The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Mount និយាយថា ទើបតែ​ចាប់ផ្ដើម ​ក្រោយ​ជាប់ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ៣០​ នាក់​




Mount និយាយថា ទើបតែ​ចាប់ផ្ដើម ​ក្រោយ​ជាប់ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ៣០​ នាក់​

Content image - Phnom Penh Post
Mount ចូលរួមការហ្វឹកហាត់ជាមួយ​ក្រុមអង់គ្លេស កាល​ពីថ្ងៃចន្ទ​ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះ World Cup។ AFP

Mount និយាយថា ទើបតែ​ចាប់ផ្ដើម ​ក្រោយ​ជាប់ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ៣០​ នាក់​

​ក្រុង​ឡុង​ដ៍​: ខ្សែបម្រើ Mason Mount របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​តោ​ខៀវ Chelsea បាន​និយាយកាលពី​ថ្ងៃ​ចន្ទ​ថា វា​ជា​រឿង​ពិសេស​ណាស់ ដែល​បានឃើញ​ឈ្មោះ​របស់ខ្លួន ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ៣០​ នាក់ ដែល​ត្រូវ​ប្រជែង​ពានរង្វាន់​ដ៏​មាន​កិត្តិយស Ballon d'Or​។​

​តែ​យ៉ាងណា កីឡាករ​វ័យ ២២ ​ឆ្នាំ Mount បានធ្វើការ​បញ្ជាក់ថា រូបគេ​ទើបតែ​ចាប់ផ្ដើម​មាននូវ​ចង្វាក់​ពេលវេលា​ដ៏​សំខាន់​ប៉ុណ្ណោះ បន្ទាប់ពី​ឆ្នាំ​មួយ​ដែល​រូបគេ​មាន​ចំណែក​រួម​ក្នុងការជួយ​ឱ្យ​ក្លិប Chelsea ឈ្នះ​ពានរ​បស់​ក្របខ័ណ្ឌ Champions League និង​ក្រុម​តោ​កំណាច​អង់គ្លេស​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ធំ​ជា​លើកដំបូង គិត​តាំងពី​ឆ្នាំ​ ១៩៦៦ មក​។​

«​វា​ពិតជា​ពិសេស​ណាស់​។ ក្នុងការ​ឃើញ​បែប​នោះ (​ការ​ជាប់​ឈ្មោះ​) ហើយ​ការ​មានឈ្មោះក្នុងចំណោម​ឈ្មោះ​កីឡាករ​ទាំងនោះ គឺជា​ក្ដី​សុបិន​ដ៏​ពិត​មួយ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Mount ដែល​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន នៅមុន​ការប្រកួត​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អឺរ៉ុបទល់នឹង​ក្រុម​ហុង​គ្រី កាលពី​ថ្ងៃ​អង្គារ​។​

​កីឡាករ Mount បាន​បន្តទៀតថា​៖ «​នៅ​គ្រប់​ឆ្នាំ ដែល​អ្នក​ប្រឹងប្រែង​យ៉ាងខ្លាំង ប្ដូរផ្ដាច់ និង​ឃើញ​អ្វី​បែប​នោះ វា​បង្ហាញថា គ្រប់យ៉ាង​ទទួលផល​ហើយ​។ វា​ទើបតែ​ចាប់ផ្ដើម​ប៉ុណ្ណោះ វា​មិនទាន់​ចប់​នៅឡើយ​ទេ​»​។​

​យ៉ាងណាក្ដី កីឡាករ Mount ក៏​មិនមែនជា​បេក្ខភាព ដែលមាន​សង្ឃឹម​ខ្ពស់ ក្នុងការ​ឈ្នះ​ពាន​នេះ​នោះទេ ដោយ​កីឡាករ Lionel Messi មាន​សិទ្ធិ​ខ្ពស់​ជាងគេ ក្នុងការ​បានក្លាយ​ជា​ម្ចាស់​ជយលាភី​ពាន​នេះ ជា​​លើក​ទី៧ ក្រោយពី​មាន​ចំណែក​រួម​យ៉ាង​ធំធេង ក្នុង​ការជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លើក​ពាន Copa America​។​

«​ខ្ញុំ​មាន​អារម្មណ៍​មិន​ច្បាស់​-​លាស់​ទេ តែ​អ្នក​មិនមាន​ផ្លូវ​ដឹង​នោះឡើយ​។ រឿង​សំខាន់បំផុតសម្រាប់​ខ្ញុំគឺថា ខ្ញុំ​បន្ត​ប្រឹងប្រែង ដើម្បី​ទៅឱ្យ​ដល់​កម្រិតដែល​ខ្ញុំ​បានកំណត់នៅមុននេះ ហើយ​បន្តដំណើរ​ឆ្ពោះទៅមុខ​ឱ្យ​កាន់តែ​ឆ្ងាយ​ជាងនេះទៀត​»​។ នេះ​ជាការ​បន្ថែម​របស់ Mount​។​

​ជាមួយគ្នានេះដែរ កីឡាករ Mount ត្រូវ​ប្រឈម​ជាមួយនឹង​ការប្រកួតប្រជែង​ដ៏​តានតឹង ដើម្បី​ត្រឹមតែ​បាន​រក្សា​ទីតាំង​របស់ខ្លួន ក្នុងចំណោម​កីឡាករ​ជម្រើស​ដំបូង​ទាំង ១១​ នាក់ ​ដ៏​ខ្លាំង​បំផុត​របស់​គ្រូបង្វឹក​លោក Gareth Southgate​។​

​ខ្សែបម្រើ​ប្រយុទ្ធ Phil Foden របស់​ក្រុម​មេឃ​ខៀវ Manchester City មាន​ភាពលេច​​ធ្លោ​ជាខ្លាំង ខណៈដែល​ក្រុម​តោ​កំណាច​អង់គ្លេស ដែល​ផ្លាស់ប្ដូរ​កីឡាករ​យ៉ាងច្រើនបាន​បំបាក់​ក្រុម​ម្ចាស់​អង់​ដូ​រ៉ា ៥-០ ដល់ផ្ទះ កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍