
គ្រាប់កាហ្វេរបស់បុងកាហ្វេមានប្រភពមកពីទូទាំងទ្វិបអាស៊ីមានគុណភាពខ្ពស់ដែលត្រូវបានផលិតតាមតម្រូវការ។ រូបថត សហការី
ក្រុមហ៊ុនបុងកាហ្វេ (ខេមបូឌា) ខូអិលធីឌី កំពុងប្រើប្រាស់វេទិកាទំនាក់ទំនងឌីជីថល ដើម្បីឈានមុខគេនៅក្នុងទីផ្សារ ខណៈដៃគូប្រកួត ប្រជែងនៅក្នុងទីផ្សារកាហ្វេកំពុងកើនឡើង។
ក្រុមហ៊ុនផលិតកាហ្វេនិងផ្គត់ផ្គង់ម៉ាស៊ីនឆុងកាហ្វមួយនេះ កំពុងទាញអត្ថប្រយោជន៍ពីឌីជីថលនិងប្រពន្ធ័ផ្សព្វផ្សាយសង្គម ដើម្បីពង្រឹងកេរ្តិ៍ ឈ្មោះនៃម៉ាកយីហោរបស់ខ្លួន ដែលបានចាប់ផ្តើមដំណើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ ជាទី-កន្លែងដែលទីផ្សារភេសជ្ជៈមានការប្រគួតប្រជែងខ្លាំង ហើយភាគច្រើនគឺ គ្របដណ្តប់ដោយម៉ាកយីហោល្បីៗទាំងក្នុងស្រុកនិងអន្តរជាតិ។
ប្រជាជនវ័យក្មេងមានចំនួនច្រើន និងប្រាក់ចំណូលគ្រួសារកើនឡើង កំពុងជំរុញឱ្យមានតម្រូវការកាហ្វេ គុណភាពខ្ពស់កើនឡើង ខណៈការពេញនិយមកាហ្វេយីហោបរទេសក៏បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងចំណោមប្រជាកម្ពុជា ជាពិសេសអ្នករស់នៅក្នុងទីក្រុង។
លោក Harry Wong នាយកគ្រប់គ្រងក្រុមហ៊ុនបុងកាហ្វេ ប្រចាំកម្ពុជាបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ក្រុមហ៊ុនកំពុងរិះរកវិធីថ្មី ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ជាពិសេសអំឡុងនៃការផ្ទុះជំងឺកូវីដ១៩។
«យើងប្រើប្រាស់ហ្វេសប៊ុក និង Instagram ហើយគោលដៅរបស់យើងគឺបង្កើនចំនួនអ្នកតាមដាន (follower) នៅលើវេទិកាទាំងនេះ។ យើងនឹងអភិវឌ្ឍន៍មាតិកាបន្ថែមនៅលើវេទិកានៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើងក្នុងទម្រង់ជាវីដេអូខ្លីៗ ដើម្បីផ្តល់ការអប់រំដល់អ្នកតាមដានរបស់យើង អំពីការរៀបចំកាហ្វេនិងភេសជ្ជៈ»។
លោក Wong បន្ថែមថា៖«មានរហូតដល់ ៤០ ភាគរយនៃការសាកសួរអំពីអាជីវកម្មរបស់យើងគឺតាមរយៈប្រព័ន្ធទំនាក់ទំនងឌីជីថល។ យើងមានក្រុមការងារនៅការិយាល័យរបស់យើង រង់ចាំឆ្លើយតបរាល់សំណួររបស់អតិថិជន ក្នុងរយៈពេលត្រឹម ១០ នាទី ឬ តិចជាងនេះ»។

លោក Harry Wong នាយកគ្រប់គ្រងបុងកាហ្វេនៅកម្ពុជា។
តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនដ៏មានប្រជាប្រិយដូចជា Food Panda, Grab Mart និង Nham24 ការិយាល័យរបស់ក្រុមហ៊ុននៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងក្រុង ព្រះសីហនុ ក៏អាចបន្តប្រតិបត្តិការបាន ទោះបីមានវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។
បង្កើតឡើងក្នុងឆ្នាំ ១៩៦២ នៅប្រទេសសឹង្ហបុរី យីហោប៊ុងកាហ្វេ (Boncafé) ឥឡូវនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅតាមទីផ្សារនានា នៅតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកខាងត្បូង។
ជាផ្នែកមួយនៃក្រុមហ៊ុន Massimo Zanetti Beverage Group រួមបញ្ចូលទាំងក្រុមហ៊ុន Brodies Teas និង Torani ក្នុងនោះក៏មានលក់ទឹកស៊ីរ៉ូ និងភេសជ្ជៈជាច្រើនមុខទៀត។ បុងកាហ្វគឺជាក្រុមហ៊ុននាំចូលនិងជាអ្នកលក់កាហ្វេ Segafredo Zanetti ដ៏ល្បីល្បាញនៅលើពិភពលោក។ បុងកាហ្វេក៏ផ្តល់ជូននូវផលិតផលក្រៅពីកាហ្វេ ដូចជាតែដែលផលិតក្រោមម៉ាក Bontea ផងដែរ។
គ្រាប់កាហ្វេមានប្រភពមកពីទូទាំងទ្វីបអាស៊ី ត្រូវបានលីងថ្មីៗ ស្រស់ៗ ជាមួយនឹងម៉ាស៊ីនរបស់បុងកាហ្វេ ដែលផលិតតាមតម្រូវការ ដូច្នេះការរក្សាភាពស្រស់គឺជាអាទិភាពកំពូលសម្រាប់កាហ្វេដែលមានគុណភាពខ្ពស់។

បុងកាហ្វេបង្កើតឡើងក្នុងប្រទេសសឹង្ហបុរី ឆ្នាំ១៩៦២។
ជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈសម្បូរបែប មានទាំងគ្រាប់កាហ្វេលីង គ្រាប់កាហ្វេកិន តែ ទឹកផ្លែឈើ ទឹកស៊ីរ៉ូ ម៉ាស៊ីនឆុងកាហ្វេ និងផលិតផលជាច្រើនទៀត អតិថិជនរបស់បុងកាហ្វេ មានទាំង សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាន និងហាងលក់រាយ។
យោងតាមសមាគម British Coffee Association បានឱ្យដឹងថាកាហ្វេប្រមាណ ២ ពាន់លានពែងត្រូវ បានផឹក នៅទូទាំងពិភពលោកជារៀងរាល់ថ្ងៃ ហើយគ្រាប់កាហ្វេបានក្លាយជាផលិតផលមួយដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីប្រេងឆៅ។
វប្បធម៌នៃការផឹកកាហ្វេនៅក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយនឹងកំណើន សេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក បានជំរុញឱ្យមានអ្នកផឹកថ្មីកើនឡើង។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលកាហ្វេចំនួន ៧៧០តោន ដែលមានតម្លៃ ៣.៦ លានដុល្លារ កាលពីឆ្នាំមុន។
ជាមួយបទពិសោធន៍និងជំនាញរបស់ខ្លួន លោក Wong ថ្លែងថា៖«ក្រុមហ៊ុនផ្តត់ផ្គង់កាហ្វេដ៏ធំនេះ កំពុងខិតខំជំរុញនិងពង្រីកទីផ្សាឱ្យកាន់តែរីកចម្រើន។ ខណៈបុងកាហ្វេបានដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ហើយប្រជាជនកម្ពុជាចូលចិត្តគ្រាប់កាហ្វេរបស់យើង»។
«បរិក្ខានិងសេវាកម្មគឺជាផ្នែកមួយ ទៀតនៃការពង្រីក ដែលយើងកំពុងផ្តោត ខណៈមានប្រតិបត្តិករកាហ្វេនិងភោជនីយដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវការជំនួយរបស់យើងទាក់ទងនឹងការជួសជុលម៉ាស៊ីន និងសម្ភារ»។
លោក Wong មានប្រសាសន៍ថា៖ «នៅប៉ុន្មានឆ្នាំខាងមុខ យើងរំពឹងថាបណ្តាញអាជីវកម្មផ្សេងទៀតរបស់យើងនឹងកើនឡើង ដូចជាផ្សារទំនើប ផ្សារលក់រាយ ហាងលក់តាមអនឡាញ និងបង្កើតទំនាក់ទំនងការងារជិតស្និទ្ធ ជាមួយម៉ាកយីហោម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ ដែលចូលមកក្នុងប្រទេសកម្ពុជា»៕