The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជំនួប​ផ្ទាល់​ បៃ​ដិ​ន​-​ស៊ី នៅមុន​កិច្ចប្រជុំ G20 កំពុង​ទាក់​​ទាញ​ការចាប់អារម្មណ៍​ខ្លាំង ខណៈ​ ពូ​ទីន បោះបង់​វេទិកា​នេះ​

ជំនួប​ផ្ទាល់​ បៃ​ដិ​ន​-​ស៊ី នៅមុន​កិច្ចប្រជុំ G20 កំពុង​ទាក់​​ទាញ​ការចាប់អារម្មណ៍​ខ្លាំង ខណៈ​ ពូ​ទីន បោះបង់​វេទិកា​នេះ​

កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​លូតលាស់​សេដ្ឋកិច្ច​ទាំង​ ២០ (G20) ចាប់ផ្តើម​រយៈពេល ២​ ថ្ងៃ ពីថ្ងៃ​ទី ​១៥ រហូតដល់​ថ្ងៃទី ​១៦ ខែវិច្ឆិកា ដោយ​ក្នុងនោះ​ជំនួប​ផ្ទាល់​មុខ​ទ្វេភាគី​របស់​មេដឹកនាំ​អាមេរិក និង​ចិន បាន​គ្របដណ្តប់​ព័ត៌មាន​លើ​ពិភពលោក ខណៈ​លោក ពូ​ទីន បោះបង់​កិច្ចប្រជុំ​កំពូល​នេះ ដោយ​ឱ្យ​រដ្ឋមន្ត្រី​ការ​​បរទេស​ជា​អ្នកតំណាង​របស់ខ្លួន​។