ក្រុងរ៉ៃក្យាវិក៖ ពលរដ្ឋអៀរឡង់ពីរនាក់ នៅតែជម្នះឡើងភ្នំអេវើរ៉េស ទោះបីជាបានឆ្លងវីរុសកូរ៉ូណា ហើយថ្វីដ្បិតតែអាជ្ញាធរនេប៉ាល់បានទទូចប្រាប់ថា នៅលើកំពូលភ្នំដ៏ខ្ពស់បំផុតក្នុងលោកនោះ មិនមានករណីឆ្លងជំងឺយ៉ាងណាក៏ដោយ។
អ្នកផ្សងព្រេងទាំងពីរ ឈ្មោះ Sigurdur Sveinsson និង Heimir Hallgrimsson បានចាប់ផ្ដើមក្អក និងមានការសង្ស័យថា ពួកគេបានឆ្លងវីរុស ពេលពួកគេឡើងដល់កម្ពស់ប្រមាណ ៧ ពាន់ម៉ែត្រ។
ពួកគេបានសរសេរសារមួយចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដែលពួកគេចាត់ទុកកន្លែងហានិភ័យបំផុតគឺនៅជំរំអ្នកឡើងភ្នំ ឬ (base camp)។
ពួកគេទាំងពីរបានសរសេរនៅលើវេបសាយ Umhyggja ជាអង្គការជំនួយរបស់អៀរឡង់ ដែលជួយកុមារមានជំងឺរ៉ាំរ៉ៃ និងសម្រាប់អ្នកដែលពួកគេរៃអង្គាស់ប្រាក់ឱ្យថា៖ «នាពេលនេះ និងកន្លែងនេះ គ្មានវិធីណាស់ដើម្បីធ្វើតេស្ដរកវីរុសឡើយ»។
អ្នកទាំងពីរបានតេស្ដអវិជ្ជមានមុនពេលចាប់ផ្ដើមដំណើរផ្សងព្រេង។
ពួកគេបានបន្ដថា៖ «ដោយសារតែយើងនៅមានអារម្មណ៍ថា មិនមានបញ្ហាអ្ចីចំពោះសុខភាព យើងគ្មានមូលហេតុអ្វីត្រូវផ្លាស់ប្ដូរផែនការរបស់យើឡើយ»។
ពួកគេបានឡើងដល់កំពូលភ្នំនៅរយៈកម្ពស់ ៨ ៨៤៩ ម៉ែត្រ កាលពីថ្ងៃចន្ទ នៅម៉ោង ៤:៣០ ទៀបភ្លឺ ម៉ោងក្នុងស្រុក។
ពួកគេបានសរសេរទៀតថា៖ «អំឡុងពេលទៅដល់កំពូលភ្នំ យើងទាំងពីរចាប់ផ្ដើមមានអារម្មណ៍អស់កម្លាំងខ្លាំង ក្អក និងមិនស្រណុកខ្លួនសោះ។ ពេលយើងចាកចេញពី Camp 2 វាច្បាស់ណាស់ថា សួតរបស់ Sigurdur កាន់តែដុនដាប ហើយយើងនៅដកដង្ហើមតាមបំពង់ខ្យល់អុកស៊ីសែន»។
ទោះមានការលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេបានទៅដល់ជំរំនាថ្ងៃពុធ ជាទីដែលតេស្ដិ៍បញ្ជាក់ថា ពួកកេបានឆ្លងជំងឺកូវីដ ១៩ ប្រាកដមែន។
នាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ អ្នកឡើងភ្នំជាង ៣០នាក់ត្រូវបានជម្លៀសចេញពីមូលដ្ឋានបោះជំរំ (base camp) ដោយសារបារម្ភពីការឆ្លងជំងឺ។
ពលរដ្ឋអៀរឡង់ដទៃទៀត យ៉ាងហោចណាស់ អ្នកឡើងភ្នំ ៣នាក់ បាននិយាយជាសាធារណៈ ឬប្រាប់ AFP ថា ពួកគេបានឆ្លងជំងឺកូវីដ ១៩។ ចំនួនអ្នកឆ្លងសរុបនៅមិនទាន់ដឹងច្បាស់។
មន្ដ្រីនេប៉ាល់បានបដិសេធករណីមានវីរុសកូរ៉ូណាឆ្លងនៅលើភ្នំអេវើរ៉េស៕ AFP/HR