ថ្វីបើកម្ពស់ទឹកនៅតាមអូរជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យបានស្រកចុះវិញបណ្ដើរៗក្ដី ប៉ុន្តែក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី ទឹកបានបន្តជន់ឡើង និងលិចលង់កាន់តែខ្លាំងធ្វើឲ្យចំនួនគ្រួសាររងគ្រោះដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពកើនឡើងដល់ជាង ១ ១០ ០គ្រួសារ។ នេះបើតាមលោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។