The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកស្វែងរក​សេវា​ប្រឹក្សា និង​ព្យាបាល​ជំងឺផ្លូវចិត្ត​នៅ TPO ឆ្នាំនេះ​មានការ​កើនឡើង​

អ្នកស្វែងរក​សេវា​ប្រឹក្សា និង​ព្យាបាល​ជំងឺផ្លូវចិត្ត​នៅ TPO ឆ្នាំនេះ​មានការ​កើនឡើង​

អង្គការ TPO គឺជា​អង្គការ​មួយ​ដែល​បាន ធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ជំងឺ ផ្លូវចិត្ត​នៅ​កម្ពុជា​។ អង្គការ​នេះ មាន​គោលដៅ​ជួយ​ទប់ស្កាត់ និង​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​តាមរយៈ​ការផ្តល់​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ​។ ជុំវិញ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ បានធ្វើ​បទសម្ភាស​ជាមួយ​លោកស្រី ស៊ុន សូលីដា អ្នក​ចិត្តសាស្ត្រ​នៃ​អង្គការ TPO កម្ពុជា ដែល​បាន​អះអាង​ថា រយៈពេល ៩ ខែ​ឆ្នាំនេះ គ្លីនិក TPO បាន​ផ្តល់​សេវាប្រឹក្សា និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ជាង ១ ០០០ នាក់ ដែល​ចំនួន​នេះ​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន​។