កម្ពុជាទទួលបានប្រាក់ជាង ៦៨៥ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ ដែលក្នុងនោះបរិមាណនៃការនាំចេញស្រូវបានកើនឡើងជិតទ្វេដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។