ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ៥០៦ នាក់ក្នុងនោះមាន ១១ ករណី ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៤៩៥ ទៀតជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ខណៈក៏មានអ្នកព្យាបាលជាសះស្បើយចំនួន ១៧៩ នាក់ផងដែរ។