ភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីបញ្ជាឱ្យស្រាវជ្រាវ និងបំភ្លឺជូនលោករឿងមន្ត្រីចុះចាប់សាច់ពពែរបស់ពលរដ្ឋ រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថាការចិញ្ចឹមសត្វ និងសម្លាប់សត្វ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារពុំមានទោសទេ ខណៈអភិបាលខេត្តកណ្តាលបញ្ជាក់ថា ការឃាត់សួរនេះដោយសារការដឹកជញ្ជូនគ្មានច្បាប់។