស់​ ១,៦៦ ​ម៉ែត្រ​ ហើយ​ធ្លាប់​ប្រ​កួត​ឈ្នះ​ចំនួន​ ៨០​ ដង ​ចាញ់​ ២០ ​​ស្មើ ​២ ​ដង ក្នុង​នោះ​ បាន​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​​ចំនួន ​២៨​ ដង​។ ​ចំណែក ​អេ ​ណារ័ត្ន មាន​​អាយុ​ ២៣ ​ឆ្នាំ ​កម្ពស់​ ១,៦៥ ម៉ែត្រ​ធ្លាប់​ប្រ​កួត​ឈ្នះ​ ​៤៧ ​​ចាញ់ ​១៤ និង​​ស្មើ​ ២​ ដង ​ក្នុង​នោះ​បាន​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ​១១ ដង​៕​​

អត្ថបទគួរចាប់អារម្មណ៍