The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Messi ថា​ ការចាញ់​អារ៉ាប៊ី សាអ៊ូឌីត​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ គឺ​ជា​រឿង​ធ្ងន់ធ្ង​រ

Messi ថា​ ការចាញ់​អារ៉ាប៊ី សាអ៊ូឌីត​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ គឺ​ជា​រឿង​ធ្ងន់ធ្ង​រ

Content image - Phnom Penh Post
កីឡាករ Lionel Messi ប្រតិកម្មអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក Qatar 2022 ពូល C រវាងអាហ្សង់ទីន និងអារ៉ាប៊ី សាអ៊ូឌីត នៅកីឡដ្ឋាន Lusail ក្នុងទីក្រុង Lusail ភាគខាងជើងទីក្រុងដូហា Doha នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២។

Messi ថា​ ការចាញ់​អារ៉ាប៊ី សាអ៊ូឌីត​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ គឺ​ជា​រឿង​ធ្ងន់ធ្ង​រ

លីអូនេល​ម៉េស៊ី​ (Lionel M​essi) ​បាន​និយាយថា​ ការ​ចាញ់របស់​អាហ្សង់​ទីន​ក្នុង​ការ​ប្រកួត​ជា​មួយ​ អារ៉ាប៊ី សាអ៊ូឌីត ​គឺជារឿង​ដ៏គួរឱ្យ​ភ្ញាក់​ផ្អើល​និង​ធ្ងន់ធ្ងរ។​ ប៉ុន្តែ​ កំពូល​កីឡាករ​បាល់ទាត់​រូបនេះ​ បាន​ប្តេជ្ញាថា​​អាហ្សង់ទីន​ដែល​ជា​ម្ចាស់​ជើងឯក​អាមេរិក​ខាង​ត្បូង​នឹង​យក​ឈ្នះការ​ប្រកួត​វិញ​នៅ​លើក​ក្រោយ​។

«វា​គឺជា​ការវាយ​ប្រហារ​ដ៏​ធ្ងន់ធ្ងរ​មួយ​។​ការ​បរាជ័យ​ដែល​ឈឺចាប់​ក៏​ប៉ុន្តែ​យើង​ត្រូវតែ​បន្តមាន​ទំនុក​ចិត្តលើ​ខ្លួនឯង​»។
នេះ​គឺជា​ការ​លើកឡើង​របស់Messi​បន្ទាប់​ពីក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ រង​ការ​បរាជ័យ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្រោម​ថ្វី​ជើង​របស់​កីឡាករ​អារ៉ាប៊ី​សាអ៊ូឌីត​ក្នុង​លទ្ធផល​២-១​ក្នុង​ពូល​C​។

Messi​បាន​បន្ថែម​ថា៖​«ក្រុម​នេះ​នឹង​មិន​ចុះ​ចាញ់​ឡើយ​។​យើង​នឹង​ព្យាយាម​យក​ឈ្នះ​ម៉ិកស៊ិក»។

គួរជ្រាបថា​ នៅ​ក្នុង​ការ​ប្រកួតកាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ​ Messi ​បាន​ជួយឱ្យ​អាហ្សង់​ទីននាំ​មុខ​នៅ​នាទី​ទី១០​ ដោយការ​ស៊ុត​បាល់​ប៉េណាល់ទី​ នៅ​ឯ​កីឡ​ដ្ឋាន​លូសេល​(Lusail) ក្នុង​ប្រទេស​កាតា​។​ ប៉ុន្តែ​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី២ ​របស់​កីឡាករ ​Saleh Al-Shehri ​និង​ Salem Al-Dawsari ​បាន​ជួយ​ឱ្យ​អារ៉ាប៊ី​ សាអ៊ូឌីត​ កសាង​នូវ​ភាពភ្ញាក់​ផ្អើល​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភព​លោក​ដោយ​អាច​យក​ឈ្នះ​អាហ្សង់ទីន​ដែល​ជា​ក្រុម​បាល់ទាត់​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ពិភពលោក​។

នៅក្នុងតង់​ទី២​ ក្រុម​កីឡាករ​អាហ្សង់ទីន​ បាន​ខំព្យាយាម​ណាស់ដែរ​ តែមិន​អាច​បំប៉ោ​​ង​សំណាញ់​ទី​របស់​អាសាប៊ី​សាអ៊ូ ឌីត​បាន​ឡើយ។

Messi ​បាន​លើក​ឡើងថា​៖ «យើង​ដឹងថា​ អារ៉ាប៊ី​ សាអ៊ូឌីត ​ជា​ក្រុម​ដែល​មាន​កីឡាករ​ល្អ​ ផ្លាស់​ទីបាល់​បាន​ល្អ​ និង​លេង​ប្រយុទ្ធ​»។​«យើង​បាន​ព្យាយាម​ដែរ ​ប៉ុន្តែ​យើង​រៀង​ប្រញាប់​បន្តិច​។ ​គ្មាន​លេស​អ្វី​ត្រូវ​បក​ស្រាយទេ​ យើង​ត្រូវ​តែ​រួប​រួម​សាមគ្គី​គ្នា​ឱ្យ​ បានកាន់​តែខ្លាំង​ជាង​ពេល​មុនៗ​។​ ក្រុម​អាហ្សង់ទីន​ខ្លាំង​ហើយ​ក៏​ធ្លាប់​បាន​បង្ហាញភាព​ខ្លាំង​របស់​ខ្លួនពី​មុន​មក​រួច​ហើយ​ដែរ​។​យើង​មិន​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​យូរ​មក​ហើយ។​ឥឡូវនេះ​យើង​ត្រូវតែ​បង្ហាញថា​នេះ​គឺជា​ក្រុម​បាល់ទាល់​ដែលមិន​អាច​មើល​ងាយ​បាន​ឡើយ​»។

គួរ​ជ្រាបថា​ក្រុម​បាល់ទាត់​អាហ្សង់ទីន​នៅ​សល់​ការ​ប្រកួត​ក្នុង​ពូល C ​ចំនួន ​២ ​ប្រកួត​ទៀត​ ដែល​មួយ​នឹងត្រូវ​ប្រកួត​ទល់​ជា​មួយ​ម៉ិកស៊ិក​នៅថ្ងៃ​អាទិត្យ​ហើយ​បន្ទាប់​មក​ទៀត​ប៉ះ​ប៉ូឡូញ​នៅថ្ងៃ​ព្រហស្បតិ៍។

គួរជ្រាប​ដែរថា​ នេះ​គឺ​ជា​ការ​ចូលរួម​ប្រកួត​បាល់​ទាត់​ពិភព​លោក​លើក​ទី​៥​ និង​ទំនង​ជាចុង​ក្រោយ​របស់ Messi​ ហើយ​ប្រជាជន​អាហ្សង់ទីន​បាន​ដាក់​ការ​រំពឹង​ខ្ពស់​លើ​កីឡាករ​រូបនេះ​។

ក្នុង​នាម​ជា​កីឡាករ​​ដ៏​អស្ចារ្យ​បំផុត​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​នេះ​ប្រហែល​ជា​ឱកាស​ចុង​ក្រោយរ​បស់M​essi​ដែរ​ក្នុង​ការ​លើ​កពាន​រង្វាន់​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ដូចទៅ​នឹង​អតីត​តារា​បាល់​ទាត់​អាហ្សង់​ទីន​លោក​ឌីអេហ្កេម៉ា​រ៉ាដូណា ​(Diego Maradona)​ បាន​ធ្វើក្នុង​ឆ្នាំ​ ១៩៨៦៕

អត្ថបទគួរចាប់អារម្មណ៍