The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភាគី​ចិន​បាន​​ប្រគល់​ពហុកីឡដ្ឋាន​ថ្មី​ឱ្យ​កម្ពុជា ដើម្បី​ប្រើ​ជា​សម្បត្តិ​រដ្ឋ




ភាគី​ចិន​បាន​​ប្រគល់​ពហុកីឡដ្ឋាន​ថ្មី​ឱ្យ​កម្ពុជា ដើម្បី​ប្រើ​ជា​សម្បត្តិ​រដ្ឋ

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​ជា​សមិទ្ធផល​ធំ​ល្អ​ប្រណីត​ទំនើប ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំពោះ​កម្ពុជា ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជា​ ១៥០ ​​លាន​ដុល្លារ​នោះ ត្រូវ​បាន​រៀបចំ​ពិធី​ប្រគល់-ទទួល ​ក្រោម​អធិបតីភាព ​លោក​នាយក​​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​និង ​លោក ​វ៉ាង ​យី ​ទីប្រឹក្សារដ្ឋ និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​ចិន កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ពហុកីឡដ្ឋាន​ថ្មី ដែល​ស្ថិ​តនៅ​​សង្កាត់​​ព្រែក​តាសេក ​ខណ្ឌ​ឫស្សីកែវ ​ខាង​ជើង​វត្ត​ភ្នំ ចម្ងាយ​ ១២ ​គីឡូម៉ែត្រ​នេះ ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៨៥ ​ហិកតា​ និង​ ៣៥ ​អា​។​