សាលា​អន្តរជាតិ​សិង្ហបុរី (SCIA) ព្យាយាម​នាំមក​នូវ​ការអប់រំ​ស្តង់ដា​សិង្ហបុរី​ដែលមាន​គុណភាព​ខ្ពស់​មក​កាន់​រាជធានី​ភ្នំពេញ​។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​យើង​ត្រូវ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ល្អៗ​ដែល​រួមចំណែក​ដល់​ភាពជោគជ័យ​នៃ​ប្រព័ន្ធ​អប់រំ​របស់​សិង្ហបុរី​។

កត្តា​ជោគជ័យ​សំខាន់​មួយ​គឺ​ផ្តោត​លើ​ទស្សនៈ​វែងឆ្ងាយ​ចំពោះ​ការអប់រំ​របស់​កុមារ​គ្រប់រូប​។

ចំណុច​នេះ​គឺពាក់ព័ន្ធ​នឹង​ការកសាង​ប្រព័ន្ធ​អេកូ​ដែល​ឪពុកម្តាយ​សិស្សានុសិស្ស និង​សាលារៀន​ត្រូវធ្វើការ​រួម​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ​។ គ្រូបង្រៀន​របស់​សាលា SCIA សហការ​ជាមួយ​ឪពុកម្តាយ​ដើម្បី​រៀបចំ​ផែនការ​សម្រាប់​ដំណើរ​សិក្សា​របស់​សិស្ស​ដោយ​រៀបចំ​ពួកគេ​ឱ្យ​បាន​ល្អ​សម្រាប់​ដំណាក់កាល​សិក្សា​នីមួយៗ និង​ធានាថា​ពួកគេ​ត្រៀមខ្លួន​បាន​ល្អ​បំផុត ដើម្បី​វិវឌ្ឍន៍​ទៅរក​ការជ្រើសរើស​សាកលវិទ្យាល័យ​ និង​អាជីព​ដែល​ពួកគេ​ពេញចិត្ត​។

ក្នុង​អំឡុងពេល​វិស្សមកាល វា​ចាំបាច់​ណាស់​សម្រាប់​សិស្សានុសិស្ស​ត្រៀមខ្លួន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។ ការវិលត្រឡប់​ទៅកាន់​សាលារៀន​វិញ​អាច​ពិបាក​បន្តិច​សម្រាប់​សិស្ស​ដែល​មាន​ទម្លាប់​នៅផ្ទះ ជាពិសេស​ការបិទ​សាលា​ដោយសារ​ជំងឺ​កូវីដ​១៩​។ នេះ​គឺជា​ការណែនាំ​មួយចំនួន​ដែល​សាលា SCIA ចង់​ចែករំលែក ដើម្បី​យើង​រួមគ្នា​ធ្វើការ​រៀបចំ​ផែនការ​ និង​ត្រៀមខ្លួន​ទុក​ជាមុន​ឱ្យ​បាន​ល្អ​ដើម្បី​ជួយ​កូនៗ​របស់លោក​អ្នក​ឆ្ពោះ​ទៅ​រក​មាគ៌ា​នៃ​ជម្រើស​របស់​ពួកគេ​។

រៀបចំ​ផែនការ​ទុកជាមុន​៖ យក​គោលដៅ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការគិត​។ ណែនាំ​កូន​របស់លោក​អ្នក​ឱ្យ​កំណត់​គោលដៅ SMART (​ដែល​ជាក់លាក់​អាច​វាស់វែង​បាន​អាច​សម្រេច​បាន មាន​ការទាក់ទង​ និង​ទាន់​ពេលវេលា​) និង​រៀបចំ​ដំណើរ​របស់​ពួកគេ​ប្រចាំឆ្នាំ​។ គោលដៅ​នេះ​គួរតែ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​៖ ក្រៅពី​ចំណាត់ថ្នាក់​សិក្សា គួរតែ​មាន​ចំណុច​សំខាន់ៗ​សម្រាប់​ការរីកចម្រើន​ផ្ទាល់​ខ្លួន និង​ការអភិវឌ្ឍ​អត្តចរិត​។ គោលដៅ SMART ផ្តល់ឱ្យ​កូន​អ្នក​នូវ​អត្ថន័យ ការលើក​ទឹកចិត្ត និង​ហេតុផល​ដើម្បី​ចេះ​តស៊ូ​នៅពេល​មានរឿង​លំបាក​កើតឡើង​។

រៀបចំ​ឱ្យ​បាន​ល្អ​៖ ជាមួយ​នឹង​គោលដៅ​ដែល​បានកំណត់ វា​ដល់​ពេលដែល​ត្រូវធ្វើ​សកម្មភាព​។ នៅមុន​ចាប់ផ្តើម​ឆមាស​ថ្មី​ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកមាន​សម្ភារ​សិក្សា​គ្រប់គ្រាន់​។ រៀបចំ​កន្លែង​សិក្សា​នៅផ្ទះ​មាន​ទម្លាប់​សិក្សា ហើយ​ចាប់ផ្តើម​អនុវត្ត​យ៉ាងហោចណាស់​ ២ ​សប្តាហ៍​មុនពេល​ចាប់ផ្តើម​ឆមាស​ថ្មី​។ សម្រាប់​សិស្ស​ដែល​ផ្លាស់​ទៅ​សាលា​ថ្មី ប្រសិន​បើ​អាច​ត្រូវ​ស្គាល់​ពី​បរិស្ថាន​ជុំវិញ និង គ្រូថ្មី​។ ការរៀនសូត្រ​ពេញ​មួយជីវិត​គឺជា​ការចាំបាច់​។

វឌ្ឍនភាព​ឆ្ពោះ​ទៅរក​ផ្លូវ​នៃ​ជម្រើស​៖ ពេល​វិស្សមកាល​គឺជា​ពេលវេលា​ដ៏ល្អ​សម្រាប់​ឆ្លុះបញ្ចាំង​សម្រាប់​ភាពស្រស់ស្រាយ និង​ស្វែងរក​ចំណង់ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ​។ ចំណុច​នេះ​ទាក់ទង​ជាពិសេស​ជាមួយ​សិស្ស​វិទ្យាល័យ​ដែល​កំពុងស្ថិត​ក្នុង​ដំណាក់កាល​គិត​អំពី​អនាគត​សាកលវិទ្យាល័យ​ និង​មាគ៌ា​អាជីព​របស់​ពួកគេ​។ បុគ្គលិក​សិក្សា​របស់​សាលា SCIA បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សិស្សានុសិស្ស​នៅក្នុង​ដំណើរការ​ស្វែងយល់​អំពី​ខ្លួនឯង និង​ពន្យល់​ណែនាំ​ពួកគេ​អំពី​ជម្រើស​នៃ​ការសិក្សា​។ យើង​ប្រើ​វិធីសាស្ត្រ «3D4L» ដើម្បី​ជួយ​សិស្ស​ឱ្យ​ចេះ​ស្វែងរក បង្កើត និង​សម្រេចចិត្ត​ (3D) តាមរយៈ​ការរៀនសូត្រ (4L) បន្ថែមទៀត​អំពី (1) ​ចំណាប់អារម្មណ៍​របស់​ពួកគេ (2 ) សេចក្តី​ប្រាថ្នា (3) ជំនាញ និង​ទេពកោសល្យ និង (៤) ឱកាស​។

រៀបចំ​ផែនការ​ត្រៀមខ្លួន និង​វិវឌ្ឍ​ជាមួយ​សាលា SCIA ។ នៅក្នុង​ឆ្នាំ​សិក្សា​ខាងមុខ​សាលា SCIA នឹង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រប់​ជ្រុងជ្រោយ​បន្ថែម សិក្ខាសាលា​សម្រាប់​ឪពុកម្តាយ និង​ «3D4L» សិក្ខាសាលា​ស្តីពី​ការអប់រំ​ និង​អាជីព ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូ​នៃ​សាលា​អន្តរជាតិ K12 របស់​យើង​។ យើង​ជឿជាក់ថា តាមរយៈ​ការរៀបចំ​ផែនការ ត្រៀមខ្លួន និង​វឌ្ឍនភាព សិស្ស​នឹងត្រូវ​បាន​បំពាក់​នូវ​ជំនាញ​ និង​លក្ខណសម្បត្តិ​ចាំបាច់​ដើម្បី​ទទួល​បាន​ជោគជ័យ​សម្រាប់​អនាគត​របស់​ពួកគេ​។ ចាប់​ដៃគូ​ជាមួយ​យើង​ដើម្បី​ផ្តល់នូវ​ការអប់រំ​ដ៏ល្អ​បំផុត​សម្រាប់​កូន​របស់​លោកអ្នក​៕