The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្សយន្ត​ផ្ទះ​បាយ​នៅ រីហ្គា អនាគត​អ្នក​ចម្អិន​អាហារ​រហ័ស




មនុស្សយន្ត​ផ្ទះ​បាយ​នៅ រីហ្គា អនាគត​អ្នក​ចម្អិន​អាហារ​រហ័ស

Content image - Phnom Penh Post
មនុស្សយន្ត​ផ្ទះ​បាយ ដែល​ជាអ្នក​ចម្អិន​ម្ហូប​អាហាររហ័ស នៅ​រីហ្គា ប្រទេសឡាតវី។ រូបថត AFP

មនុស្សយន្ត​ផ្ទះ​បាយ​នៅ រីហ្គា អនាគត​អ្នក​ចម្អិន​អាហារ​រហ័ស

រីហ្គា/ឡាតវី៖ ការ​បញ្ជា​ទិញ​ប៉ាស្តា​ចូលមក​ហើយ​ដៃ​មនុស្ស​យន្ត​ចាប់​ផ្តើម​ដំណើរការ​នៅ​ភោជនីយដ្ឋាន​រ៉ូបូត​អេត​ នៅ​តំបន់​រីហ្គា។ បន្ទាប់​ពី​ការ​ពន្យារ​ពេល ៥ នាទី ​ចាន​ក្តៅ​បំពង់​​​ត្រៀម​​​​រួចរាល់។ ហាង​​កាហ្វេ ​រីហ្គា​ ដែល​ស្ថិត​នៅ​ក្រោម​ស្ពាន​បេតុង​​បាក់​បែក ​ត្រូវ​បាន​រចនា​ឡើង​​តាម​របៀប​ដែល​អតិថិជន​អាច​​​សង្កេត​មើល​ដៃ​មនុស្សយន្ត​​​​​នៅ​កន្លែង​ធ្វើការ។ វា​ក៏​មាន​​​​កន្លែង​អង្គុយ​ផង​ដែរ​ ទោះបី​ជា​អតិថិជន​ភាគ​ច្រើន​ចូលចិត្ត​​​យក​ទៅ​ឆ្ងាយ​ក៏​ដោយ​ ​ព្រោះ​​​ត្រូវ​ការ​​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​ ដើម្បី​អាច​ទទួលទាន​បាន​​នៅ​ឡាតវី។

កម្មវិធី Roboeatz អនុញ្ញាត​ឱ្យ​​​អតិថិជន​បញ្ជា​ទិញ​ និង​បង់​លុយ​​ម្ហូប​​​ពួក​គេ​មុន​ពេល​មក​​​យក​នៅ​ហាង​។​ «អាហារ​​មាន​រសជាតិ​ឆ្ងាញ់​​ជាង​​អ្វី ដែល​ខ្ញុំ​រំពឹង!» ជា​សម្តី​អតិថិ​ជន​ អ៊ីវតារ៉ាទីនីកា​ ជា​គ្រូបង្រៀន​ និង​ជា​សមាជិក​​​ក្រុម​ប្រឹក្សា​អប់រំ​​ រដ្ឋធានី​ឡាតវី។

រីទីនីកា​ និយាយ​ថា ​នាង​នឹង​​​លើក​ទឹក​ចិត្ត​សិស្ស​សាលា​ឱ្យ​​មក​សង្កេត​មើល​ដៃ​មនុស្ស​យន្ត​​​ដែល​​កំពុង​ធ្វើ​សកម្មភាព​ហើយ​​​បាន​​សន្មត​ថា​ អាច​នឹង​មាន​​​មនុស្ស​យន្ត​ធ្វើ​ការ​នៅ​សាលា​​កាហ្វេ​របស់​សាលា​ក្នុង​រយៈពេល​​ ២-៣ ឆ្នាំ​ទៀត។

Content image - Phnom Penh Post
អាហារដ្ឋាន មាន​មនុស្សយន្ត​ជាអ្នកចម្អិន​ម្ហូប​នៅ​រីហ្គា​។ រូបថត AFP

Roboeatz ត្រូវ​បាន​បង្កើត​ឡើង​​​នៅ​ខែ​មករា​ ឆ្នាំ ២០១៨ ដោយ Konstantins Korcjomkins និង Janis Poruks ដែល​​​ដំណើរការ​​ហាង​អាហារ​​​រហ័ស Woki Toki នៅ​ប្រទេស​ឡាតវី​ តាំង​ពី​ឆ្នាំ ២០០៩។ លោក Poruks ដែល​​មាន​បទពិសោធ​ផ្នែក​វិស្វកម្ម​​និយាយ​ថា៖ «មនុស្ស​​​យន្ត​នេះ​ ជំនួស​បុគ្គលិក​ពី ៤ ទៅ ៦ នាក់ ​ដោយ​កាត់​​បន្ថយ​​ថ្លៃ​ដើម​ ការងារ​យ៉ាង​ច្រើន»។ ប៉ុន្តែ​លោក​​ថា​ ការ​ណែនាំ​​មនុស្ស​​យន្ត​បែប​នេះ​នឹង​មិន​ជំរុញ​ឱ្យ​មាន​អត្រា​​គ្មាន​ការងារ​ធ្វើ​ទេ ដោយ​ «​មនុស្ស​​​​មិន​ចូល​ជួរ​ ដើម្បី​បើក​ប៊ឺហ្គឺ»​ ហើយ​សម្រាប់​ភាព​​ប្រណីត​ភាព​​​គ្រួសារ​ចុង​ក្រោយ ​​ក្រុមហ៊ុន​ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ​កាល​ពី​ឆ្នាំ​មុន បាន​​ដាក់​បង្ហាញ​ផ្ទះ​បាយ​ដែល​ជា​មនុស្ស​យន្ត​យ៉ាង​​ពេញ​លេញ​​​កំណត់​អតិបរមា​អតិថិជន​តម្លៃ​ ៣៤៧​ ០០០ ដុល្លារ ។

លោក Korcjomkins ​ថា៖ «ដៃ​​មនុស្ស​យន្ត​ពិត​ជា​​ធ្វើ​ឱ្យ​មាន​​បញ្ហា​តិច​បំផុត​យើង​គ្រាន់​តែ​​រៀបចំ​វា​ ដើម្បី​ធ្វើ​អ្វី​ដែល​យើង​​ត្រូវ​ការ»។ លោក​​​ថា៖ «បញ្ហា​ប្រឈម​ពិត​ប្រាកដ ​គឺ​ការ​រចនា​ និង​​ច្នៃ​ប្រឌិត​​ផ្ទះ​បាយ​ទាំង​មូល​នៅ​​​ជុំវិញ​មនុស្ស​យន្ត​ដែល​គួរ​តែ​មាន​គ្រឿង​ផ្សំ​ម្ហូប​អាហារ​ជា​គ្រឿង​​ទេស ​ជា​ទឹក​ជ្រលក់​ផង​សម្រាប់​​ដាក់​ចំហុយ​ និង​ដាក់​ចៀន​។ មនុស្ស​យន្ត​​យើង​ត្រូវ​បាន​​​រចនា​ឡើង​ មាន​ភារ​កិច្ច​ច្រើន​​ជាង​ធ្វើ​ភីហ្សា។ សង្ឃឹម​ថា មនុស្ស​យន្ត​ក្នុង​​ផ្ទះបាយ​ នឹង​មាន​​ប្រជាប្រិយ​​ដូចជា​​រថយន្ត​អគ្គិសនី»៕​ AFP/HR

អត្ថបទគួរចាប់អារម្មណ៍