The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន​ ជំរុញ​ឱ្យចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​ឆ្នាំ ​២០២៣

លោក​ ហ៊ុន សែន​ ជំរុញ​ឱ្យចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​ឆ្នាំ ​២០២៣

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​​កម្ម និង​សំណង់ និង​អភិបាល​ខេត្ត​នានា ជំរុញ​ការចុះបញ្ជី​និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុងចំណោម​​ ៧​​ លាន​បណ្ណ​ក្នុង​ឆ្នាំ​២០២៣ ខណៈដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានចេញ​បណ្ណ​រួចហើយ​ចំនួន​ ៩៦,២​ ភាគរយ​ដែល​បាន​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០០៣ មក​។