កញ្ញា Ng Bee Sun កំពុងចែករំលែកចំណេះដឹងផ្នែក Design Thinking ដល់អ្នកចូលរួមកម្មវិធី Leadership Boot Camp ។
គន្លឹះឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងសម្រាប់បុគ្គលម្នាក់ៗ និងប្រទេសជាតិមួយគឺការអប់រំដែលល្អប្រសើរ។ នៅសាលាអន្តរជាតិសិង្ហបុរី SCIA យើងជួយត្រួសត្រាយផ្លូវសម្រាប់សិស្សដែលចង់បន្តការសិក្សានៅក្រៅប្រទេសនៅមជ្ឈមណ្ឌលមូលដ្ឋានគ្រឹះសម្រាប់សាកលវិទ្យាល័យ (FSC)។
កម្មវិធីដ៏ពិសេសនេះជំរុញយុវជនឲ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ។
ក្នុងនាមជាសិស្ស-និស្សិត មុនពេលអ្នកអាចចាប់យកអាជីពនាពេលអនាគត សូមសួរខ្លួនឯងនូវសំណួរមួយចំនួនដូចខាងក្រោម៖
- តើអាជីពពេលអនាគតរបស់ខ្ញុំគឺជាអ្វី?
- តើការងារប្រភេទណាដែលមានតម្រូវការខ្ពស់នាពេលអនាគត?
- តើខ្ញុំត្រូវត្រៀមខ្លួនបែបណាសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ?
- តើខ្ញុំអាចទទួលបានការងារទេបន្ទាប់ពីបញ្ចប់ការសិក្សា?
- តើខ្ញុំមានជម្រើសអ្វីខ្លះក្នុងការសិក្សានៅសាកលវិទ្យាល័យ?
- តើខ្ញុំត្រូវត្រៀមខ្លួនអ្វីខ្លះសម្រាប់ការសិក្សាបន្ថែម?
FSC គឺជាការអប់រំពេញលេញផ្តោតលើការផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះដល់យុវជន ដើម្បីទទួលជោគជ័យក្នុងការសិក្សានៅសាកលវិទ្យាល័យ និងនាពេលអនាគត។ ការសម្រេចចិត្តដ៏សំខាន់បំផុតគឺការចាប់យកអាជីពការងារដែលសាកសមនឹងរូបអ្នក។ ការសម្រេចចិត្តនេះផ្សារភ្ជាប់យ៉ាងចាំបាច់ជាមួយនឹងមុខជំនាញដែលអ្នកជ្រើសរើស។
ខណៈដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន តម្រូវការងារក៏កាន់តែមានច្រើនខាងផ្នែកយុទ្ធសាស្ត្រ។ អាស្រ័យហេតុនេះ ការបណ្តុះបណ្តាលជំនាញផ្សេងៗពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់និយោជកក្នុងស្រុក។
ការសិក្សានៅក្រៅប្រទេសបានក្លាយជាបរិបទមួយដ៏សំខាន់ ពីព្រោះវាជំរុញសិស្ស-និស្សិតឱ្យពង្រឹងសមត្ថភាព និងជំនាញផ្សេងៗដែលមិនទាន់មាននៅក្នុងប្រទេស។ ដើម្បីទទួលជោគជ័យនេះ សាលាអន្តរជាតិ SCIA ផ្តល់ការសិក្សាថ្នាក់មូលដ្ឋានគ្រឹះ និងការប្រឹក្សាយោបល់ការងារ និងអប់រំក្នុងគោលបំណងជួយឱ្យសិស្សានុសិស្សស្វែងយល់ពីភាពខ្លាំងរបស់ខ្លួន អាជីពការងារដែលខ្លួនប្រាថ្នាចង់បាន ព្រមទាំងចាប់យកជំនាញដែលសមស្របនៅថ្នាក់ឧត្តមសិក្សា។
ការសិក្សាថ្នាក់មូលដ្ឋាន ឬកម្មវិធីសិក្សាថ្នាក់មូលដ្ឋានសម្រាប់សាកលវិទ្យាល័យ
ការសិក្សាថ្នាក់មូលដ្ឋានជាវគ្គសិក្សាត្រៀមចូលសាកលវិទ្យាល័យដែលមានរយៈពេលប្រហែលមួយឆ្នាំ។ កម្មវិធីនេះបង្កើតឡើងសម្រាប់សិស្សដែលចង់បន្តការសិក្សានៅបរទេស ព្រមទាំងមានការបណ្តុះបណ្តាលជំនាញសិក្សានៅសាកលវិទ្យាល័យនៅបរទេស។ សិស្សដែលបានចូលរៀនថ្នាក់មូលដ្ឋាននឹងអាចបន្តការសិក្សាលើមុខជំនាញដែលពួកគេជ្រើសរើស ដោយសារតែពួកគាត់ទទួលបានចំណេះដឹងមូលដ្ឋានដ៏រឹងមាំ និងការស្វែងយល់ស៊ីជម្រៅអំពីមុខវិជ្ជា។
ជំនាញ និងសមត្ថភាពទាំងអស់នេះនឹងជួយសម្រួលដល់ការសិក្សា ការសម្របខ្លួននឹងបរិយាកាសនៅក្នុងសាកលវិទ្យាល័យក្រៅប្រទេស ព្រមជាមួយនឹងជោគជ័យក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ។
អត្រាបរាជ័យការសិក្សាថ្នាក់មូលដ្ឋានគឺមានកម្រិតទាបដែលធានាបាននូវការត្រៀមខ្លួនដ៏ល្អសម្រាប់ចូលរៀននៅសាកលវិទ្យាល័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសិស្សគួរតែជ្រើសរើសកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាបាននូវការផ្សារភ្ជាប់ជាមួយជំនាញដែលគេជ្រើសរើសនៅសាកលវិទ្យាល័យបរទេស។ សិស្ស-និស្សិតដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេសគួរតែជ្រើសរើសយកកម្មវិធីសិក្សាមូលដ្ឋានគ្រឹះកម្រិតអន្តរជាតិ ឬដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ឈានឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សាក្រៅប្រទេសជាមួយកម្មវិធីមូលដ្ឋានគ្រឹះរបស់សាលាអន្តរជាតិ SCIA
មជ្ឈមណ្ឌលមូលដ្ឋានគ្រឹះសម្រាប់សាកលវិទ្យាល័យ (FSC) របស់សាលាអន្តរជាតិ SCIA បានផ្តល់ការសិក្សាមូលដ្ឋានគ្រឹះសម្រាប់សាកលវិទ្យាល័យតាមរយៈកម្មវិធីមូលដ្ឋានគ្រឹះបែបអន្តរជាតិ (IFP) ដែលផ្តល់ជូន និងទទួលស្គាល់ដោយសាកលវិទ្យាល័យ University of London និងកម្មវិធីមូលដ្ឋានគ្រឹះផ្នែកគ្រប់គ្រង (MFP)។ ហើយកម្មវិធីសិក្សានេះត្រូវបានទទួលស្គាល់ដោយវិទ្យាស្ថាន Singapore Institute of Management Global Education (SIM GE) សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ(Diploma) នៅប្រទេសសិង្ហបុរី។
សិស្ស-និស្សិតដែលសិក្សាវគ្គ IFP នឹងទទួលបានចំណេះដឹងថ្នាក់មូលដ្ឋានគ្រឹះសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យល្បីៗនៅឯបរទេស ដើម្បីសិក្សាលើមុខវិជ្ជាមួយចំនួនដូចជាសេដ្ឋកិច្ច គ្រប់គ្រងហិរញ្ញវត្ថុវិទ្យាសាស្ត្រសង្គម និងមុខវិជ្ជាពាក់ព័ន្ធដទៃទៀត។ បន្ទាប់ពីបញ្ចប់ការសិក្សាកម្មវិធី IFP ដោយជោគជ័យសិស្សអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យល្បីល្បាញនានាដូចជាសាកលវិទ្យាល័យ University of London សាកលវិទ្យាល័យ London School of Economics and Political Science (LSE) សាកលវិទ្យាល័យ King''s College London និងអាចទៅសិក្សានៅតាមសាកលវិទ្យាល័យល្បីៗជាច្រើនទៀតនៅប្រទេសអូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។ ចំពោះកម្មវិធី MFP គឺមានរយៈពេល ៦ ខែ សម្រាប់សិស្ស-និស្សិតដែលចង់ស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងអាជីវកម្ម។
នៅពេលបញ្ចប់វគ្គសិក្សានេះ សិស្ស-និស្សិតអាចបន្តការសិក្សាថ្នាក់បរិញ្ញបត្រ (Diploma) និងកម្មវិធីជាច្រើនទៀតដែលផ្តល់ជូនដោយ SIM GE នៅប្រទេសសិង្ហបុរី និងសាកលវិទ្យាល័យជាដៃគូរបស់ខ្លួនដែលមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី៕
កម្មវិធីរបស់សាលា SCIA៖ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះរបស់សាលា SCIA និងដើម្បីទទួលបានការពិគ្រោះយោបល់ផ្នែកសិក្សាដោយឥតគិតថ្លៃ លោកអ្នកអាចចូលរួមកម្មវិធីនានារបស់ SCIA ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខដូចខាងក្រោម៖
i) កម្មវិធី Teen Entrepreneurship Challenges (TEC) 2019: លើកទី ៤ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកា ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច និងថ្ងៃសៅរ៍ ទី ៧ ខែធ្នូចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាចនៅសាលា SCIA សម្រាប់យុវជនដែលមានអាយុចាប់ពី ១៣ ដល់ ១៩ ឆ្នាំ។
ii) Jumanji2: The Next Level នៅរោងភាពយន្ត Legend Cinema នៅ Eden Garden នៅថ្ងៃសៅរ៍ ទី ១៤ ខែធ្នូ ចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាច។ យុវជនដែលមានអាយុចន្លោះពី ១៦-២១ ឆ្នាំអាចមកយកសំបុត្រចូលរួមដោយឥតគិតថ្លៃសម្រាប់ការបញ្ចាំងភាពយន្តរឿង Jumanji 2 និងមានការថ្លែងសុន្ទរកថាពីកញ្ញា Ng Bee Sun នាយកសាលា SCIA FSC អំពីកម្មវិធី FSC ដើម្បីស្វែងរកវិធីឈានឆ្ពោះទៅរកការសិក្សានៅក្រៅប្រទេស។
iii) Coffee Talk: ស្តីអំពីការទទួលបានបរិញ្ញាបត្រនៅបរទេសក្នុងរយៈពេល ៣៩ ខែធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២១ ខែធ្នូ ចាប់ពីម៉ោង ២ ល្ងាច ដល់ ៥ ល្ងាចនៅ Desk Café៕