ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្ត ចំនួន ៧ ដែលក្នុងចំណោមនោះ អភិបាលខេត្តម្នាក់ បានអះអាង ពីការប្តេជ្ញាអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងស្មោះស្ម័គ្របម្រើប្រជាពលរដ្ឋ។