កំពង់ធំៈ ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ១៤ ក្នុងចំណោម ១៨ហិកតា ដែលរងការកាប់ទន្ទ្រាន នៅតំបន់អូរចម្លងតៃ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ត្រូវបានដកហូត និង ៤ហិកតាកំពុងស្ថិតក្នុងនិតីវិធីទៅតុលាការ ខណៈដែលអាជ្ញាធរកំពុងបន្តស្វែងរកជនល្មើស ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ដីព្រៃឈើបម្រុងទុករបស់រដ្ឋនៅក្នុងតំបន់អូរចម្លងតៃ ត្រូវបានរងការកាប់ទន្ទ្រានប្រមាណ ១៨ ហិកតា។ ក្នុងនោះផ្ទៃដីប្រមាណ ១៤ ហិកតា ត្រូវបានរងការលួចកាប់ទន្ទ្រាន និងដាំដើមស្វាយចន្ទីអស់រយៈពេលប្រមាណជាង ២ ឆ្នាំកន្លងមកហើយ ។…
ភ្នំពេញ៖ ផ្លូវបេតុងថ្មីមួយខ្សែស្ថិតនៅតាមបណ្ដោយវិថីលេខ៩៣ ឬអតីតផ្លូវរថភ្លើង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលទើបសាងសង់រួចថ្មីៗ ត្រូវបានអាជ្ញាធរជីកកាត់មួយចំហៀងផ្លូវ ដើម្បីស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែម បង្កឱ្យមានការកកស្ទះចរាចរណ៍ និងការរិះគន់ពីប្រជាពលរដ្ឋថា ជាការខ្ជះខ្ជាយថវិការដ្ឋ និងខ្វះការធ្វើផែនការជាមុន។ ទោះជាយ៉ាងណា រដ្ឋបាលខណ្ឌឫស្សីកែវបានចេញសេចក្ដីបំភ្លឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា ការកាត់បេតុងផ្លូវថ្មីនេះ គឺជាការចាំបាច់ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀងរ៉ាំរ៉ៃ ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១ និងសង្កាត់ឫស្សីកែវជាច្រើនឆ្នាំមកហើយ។ តាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌ នៅរៀងរាល់រដូវវស្សា តំបន់មួយចំនួនក្នុងសង្កាត់ទួលសង្កែទី១…
ក្រសួងមហាផ្ទៃបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយរំលឹកដល់គណបក្សនយោបាយនានាថា ការទទួលវិភាគទានពីអង្គភាពបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយ។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីថ្ងៃទី២១ ខែមិថុនា ពីសារព័ត៌មានឥណ្ឌា The Sunday Guardian ដែលអះអាងថា មានស្ថាប័នរបស់សហរដ្ឋអាមេរិកមួយមានផែនការគាំទ្រគណបក្សប្រឆាំងនៅមុនការបោះឆ្នោតនាពេលខាងមុខ ជាពិសេសការរួមបញ្ចូលគ្នា។ សារព័ត៌មានដដែលបានយោងតាមសំណើសម្ងាត់មួយដែលខ្លួនទទួលបាន ហើយបានអះអាងថា មូលនិធិមានទឹកប្រាក់ ២ លានដុល្លារត្រូវបានគ្រោងទុកដើម្បីពង្រឹងចលនាប្រឆាំងនៅកម្ពុជា។ ប្រភពដដែលបន្តថា ផែនការនេះរួមមានការច្របាច់បញ្ចូលគ្នានៃគណបក្សចំនួន ៥ ឱ្យទៅជាអង្គការនយោបាយតែមួយ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧…
រោងចក្រផលិតបារីចំនួន២ទីតាំងផ្សេងគ្នា នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន ចុះបង្ក្រាប និងបិទកាលពីពេលថ្មីៗនេះ។ នេះបើយោងតាម លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់គណៈកម្មាធិការទី៣ របស់រដ្ឋសភា ដែលបានចុះមកសិក្សាស្វែងយល់ពីវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តតាកែវ កាលព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។ លោក វ៉ី សំណាង បានបញ្ជាក់ថា ការចុះមកបិទរោងចក្រផលិតបារី ២ទីតាំង នៅក្នុងខេត្តតាកែវនេះ…
លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (Vu Hong Son) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ លោក Vu Hong Son បានបញ្ជាក់បែបនេះ នៅពេលលោកបានជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅទីស្នាក់ការអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ…
ប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរទៅស្រុកកំណើតឬ ទីលំនៅពិតប្រាកដទេទៀតទេ ដើម្បីទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រោះក្រសួងមហាផ្ទៃនឹងចេញគោលការណ៍អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើអត្តសញ្ញាណបណ្ណនៅទីណាក៏បាន ឲ្យតែមានអ្នកនោះមានសំបុត្រកំណើតច្បាស់លាស់។ នេះបើតាមការអះអាងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ស សុខា បានថ្លែងដូច្នេះក្នុងពេលចុះទៅជួបមន្ត្រីរដ្ឋបាលឃុំសូរភី នៅក្នុងស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាចធ្វើអត្តសញ្ញាណប័ណ្ណនៅតាមប៉ុស្តិ៍នគរបាលនៅក្នុងខេត្តរៀងៗខ្លួន។ នៅក្នុងវីដេអូឃ្លីប ដែលលោកបានបង្ហោះលើបណ្ដាញសង្គម លោក ស សុខា ថ្លែងថា៖ «កន្លែងផ្ដល់សេវាអត្តសញ្ញាណកម្មនេះ…
ជនជាតិថៃចំនួន១៥នាក់ (ស្រី៦នាក់) និងជនសង្ស័យជាច្រើនទៀត ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន ក្រោយរកឃើញថា បានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Online Scams រីឯជនជាតិចិន២នាក់ ក៏ត្រូវបានចាប់ខ្លួននៅភ្នំពេញ លើបញ្ហានេះដូចគ្នា ចំណែកមេការ និងកម្មករចំនួន ៥នាក់ ត្រូវបានឃាត់ខ្លួន យកទៅសាកសួរ ជុំវិញការផលិតបារីក្លែងក្លាយ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែមិថុនា បានចុះត្រួតពិនិត្យទីតាំងចំនួន ៣ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត…
រដ្ឋាភិបាលជប៉ុនបានផ្តល់កម្ចីប្រមាណ ១៦២,៧ លានដុល្លារអាមេរិក សម្រាប់ការអនុវត្ត «គម្រោងស្តារ និងកែលម្អប្រព័ន្ធស្រោចស្រព និងដោះទឹកភាគនិរតីរាជធានីភ្នំពេញ (ជំហានទី ៣)»។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អ៊ុយអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទាននេះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះ។…
ភ្នំពេញ៖ ខណៈប្រទេសថៃបន្ដស្រែកក្ដែងៗពីតួនាទីរបស់ខ្លួនក្នុងការផ្តល់ជម្រកដល់ជនភៀសខ្លួនកម្ពុជាក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក លោក ឆាំង យុ អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនដែលផ្ទុយស្រឡះ ដោយពណ៌នាថា ជីវិតជនភៀសខ្លួនរបស់លោក គឺស្ថិត «រវាងនរកនៅថៃ និងឋានសួគ៌នៅហ្វីលីពីន»។ លោក ឆាំង យុ បានចោទជាសំណួរថា ហេតុអ្វីបានជាថៃលើកយកបញ្ហាភូមិជោគជ័យ ភូមិព្រៃចាន់ ដែលហៅថា ភូមិបានណងចាន់ (Ban Nong Jan)…
ភ្នំពេញៈ សហគមន៍ក្នុងតំបន់ការពារធម្មជាតិទទួលបានចំណូលយ៉ាងហោចណាស់ប្រមាណជា ២លានដុល្លារសហរដ្ឋអាម៉េរិកពីការប្រមូលផលអនុផលព្រៃឈើក្នុងឆ្នាំ២០២៥ ដែលកើតចេញពីការពង្រឹងនិងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងទិសដៅ ធានាសន្តិសុខស្បៀង សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងធានានូវចីរភាពបរិស្ថាន។ ក្រសួងបរិស្ថានបានឱ្យដឹងថា រហូតមកដល់ឆ្នាំ២០២៦ សហគមន៍តំបន់ការពារធម្មជាតិ ដែលត្រូវបានបង្កើតឡើងមានចំនួន ១៩៤ សហគមន៍ នៅទូទាំងប្រទេស ដែលមានសមាជិកសរុបចំនួន ៧៣ ២៣៧គ្រួសារ និងកំពុងតែចូលរួមគ្រប់គ្រងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២ ១៧៤ហិកតា។ កន្លងមកនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន…
ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតរកឃើញថា បានប្រើប្រាស់គណនី Telegram ក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិធ្វើជាប្រូហ្វាល់ ដើម្បីគំរាមជនរងគ្រោះឱ្យបង់ប្រាក់ ខណៈអាជ្ញាធរអះអាងថា ជនសង្ស័យរូបនេះបានប្រព្រឹត្តបទល្មើសប្រមាណ ៥០លើក និងទទួលបានប្រាក់ជាង ១១ម៉ឺនដុល្លារ។ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងជំនាញរបស់នាយកដ្ឋាន សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនី Telegram ក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់…
ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធនឹងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៣ករណីផ្សេងគ្នា ដែលជាការបង្ហាញពីការអនុវត្តយ៉ាងតឹងរ៉ឹងនៃច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈអាជ្ញាធរកំពុងបន្តបង្កើនការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឌីជីថលនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា បានឱ្យដឹងថា: “ជនត្រូវចោទទាំង ១៩នាក់ រួមមានជនជាតិវៀតណាម ៦នាក់ និងជនជាតិចិន ១៣នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឃុំខ្លួនលើសំណុំរឿងចំនួនបីផ្សេងគ្នា”។ ក្នុងសំណុំរឿងទី១ ជនជាតិវៀតណាមទាំង៦នាក់ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម និងមានការចាត់តាំង»។ បទល្មើសនេះ…
Latest News
សេដ្ឋកិច្ច
ភ្ញៀវទេសចរចិនជិត ៤០ ម៉ឺននាក់បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ ដោយចំនួននេះបានបង្ហាញពីការធ្លាក់ចុះជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែតុលា រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងទិដ្ឋាការស្នាក់នៅ រយៈពេល១៤ថ្ងៃសម្រាប់អ្នកកាន់លិខិតឆ្លងដែនចិនទាំងអស់។ ទិន្នន័យក្រសួងទេសចរណ៍ដែលផ្សព្វផ្សាយក្នុងថ្ងៃទី២២ ខែមិថុនា ឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៤ លាននាក់ ធ្លាក់ចុះ ៤៧,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន២,៩៥ លាននាក់។…
ក្រុមហ៊ុនផលិតរថយន្តយក្សរុស្ស៊ី GAZ Group បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងនាំចេញផលិតផលយានយន្តរបស់ខ្លួនទៅកាន់ប្រទេសជាង ៤០ នៅទូទាំងពិភពលោក។ ចំណាប់អារម្មណ៍នេះត្រូវបាន លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group លើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែមិថុនា នាអំឡុងពេលដែលលោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី ៣៥…
ភ្នំពេញៈ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវតែបន្តស្ថិតនៅជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ប្រសិនបើចង់រក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជំរុញការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឱកាសអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» កាលពីម្សិលមិញ។ នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា លោកស្រី…
អត្ថបទឧបត្ថម្ភ
ភ្នំពេញ ៖ ក្រុមហ៊ុន Vespa ដែលជាប្រ៊ែនម៉ូតូស្កូតឺលំដាប់ប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រពង្រីកទីផ្សារទូទាំងប្រទេស ដោយបើកឱកាសផ្តាច់មុខជូនដៃគូតំណាងចែកចាយ នៅតាមបណ្តាខេត្តគោលដៅយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា។ការប្រកាសនេះធ្វើឡើងក្នុងពេលដែលតម្រូវការទីផ្សារផ្នែកទោចក្រយានយន្ដ លំដាប់លំដាប់ប្រណីតនៅក្នុងប្រទេស កម្ពុជាកំពុងមានការកើនឡើងយ៉ាងខ្លាំងក្លា ជាពិសេសក្នុងស្រទាបយុវវ័យ និងអ្នកធ្វើការជំនាន់ថ្មី ដែលស្វែងរកឧត្តមភាព និងអត្តសញ្ញាណផ្ទាល់ខ្លួន។ នេះគឺជាឱកាសវិនិយោគដ៏វិសេសវិសាលបំផុតសម្រាប់ម្ចាស់អាជីវកម្ម និងវិនិយោគិនក្នុងស្រុក ដែលមានបំណងចង់ពង្រីកសក្តានុពលពាណិជ្ជកម្មរបស់ខ្លួន ជាមួយម៉ាកសញ្ញាកម្រិតអន្តរជាតិ។ ហេតុអ្វីបានជាការវិនិយោគជាមួយ VESPA ជាជម្រើសដ៏ឆ្លាតវៃ៖ ទីតាំងគោលដៅអាទិភាពទាំង ១៧៖ ភ្នំពេញ, កណ្តាល,…
មនុស្សជាច្រើនចង់វិនិយោគ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុនាពេលអនាគត ដូចជាការទិញឡាន ឬផ្ទះ ដំណើរកំសាន្តនៅក្រៅប្រទេស និងត្រៀមខ្លួនសម្រាប់ការចូលនិវត្តន៍ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាគួរចាប់ផ្តើមពីណានោះទេ។ អ្នកខ្លះវិនិយោគតាមការណែនាំរបស់មិត្តភក្តិ ឬព័ត៌មានលើបណ្តាញសង្គម និងនិន្នាការទីផ្សាររយៈពេលខ្លី។ ការវិនិយោគមានមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដែលមនុស្សភាគច្រើនតែងមើលរំលង គឺការរៀបចំផែនការវិនិយោគ។ ការវិនិយោគដោយគ្មានផែនការ គឺដូចជាការធ្វើដំណើរដោយគ្មានផែនទី មិនថាអ្នកធ្វើដំណើរលឿនប៉ុណ្ណា ក៏មិនប្រាកដថាអ្នកនឹងទៅដល់ទីកន្លែងដែលអ្នកចង់ទៅពិតប្រាកដឡើយ។ ហេតុនេះ ការរៀបចំផែនការវិនិយោគផ្ទាល់ខ្លួន គឺជាជំហានមូលដ្ឋានដ៏សំខាន់មួយនៃអក្ខរកម្មហិរញ្ញវត្ថុ ដែលជួយឱ្យបុគ្គលកំណត់គោលដៅហិរញ្ញវត្ថុ វាយតម្លៃហានិភ័យ និងជ្រើសរើសការវិនិយោគដែលសមស្របទៅនឹងតម្រូវការរបស់ខ្លួន។ តើអ្វីទៅជាផែនការវិនិយោគផ្ទាល់ខ្លួន? ផែនការវិនិយោគផ្ទាល់ខ្លួន…
សុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា នឹងកាន់តែមានភាពរឹងមាំបន្ថែមទៀតបន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។ ពិធីបើកយុទ្ធនាការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, តំណាង ក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។ សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង ២ បានឱ្យដឹងថា យុទ្ធនាការនេះមានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់…
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានបង្ហាញក្តីរីករាយ និងសាទរចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តចំនួន ២ នៅជាប់ព្រំដែន ដែលបានចេញសេចក្តីណែនាំឱ្យអាជ្ញាធររបស់ខ្លួនធ្វើការទប់ស្កាត់ការនាំចូលសត្វជ្រូករស់ សាច់បង្កក និងស៊ុតមាន់-ស៊ុតទា ដោយខុសច្បាប់ពីប្រទេសជិតខាង។ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៧ ខែមិថុនា លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ក្នុងនាមជាអ្នកនៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា លោកពិតជារីករាយយ៉ាងខ្លាំងដែលអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង បានចេញសេចក្តីណែនាំឱ្យមន្ត្រីមានសមត្ថកិច្ចខ្លួនធ្វើការត្រួតពិនិត្យឱ្យបានម៉ត់ចត់ទៅលើការនាំចូលសត្វជ្រូករស់ សាច់បង្កក និងស៊ុតមាន់-ទា ដោយខុសច្បាប់ចូលទីផ្សារកម្ពុជា។…
អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics លោក Park Seung-Hee បាននិយាយថា ក្រុមហ៊ុនSamsung បាននិងកំពុងសិក្សាលើកត្តាវិជ្ជមានរបស់កម្ពុជា មុននឹងក្រុមហ៊ុនធ្វើការសម្រេចចិត្តដាក់ទុនពង្រីកការវិនិយោគនៅផ្ទាល់នៅក្នុងប្រទេសកម្ពុជា។ ការអះអាងរបស់លោក Park Seung-Hee ធ្វើឡើងក្នុងថ្ងៃទី១៥ ខែមិថុនា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co., Ltd ដែលស្ថិតនៅមជ្ឈមណ្ឌលនវានុវត្តន៍ Samsung ក្នុងទីក្រុង Suwon ខេត្ត…
ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC) លោក តែ តាំងប៉ បាននិយាយថា បើទោះបីសហគ្រាសធុនតូច និងមធ្យម(SMEs) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃផលិតកម្មក្នុងស្រុក ប៉ុន្តែ SME នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសផ្នែកហិរញ្ញប្បទាន ទីផ្សារ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ។ ការលើកឡើងនេះបានធ្វើឡើងក្នុង«វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១» ក្រោមប្រធានបទ«ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC) នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា…
គម្រោងវិនិយោគសរុបចំនួន ៣៧ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ ២០២៦នេះ ដោយមានទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លាអាមេរិក និងអាចបង្កើតការងារសរុបប្រមាណ ២៦ពាន់កន្លែង ហើយគម្រោងទាំងនេះ ផ្តោតខ្លាំងទៅលើវិស័យឧស្សាហកម្ម ដែលមានទំហំទុនវិនិយោគច្រើនជាងគេ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា បានឱ្យដឹងថា នៅក្នុងចំណោមគម្រោងវិនិយោគទាំង ៣៧ នេះ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់កន្លែងត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអះអាងប្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន KBI Group ថា ស្ថានទូតបានត្រៀមខ្លួនជានិច្ចក្នុងការទទួលស្វាគមន៍ និងសម្របសម្រួលឱ្យមានជំនួបជាមួយស្ថាប័នរដ្ឋ និងផ្នែកឯកជននៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះបានបង្ហាញពីបំណងមកស្វែងរកឱកាសវិនិយោគផ្ទាល់ក្នុងប្រទេសកម្ពុជា។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នាជំនួបពិភាក្សាការងារជាមួយ លោក Park Hyo Sang នាយកប្រតិបត្តិនៃក្រុមហ៊ុន KBI Group នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។…
ក្រុមហ៊ុន Elite Hospitality & Management (EHM) មានកិត្តិយសប្រកាសរៀបចំព្រឹត្តិការណ៍ Kirirom Paradise Fun Run 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2026 នៅលើកំពូលភ្នំឋានសួគ៌គិរីរម្យ (Kirirom Paradise) ដោយមានការចូលរួមជម្រុញផ្សព្វផ្សាយពី កញ្ញា កុយ អេនណា (Koy…
កំណើននៃការវិនិយោគពីបរទេស និងភាពរឹងមាំនៃទីផ្សារនាំចេញទំនិញទៅទីផ្សារអន្តរជាតិ បានជួយឱ្យសេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញនូវភាពធន់របស់ខ្លួន បើទោះបីវិបត្តិនៃតម្លៃប្រេងឥន្ទនៈកំពុងបន្តដាក់សម្ពាធលើអាជីវកម្ម និងគ្រួសារកម្ពុជាក៏ដោយ។ សម្រាប់កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដក្នុងឆ្នាំ២០២៦ នេះត្រូវបានព្យាករថានឹងសម្រេចបានត្រឹមអត្រា ៣,៩% មុនពេលងើបឡើងវិញដល់ ៤,៩% នៅឆ្នាំ២០២៧។ នេះបើតាមធនាគារពិភពលោក(WB)។ របាយការណ៍ចុងក្រោយរបស់ WB «ពុះពារឆ្លងវិបត្តិ(Navigating Shocks)» ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងបង្ហាញភាពធន់ ដោយមានការទ្រទ្រង់ពីការកើនឡើងនៃការវិនិយោគបរទេស និងការនាំចេញដ៏រឹងមាំ បើទោះបីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈកំពុងដាក់សម្ពាធលើអាជីវកម្ម និងគ្រួសារកម្ពុជាក៏ដោយ។…
ការនាំចេញ នាំចូលទំនិញរវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគូអន្តរជាតិទាំងអស់នៅតែបន្តភាពល្អប្រសើរ ដោយក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ មានទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទោះយ៉ាងណាជញ្ជីងពាណិជ្ជកម្មកម្ពុជានៅតែបន្តមានឱនភាពប្រមាណជិត ២ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ចរាចរណ៍ទំនិញចេញ-ចូលរវាងប្រទេសកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ មានទឹកប្រាក់សរុប ៣០,០៨ ពាន់លានដុល្លារ កើនឡើង ១៨,៩%…
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រុមហ៊ុន មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវ «មិត្តហ្វូន អិចប្រេស» ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថ្មីបំផុតរបស់ខ្លួនដែលឆ្លុះបញ្ចាំងពីការបោះជំហានដ៏ច្បាស់លាស់ និងជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្រពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ក្រុមហ៊ុន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម…
ក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស មិនអាចរក្សាកំណត់ត្រាឈ្នះ៩លើកជាប់ៗគ្នារបស់ខ្លួនបានទៀតនោះទេ បន្ទាប់ពីពួកគេ បានចាញ់ក្រោមថ្វីដៃក្រុមវិសាខា សម្រាប់ការវិលមកជួបគ្នា ក្នុងជុំទី២ នៃព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «តេជោលីគ» រដូវកាលឆ្នាំ ២០២៥-២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញ ខណៈជំនួបនេះ មានអ្នកទស្សនាផ្ទាល់ ចង់ច្រើនជាងពេលប្រកួតស៊ីហ្គេមទៅទៀត។ បើទោះបីជា ក្រុមវិសាខា ធ្លាប់បានចាញ់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣សិតទល់នឹង២សិត (៣-២) សម្រាប់ការប្រកួតនៅជុំទី១ ប៉ុន្តែការជួបគ្នា នៅជុំទី២នេះ…
ការប្រកួតបាល់ទាត់មិត្តភាព ជាលើកទី ២ រវាងក្រុមអ្នកសារព័ត៌មានកម្ពុជា (Cambodia Media football) និងសមាគមធនាគារនៅកម្ពុជា (ABC) រកមិនឃើញអ្នកឈ្នះ និងអ្នកចាញ់នោះទេ គឺឈ្នះមិត្តភាព សាមគ្គីភាព និងទទួលបានសុខភាពល្អទាំងអស់គ្នា។ បើទោះបីជាការជួបគ្នាលើកដំបូង ក្រុមសមាគមធនាគារនៅកម្ពុជា ទទួលបានជ័យជម្នះ ប៉ុន្តែការជួបគ្នាលើកទី ២ នៅតារាងបាល់ទាត់ NBC Sports កាលពីថ្ងៃទី ២០ ខែមិថុនា…
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ១៤ ឆ្នាំ ២០២៦ ដែលរៀបចំឡើង នៅសួនច្បារមុខវត្តបទុបវតី កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា ទទួលបានជោគជ័យខ្លាំង ដោយមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ហើយការរៀបចំផ្លូវរត់ និងសណ្តាប់ធ្នាប់ សន្តិសុខ ក៏បានល្អប្រសើរ ធ្វើឱ្យអ្នករត់ទាំងអស់ បានរត់មកដល់ទីផ្តាច់ព្រ័ត្រតាមវិញ្ញាសារៀងៗខ្លួនដោយសុវត្ថិភាព និងរីករាយ។ តែការនាំយកមេដាយពីក្រៅប្រទេសមកកម្ពុជា ដើម្បីផ្តល់ជូនដល់អ្នកចូលរួម មានការរាំងស្ទះជាលើកដំបូង ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ តាមរបាយការណ៍បើកការប្រកួតរបស់លោក ថោង…
កីឡាករជម្រើសជាតិជឺជីតស៊ូកម្ពុជា មឿនលីម សុបញ្ញា បានជម្នះការប្រកួតប្រជែងយ៉ាងលំបាក ដើម្បីទទួលបានមេដាយប្រាក់ជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ ២០២៦ (FISU World University Championship Combat Sports 2026) ដែលបានរៀបចំនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។ យ៉ាងណាក៏ដោយ មឿនលីម សុបញ្ញា នៅតែបន្ទោសខ្លួនឯង ដែលបានបង្កើតកំហុស នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ធ្វើឱ្យរូបគេបានចាញ់ដោយប្រផិតប្រផើយ ហើយមិនអាចដណ្តើមបានមេដាយមាសជូនប្រទេសជាតិ…
ក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ ASEAN U19 Boys’ Championship 2026 ជាមួយក្រុម U19ជម្រើសជាតិថៃ នៅកីឡដ្ឋាន Utama Sumatera Utara របស់ប្រទេសឥណ្ដូនេស៊ី នារសៀលម៉ោង ៤ ថ្ងៃព្រហស្បតិ៍នេះ ហើយវាក៏ជាកំណត់ត្រាលើកដំបូងផងដែរ ដែលក្រុមគោព្រៃជំទង់កម្ពុជា បានឡើងដល់វគ្គនេះ។ ក្រុមU19ជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតប្រជែងលើកដំបូងក្នុងពានរង្វាន់ ASEAN U19 Boys’…
ការធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីស្វែងរកការគាំទ្រ «គុនខ្មែរ» នៅតំបន់អាមេរិកឡាទីនរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ បានទទួលលទ្ធផលយ៉ាងគាប់ប្រសើរ ដោយបានប្រកាសទទួលស្គាល់ជាផ្លូវការនូវតំណាង «គុនខ្មែរ» ប្រចាំប្រទេសនៅទ្វីបអាមេរិកខាងត្បូង និងតំបន់ការីបៀន ចំនួន៨ប្រទេស ដើម្បីរួមចំណែកជួយផ្សព្វផ្សាយ និងពង្រីកវិសាលភាព និងឥទ្ធិពលគុនខ្មែរ ទៅកាន់ពិភពលោក។ ប្រទេសទាំង៨ ដែលបានក្លាយជាតំណាង «គុនខ្មែរ» ប្រចាំប្រទេសនៅទ្វីបអាមេរិកខាងត្បូង និងតំបន់ការីបៀននេះ រួមមានប្រទេសប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្គាយ ប៉ារ៉ាហ្គាយ ឈីលី វេណេហ្សុយអេឡា…
ក្រុមកីឡាករ កីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជា នៅតែអាចរក្សាភាពខ្លាំង នៅក្នុងការប្រកួតកីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី២ (2nd Asia Para Throwball Championship) នៅប្រទេសម៉ាឡេស៊ី ដោយពួកគេ បានបន្តឈ្នះមេដាយមាសទាំងលើវិញ្ញាសាផ្នែកបុរស និងផ្នែកនារី។ សម្រាប់ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៦នេះ មាន៨ប្រទេសចូលរួម ដោយវិញ្ញាសាផ្នែកបុរសមាន៨ប្រទេសចូលរួម ចំណែកផ្នែកនារី មាន៦ប្រទេស ក្នុងនោះក្រុមនារីកម្ពុជា ដោយបែងចែកការប្រកួតជម្រុះតាមពូលដូចគ្នា។ តែយ៉ាងណាក៏ដោយ ដោយសារក្រុមប៊ូតាន់…
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ បានបង្ហាញការប្រតិកម្មខ្លាំងទៅនឹងមនុស្សមួយក្រុម ដែលតែងតែតាមព្យាបាទលោក ហើយបាននឹងកំពុងបន្តរៀបចំផែនការផ្តួលរំលំលោក ប៉ុន្តែលោកបានបញ្ជាក់ថា «ខ្ញុំមិនដែលខ្លាចមនុស្សអាក្រក់ មិនដែលចុះញ៉មជាមួយសត្រូវ និងមិនដែលខ្លាចហ្វូងខ្មោចគេជួលឡើយ»។ តាមរយៈការបង្ហោះសារនៅលើផេចហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីអធ្រាត្រម៉ោង ១:២៣ ឈានចូលថ្ងៃសុក្រនេះ លោក ខូវ ឆាយ មិនបានបញ្ជាក់ឈ្មោះក្រុមមនុស្ស ដែលតាមព្យាបាទលោកជានរណានោះទេ ប៉ុន្តែតាមរយៈខ្លឹមសាររួមនៃសារនេះ គឺលោកសំដៅទៅលើមនុស្សដែលមានអាទិពលនៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ហើយក៏ជាអ្នកដែលធ្លាប់ប្រជែងយកតំណែងនៅក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ។ លោក…
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិប៊ូតាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រលប់ម៉ោង ៧ ថ្ងៃព្រហស្បតិ៍នេះ មុនឈានប្រកួតមិត្តភាពអន្តរជាតិមួយទៀត ជាមួយក្រុមជម្រើសជាតិចិនហុងកុង នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦។ យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា លើកនេះ ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រប៉ុន្មានទេ ព្រោះការធ្វើមិនសូវបានល្អរបស់ក្រុមគោព្រៃកម្ពុជា កន្លងមកនេះ បានធ្វើឱ្យពួកគេ ហាក់រសាយចិត្ត និងលែងសូវមកគាំទ្រក្រុមជម្រើសជាតិ ដូចពេលមុនៗ។ សមាជិកក្រុមជម្រើសជាតិ សារ៉េត…
ក្រុមបញ្ជាការដ្ឋានអង្គរក្ស ពិតជាធ្វើបានយ៉ាងល្អបំផុត ក្នុងនាមជាក្រុមការពារតំណែងជើងឯកនៃការប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» រដូវកាលទី ៣ ឆ្នាំ ២០២៥-២០២៦ ដោយពួកគេបានឈ្នះគ្រប់ការប្រកួត នៅក្នុងជុំទី១ ប៉ុន្តែស្ថានភាពប្រកួតជុំទី២ អាចនឹងមានការប្រែប្រួល ជាមួយនឹងការផ្លាស់ប្តូរនូវសមាសភាពកីឡាកររបស់ក្រុមទាំង៦ ដែលបានឡើងទៅជុំទី២នេះ។ សម្រាប់ការប្រកួតបញ្ចប់ជុំទី១ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២ ខែមិថុនា ក្រុមម្ចាស់ជើងឯក២សម័យកាល បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយលទ្ធផល ៣-១ ហើយជ័យជម្នះ…
ភូមា៖ អង្គការសហប្រជាជាតិថា ពលរដ្ឋជាង៧០០នាក់ត្រូវកងទ័ពភូមាសម្លាប់អំឡុងពេលបោះឆ្នោតសភា ដែលមានរយៈពេល ៦ខែ
នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា មានប្រជាពលរដ្ឋភូមា ៧០២នាក់ ត្រូវបានសម្លាប់ដោយកងទ័ពភូមាក្នុងអំឡុងពេលដំណើរការបោះឆ្នោត កាលពីចន្លោះខែសីហា ឆ្នាំ ២០២៥ ដល់ ខែមករា ឆ្នាំ ២០២៦។ អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និង បញ្ជូនសំណុំរឿងភូមាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសវិធានការសងសឹកវិញ ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន១០ រួមមានក្រុមហ៊ុន ផលិតសព្វាវុធ អវកាស និងក្រុមហ៊ុនរ៉ែដីកម្រ។ ការប្រកាសដាក់ទណ្ឌកម្មរបស់ចិន ធ្វើឡើង២សប្តាហ៍ក្រោយពីអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ៣ ក្នុងបញ្ជីខ្មៅ ដោយចោទថាបានបម្រើផលប្រយោជន៍ឲ្យកងទ័ពចិន។ វិធានការសងសឹកគ្នាទៅវិញទៅមក អាចធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិក ប្រេះឆាឡើងវិញ បន្ទាប់ពីមហាអំណាចទាំង២ ទើបតែត្រូវរ៉ូវគ្នា បានជាង១ខែ។
តុលាការក្រុងសេអ៊ូល នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា បានសម្រេចផ្តន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Park Sung Jae ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទចូលរួមសហការជំរុញឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ២០២៤។ មន្ត្រីជិតស្និទផ្សេងទៀតរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល ត្រូវបានតុលាការកាត់ទោសដូចគ្នា។
ថ្ងៃអាទិត្យទី២១មិថុនា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមជួបចរចាគ្នានៅប្រទេសស្វ៊ីស។ ភាគីទាំង២បានកំណត់រយៈពេល៦០ថ្ងៃ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងជាស្ថាពរមួយ។ ផ្អែកតាមគណៈប្រតិភូប៉ាគីស្ថាននិងកាតាដែលជាអ្នកសម្របសម្រួលការចរចា គឺភាគីទាំង២បានយល់ស្របគ្នាជាបមឋ បង្កើតឲ្យបណ្តាញទំនាក់ទំនងដោយផ្ទាល់ ដើម្បីធានាការពារសុវត្ថិភាពនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។
នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ក្នុងនោះ មានអ្នកកាសែតម្នាក់របស់ទូរទស្សន៍ Al Jazeera។ នេះបើផ្អែកតាមអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍ ទី២០ មិថុនា។ ភាគីអ៊ីស្រាអែលបានអះអាងថា អ្នកកាសែតរបស់អាល់ហ្សាហ្សេរ៉ារូបនេះ ជាសមាជិកសកម្មរបស់ក្រុមប្រដាប់អាវុធហាម៉ាស។ ចំណែក អ្នកតំណាងរបស់Al Jazeera បានបរិហារ និងបានច្រាលចោលការចោទប្រកាន់របស់អ៊ីស្រាអែល។
នៅឥណ្ឌា បេក្ខជនប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត ជាង២លាននាក់បានមកប្រឡងឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ មិថុនា ក្រោយពីរដ្ឋាភិបាលបានលុបចោលលទ្ធផលប្រឡងលើកមុន ដោយសារការបែកធ្លាយវិញ្ញាសា។ ការប្រឡងលើកនេះស្ថិតនៅក្រោមការឃ្លាំមើល និងឆែកឆេរយ៉ាងតឹងរឹងបំផុត ពីអនុរក្ស និងទាហានរាប់សែននាក់។ អាជ្ញាធរឥណ្ឌាក៏បានបិទបណ្តាញសង្គម Telegram ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង ជាថ្មីម្តងទៀត។
ជំនួបកំពូលG7 នៅបារាំងបានចប់ទៅហើយ តែរឿងរ៉ាវមិនទាន់ចប់ទេ។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រាំ បានបង្កឲ្យលោកស្រីប្រមុខរដ្ឋាភិបាលអ៊ីតាលី ចរចា មេឡូនី ខឹងអត់ទ្រាំមិនបាន បន្ទាប់ពីលោកដូណាល់ ត្រាំ បាននិយាយប្រាប់បណ្តាញព័ត៌មានថា លោកស្រីមេឡូនី បានទទូចសុំអង្វរលោកដើម្បីបានថតរូបជាមួយ។ ពាក្យសំដីនេះ ត្រូវបានលោកស្រីមេឡូនី ចាត់ទុកថាជាពាក្យប្រឌិត និងមាក់ងាយមកលើលោកស្រី ។
បទឈប់បាញ់ចូលជាធរមានមិនទាន់បាន១ថ្ងៃស្រួលបួលផង គ្រាប់ផ្ទុះបានលាន់់ឮសាជាថ្មីនៅភាគខាងត្បូងលីបង់។ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារ ដោយអះអាងថាដើម្បីឆ្លើយតប ទៅនឹងការបាញ់ប្លោងគ្រាប់រាប់សិបគ្រាប់ ពីសំណាក់ក្រុមហេសបូឡា។ ផ្អែកតាមអាជ្ញាធរលីបង់ ការផ្ទុះអាវុធជាថ្មីនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៦នាក់។ អ៊ីរ៉ង់បានប្រតិកម្មវិញភ្លាម ដោយបានប្រកាសបិទច្រកសមុទ្រអកមូហ្ស និងប្រាប់ទៅសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងបឋមអាចនឹងត្រូវអាសារបង់។
លោកនាយករដ្ឋមន្រ្តី ប៉េត្រូ សាន់ឆេស៍ កំពុងស្ថិតនៅក្នុងព្យុះបោកបក់ បន្ទាប់ពីភរិយារបស់លោក លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស ត្រូវបានតុលាការអេស្ប៉ាញស៊ើបអង្កេតពីបទពុករលួយ។ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា តុលាការ បានសម្រេចដកលិខិតឆ្លងដែនរបស់លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស និងហាមឃាត់មិនឲ្យចាកចេញពីប្រទេសក្នុងពេលដំណើរការស៊ើបអង្កេត។
ថ្ងៃទី១៨មិថុនា រដ្ឋាភិបាលសង្គមនិយមគុយបា បានប្រកាសផែនការកំណែទម្រង់ដ៏ធំសម្បើម មាន១៧៦ចំណុច ដើម្បីបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី។ កំណែទម្រង់នេះ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំបានគំរាមជាប្រចាំ ថាអាចប្រើកម្លាំងចូលគ្រប់គ្រងគុយបា។ តើផែនការកំណែទម្រង់បើកចំហរសេដ្ឋកិច្ចនាពេលនេះ អាចជួយជីវភាពប្រជាជនគុយបា បានកម្រិតណា?
«Human of This Planet» ដែលជាវេទិកាសម្រាប់ការចែករំលែករឿងរ៉ាវជាសកលបង្កើតឡើងដោយកញ្ញា Cheryl Ng សហការជាមួយ«Paradyms» ដែលជាស្ទូឌីយោគំនិតច្នៃប្រឌិតបង្កើតឡើងដោយលោក Keoni Carrion បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរីខ្សែភាពយន្តឯកសាររបស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្នុងរាជធានីភ្នំពេញ ដោយមានវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ចូលរួមជាដៃគូ និងជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។ រាត្រីដ៏ពិសេសនេះ…
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពល្ខោននិយាយឆ្នាំ២០២៦ រយៈពេល២ថ្ងៃ ក្រោមប្រធានបទ «ចង្កឹះមួយបាច់» ចាប់ពីថ្ងៃទី១-២ ខែតុលា នៅរាជធានីភ្នំពេញ ដើម្បីថែរក្សាទម្រង់សិល្បៈរបស់កម្ពុជា។ ក្រសួងវប្បធម៌បានថ្លែងនៅក្នុងការជូនដំណឹងនាពេលថ្មីៗនេះថា៖ «ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សា លើកស្ទួយ និងអភិរក្សតម្លៃសិល្បៈវប្បធម៌ជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករល្ខោននិយាយឱ្យមានលទ្ធភាពចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយវប្បធម៌ ព្រមទាំងបានបង្ហាញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ និងបានដឹងនូវតម្លៃនៃ សិល្បៈអរូបីមួយនេះ»។ ក្រសួងលើកទឹកចិត្តឲ្យសិល្បករ អង្គការ សមាគមសិល្បៈ មហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោននិយាយ បានចូលរួមប្រកួតប្រជែង ដោយគោរពតាមលក្ខខណ្ឌដែលក្រសួងបានកំណត់…
ខេត្ដមណ្ឌលគិរី៖ លោក ចិន ធឹង កាន់ញញួរយ៉ាងរឹងមាំ មុននឹងវាយសំពងបំពង់ដែកប្រហោងមួយនៅក្រោមផ្ទះឈើរបស់លោក ក្នុងខេត្តមណ្ឌលគិរី បង្កឱ្យមានសំឡេងលោហៈខ្លាំងបន្លឺរំលេចពេញវាលស្រែនៅក្បែរនោះ។ សំឡេងនេះមិនមែនជាការងារសំណង់ទេ ប៉ុន្តែជាសញ្ញាព្រមានមួយ ដើម្បីបណ្តេញហ្វូងដំរីព្រៃអាស៊ី ដែលច្រើនបំផុតមួយក្នុងប្រទេសកម្ពុជា មិនឱ្យចូលមកបំផ្លាញដំណាំ។ សម្រាប់កសិករអាយុ ៤៣ ឆ្នាំ មកពីភូមិកោះម្យើលក្រោម ឃុំណងឃ្លិក ស្រុកកោះញ៉ែក ពិធីប្រចាំយប់នេះបានក្លាយជាផ្នែកសំខាន់ក្នុងការការពារដំណាំដែលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពេលងងឹតចូលមកក្នុងរដូវប្រមូលផល អ្នកភូមិតែងប្តូរវេនគ្នាយាមវាលស្រែ ដោយកាន់ភ្លើងពិល ដុតភ្លើង និងប្រើឧបករណ៍បង្កសំឡេងខ្លាំងៗ…
ភ្នំពេញ៖ ក្នុងយុគ្គសម័យវីដេអូខ្លីៗដែលជោរជន់ដោយមាតិកាបញ្ញាសិប្បនិម្មិតជារោងចក្រផលិតម៉ូដសម្លៀកបំពាក់លឿនៗតាមចិត្តចង់ វេទិកាដើរបង្ហាញម៉ូដសម្លៀកបំពាក់រំលេចចេញពីភាពច្នៃប្រឌិតរបស់អ្នកឌីហ្សាញពិតៗ កាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងសហគមន៍ហ្វេសសិននៅប្រទេសកម្ពុជា។ អ្នកច្នៃម៉ូដជើងចាស់ និងអ្នកឌីហ្សាញរលកថ្មីចម្រុះជាតិសាសន៍ កំពុងមមាញឹករៀបចំឈុតហ្វេសសិនរបស់ខ្លួន សម្រាប់កម្មវិធី PPDW S/S 2026 ជាវេទិកាផ្ដល់សេរីភាពនៃសិល្បៈដ៏មានឥទ្ធិពលបំផុត។ កម្មវិធីបង្ហាញម៉ូដឈានមុខគេរបស់កម្ពុជាឆ្នាំ ២០២៦ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៥ និង ៦ ខែមិថុនា នៅ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ឆ្នាំនេះធ្វើឡើងក្រោមប្រធាបទ…
ភ្នំពេញ៖ សិល្បករវ័យក្មេងមួយរូបមកពីសហគមន៍ជនជាតិចាម កំពុងប្រើសិល្បៈសហសម័យដើម្បីថែរក្សាប្រពៃណីវប្បធម៌ និងពិធីសាសនាដែលកំពុងបន្តបាត់បង់ពីជីវិតរស់នៅប្រចាំថ្ងៃ ខណៈពិព័រណ៍សិល្បៈទោលដំបូងរបស់នាង ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញក្នុងខែនេះ។ ពិព័រណ៍ដែលមានចំណងជើងថា «រំលឹក» របស់សិល្បករ កើ ស្រីពៅ បង្ហាញស្នាដៃគំនូរអាគ្រីលិកលើផ្ទាំងក្រណាត់ចំនួន ១៨ ផ្ទាំង ដែលផ្អែកលើពិធីប្រពៃណីឥស្លាមរបស់ជនជាតិចាម ដែលធ្លាប់ត្រូវបានប្រារព្ធយ៉ាងទូលំទូលាយនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្ននៅសល់តែសហគមន៍មួយចំនួនតូចប៉ុណ្ណោះដែលនៅបន្តអនុវត្ត។ ពិព័រណ៍នេះ រៀបចំដោយ SNA Arts Management និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៨…
កំណត់ហេតុដ៏រស់រវើករបស់លោក ជីវ តាក្វាន់ ដែលជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ត្រូវបានដាក់បង្ហាញនៅក្នុងការតាំងពិព័រណ៍មួយនៅទីក្រុងប៉េកាំង ដើម្បីរួមចំណែកផ្សព្វផ្សាយដល់វប្បធម៌ខ្មែរ។ យោងតាមឯកសារ លោក ជីវ តាក្វាន់ បានរៀបរាប់អំពីជីវភាពរស់នៅប្រចាំថ្ងៃ ប្រាសាទដ៏អស្ចារ្យ និងវប្បធម៌ដ៏រុងរឿងនៅក្នុងទឹកដីចេនឡានាសម័យបុរាណ ដែលបច្ចុប្បន្នគឺជាប្រទេសកម្ពុជា។ ពិព័រណ៍នេះរៀបចំឡើងក្រោមចំណងជើងថា «ស្នាមញញឹមនៃអង្គរ» (The Smile of Angkor) ដែលបង្ហាញនូវទិដ្ឋភាពនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ របាំអប្សរាដ៏ទន់ភ្លន់ និងទិដ្ឋភាពបេតិកភណ្ឌខ្មែរជាច្រើនទៀតឱ្យមានជីវិតរស់រវើកឡើងវិញ។ ការតាំងពិព័រណ៍នេះកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសិល្បៈឌីជីថល…
ភ្នំពេញ៖ ព្រឹត្តិការណ៍ផ្សាររាត្រីឥណ្ឌូនេស៊ី (Phsaar Reatrei Indonesia) នឹងត្រឡប់មករៀបចំម្ដងទៀតនៅរាជធានីភ្នំពេញ នៅចុងខែនេះ ដោយនាំមកនូវការតាំងបង្ហាញដ៏រស់រវើកនៃវប្បធម៌ ម្ហូបអាហារ និងសកម្មភាពពាណិជ្ជកម្ម ខណៈពេលដែលបន្តពង្រឹងទំនាក់ទំនងកំពុងកើនឡើងរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ រៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៥–២៦ ខែមេសា នៅតាមបណ្តោយផ្លូវថ្នើរជើងចតុមុខ ជាតំបន់វប្បធម៌ និងទេសចរណ៍ដ៏ពេញនិយមមួយនៅតាមមាត់ទន្លេក្នុងរាជធានី។ ផ្សារនេះបន្តពីភាពជោគជ័យក្នុងការរៀបចំកាលពីឆ្នាំមុន ដែលទាក់ទាញមនុស្សជាច្រើន និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ឥណ្ឌូនេស៊ីដល់សាធារណជនកម្ពុជា។ ត្រូវបានកំណត់ថាជាគម្រោងសំខាន់មួយរបស់ស្ថានទូត ព្រឹត្តិការណ៍នេះរួមបញ្ចូលទាំងការផ្សព្វផ្សាយវប្បធម៌ និងការពង្រីកសកម្មភាពសេដ្ឋកិច្ច។…
ភ្នំពេញ៖ នៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់ បរិវេណ វត្តភ្នំ កំពុងបំភ្លឺជាមួយការរៀបចំយ៉ាងសកម្ម សម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦។ ចំមុខនាឡិកាធំ រូបសំណាកសេះមាសដ៏អង់អាច កម្ពស់ជិត៤ម៉ែត្រ ត្រូវបានដំឡើងលើបល្ល័ង្កយ៉ាងខ្ពស់ ដើម្បីតំណាងឱ្យឆ្នាំមមី និងក្លាយជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ រូបសំណាកសេះនេះ ផលិតពីឬស្សីដោយស្នាដៃជាងខ្មែរ បង្ហាញពីការរួមបញ្ចូលគ្នារវាងសិល្បៈបុរាណ និងការច្នៃប្រឌិតសម័យថ្មី។ នៅជុំវិញវត្តភ្នំ ការតុបតែងភ្លើងពណ៌ និងសំណង់តូចធំផ្សេងៗ កំពុងត្រូវបានបញ្ចប់ដំណាក់កាលចុងក្រោយ បង្កើតបរិយាកាសរីករាយ និងរួសរាយរាក់ទាក់…
ខេត្ដបាត់ដំបង៖ ដំណើរទស្សនកិច្ចរបស់តារាសម្ដែងហូលីវូដ Angelina Jolie ទៅកាន់រោងកុនប្រវត្តិសាស្ត្រពីរនៅខេត្តបាត់ដំបង បានផ្ដល់សន្ទុះថ្មីដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញបេតិកភណ្ឌវប្បធម៌ និងបំលែងទីកន្លែងទាំងនេះឱ្យក្លាយជាគន្លងសំខាន់សម្រាប់សេដ្ឋកិច្ចច្នៃប្រឌិតនៅកម្ពុជា។ លោកស្រី Jolie បានចុះពិនិត្យរោងកុនប្រាសាទមាស (Golden Temple Theatre) និងរោងកុនបាត់ដំបង កាលពីថ្ងៃទី២ ខែមេសា ក្នុងដំណើរទស្សនកិច្ចមួយដែលអាជ្ញាធរមូលដ្ឋានចាត់ទុកជាជំហានសំខាន់ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខេត្ត។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ…
ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈ បានប្រកាសបន្តដំណើរកម្មវិធី «សម្តែងសិល្បៈតាមខេត្ត» ជាលើកទីពីរ ក្នុងគោលបំណងលើកស្ទួយសំឡេងសិល្បករ និងសហគមន៍ដែលមិនសូវមានឱកាសបញ្ចេញមតិ ដោយនឹងធ្វើដំណើរទស្សនាចរណ៍ទៅកាន់ខេត្តព្រៃវែង និងស្វាយរៀង ចាប់ពីថ្ងៃទី ៣ ដល់ ៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ តាមសេចក្តីប្រកាសព័ត៌មានចេញថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ កម្មវិធីនេះជាផ្នែកមួយនៃកម្មវិធីសិល្បៈ និងសហគមន៍ ដែលមានគោលដៅនាំយកសិល្បៈ ទស្សនីយភាព កិច្ចពិភាក្សា…

