
Hannah Lyn (រូបកណ្តាល) ពលទៅសិកសានៅបទសប៊លហសិក។ រូបថត សហការី
ក្រុមហ៊ុន Chocolate by H បានផលិតស្ករសូកូឡាម៉ាក Katribu របស់ខ្លួន ខណៈក្រុមហ៊ុនផលិតស្ករសូកូឡាបែបប៊ែលហ្សិក ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញមួយនេះ មិនត្រឹមតែបង្ហាញពីគ្រាប់កាកាវរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់កសិករដែលផលិតកាកាវផងដែរ។
អ្នកស្រី Hannah Lyn ដែលជាស្ថាបនិកក្រុមហ៊ុនស្ករសូកូឡា Cho-colate by H ដែលបានបង្កើតស្ករសូកូឡានៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១២ បានលើកឡើងថាលោកស្រីបានបង្កើតស្ករសូកូឡាម៉ាក Katribu Chocolates ដើម្បីជាការគោរពដល់កន្លែងដែលគាត់រស់នៅ និងដំណើរការផលិតស្ករសូកូឡានៅកម្ពុជា។
«មូលហេតុដែលយើងដាក់ឈ្មោះស្ករសូកូឡារបស់យើង Katribu Chocolates គឺដើម្បីជាការអបអរ និងគាំពារការផលិតសូកូឡាដែល មានលក្ខណៈពេញលេញ។ ពាក្យ ''Ka'' មានន័យថាជាសមាជិក ឬផ្នែកណាមួយនៃអ្វីដែលធំជាង [ភាសាហ្វីលីពីនគឺ Tagalog] ខណៈ "កុលសម្ព័ន្ធ" គឺជាក្រុមដែលមានជំនឿ និងវប្បធម៌រួម»។
ស្ត្រីជនជាតិហ្វីលីពីនរូបនេះបានថ្លែងថា៖ «ប្រទេសកម្ពុជាគឺប្រៀបដូចជាផ្ទះរបស់យើង ដែលយើងបានរស់នៅទីនេះតាំងពីដើមទសវត្ស ៩០ មកម្ល៉េះ។ នេះគឺជាការបង្ហាញការដឹងគុណរបស់យើង។ យើងសូមគោរពដឹងគុណចំពោះប្រទេសដែលបានជួយយើងតាមរយៈការបង្កើត និងការខិតខំរបស់យើងនេះ»។
ដំណើរការផលិតស្ករសូកូឡាដែលមានគុណភាពល្អបំផុតគឺចេញពីកសិដ្ឋានទៅកាន់អ្នកប្រើប្រាស់ ដែលចាប់ផ្តើមនៅភាគពាយព្យនៃប្រទេសកម្ពុជា។
«យើងទទួលបានគ្រាប់កាកាវដ៏អស្ចារ្យរបស់យើងពីកសិដ្ឋាន Kamkav នៅក្នុងខេត្តមណ្ឌលគីរីហើយយើងបានជួយកសិករតាមវិធីជាច្រើន។ យើងមិនត្រឹមតែទិញគ្រាប់កាកាវរបស់ពួកគេនៅក្នុងតម្លៃដ៏សមរម្យប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានជួយផ្សព្វផ្សាយតាមដែលយើងអាចធ្វើបានតាមរយៈបណ្តាញសង្គម និងការណែនាំជាដើម»។
អ្នកស្រី Hannah បន្តថា៖ «នៅពេលណាដែលជំងឺរាតត្បាតបានបញ្ចប់នោះយើងនឹងទៅកាន់កសិដ្ឋាននោះម្តងទៀត និងជជែកគ្នាអំពីវិធីដែលធ្វើឱ្យផលិតផលរបស់ពួកគេកាន់តែមានភាពទាក់ទាញដល់អ្នកផលិតស្ករសូកូឡាផ្សេងទៀត ជាអ្វីដែលអ្នកផលិតសូកូឡាចង់បានគ្រាប់កាកាវដែលមានគុណភាពល្អ»។
ប្រភេទស្ករសូកូឡាម៉ាក Katribu រួមមានស្ករសូកូឡាខ្មៅ, Single Origin, Salted Caramel និង Dark Chocolate Truffle ដែលអាចរកបានតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Chocolate by H ឬកម្មវិធីដឹកជញ្ជូន Grocerdel។

Katribu Chocolates ទិញគ្រាប់កាកាវកម្ពុជាពីកសិករក្នុងតម្លដ៏សមរមយ។ រូបថត សហការី
« Chocolate by H និងស្ករសូកូឡាម៉ាក Katribu Chocolates សុទ្ធតែផលិតឡើងដោយដៃ ដែលមានន័យថាសូកូឡារបស់យើងផលិត ឡើងដោយដៃ ផ្តល់អាទិភាពសំខាន់លើគុណភាព និងរសជាតិ។ យើងផលិតផលផលិតផលដែលផលិតក្នុងស្រុកមានគុណភាពខ្ពស់»។
អ្នកជំនាញខាងផលិតសូកូឡាដែលមានស្នាក់ការនៅខណ្ឌដង្កោរូបនេះបានបន្តថា៖ «យើងមិនត្រឹមតែមានមោទនភាពចំពោះគ្រាប់កាកាវរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានមោទនភាពចំពោះគ្រាប់ស្វាយចន្ទីរបស់កម្ពុជាផងដែរ។ ដូច្នេះផលិតផលមួយក្នុងចំណោមផលិតផលដំបូងបំផុតរបស់យើងគឺ Dairy-Free Cashew Praline »។
អ្នកស្រី Hannah មានប្រសាសន៍ថាប្រទេសកម្ពុជាមានទីតាំងល្អឥតខ្ចោះ ដើម្បីផលិតកាកាវមានគុណភាពខ្ពស់បំផុត ដែលវាគឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ការផលិតស្ករសូកូឡា។
«ប្រទេសកម្ពុជាស្ថិតនៅចន្លោះ ១០-១៣ ដឺក្រេភាគខាងជើងនៃខ្សែអេក្វាទ័រ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាជាទីកន្លែងដ៏ល្អសម្រាប់ដាំដើមកាកាវ ដោយសារតែមានបរិមាណពន្លឺព្រះអាទិត្យ និងទឹកភ្លៀងគ្រប់គ្រាន់»។
«មានប្រភពមកពីកន្លែងតែមួយមានន័យថាគ្រាប់កាកាវរបស់យើង គឺបានមកពីប្រភពតែមួយនៃកសិដ្ឋាន Kamkav នៅខេត្តមណ្ឌលគីរី ដែលមិនមានការលាយជាមួយគ្រាប់កាកាវមកពីប្រភពផ្សេងទៀតនោះទេ»។
អ្នកស្រី Hannah បន្ថែមថា៖ «ដូច្នេះយើងផ្តោតអារម្មណ៍ទៅលើរសជាតិពិសេសប្លែកនៃគ្រាប់ កាកាវ ដើម្បីបង្កើតរូបមន្តដែលតំណាងឱ្យរសជាតិដ៏ល្អបំផុតរបស់វា»។
អ្នកស្រី Hannah បានទៅសិក្សានៅប្រទេសបែលហ្ស៊ិកជាប្រទេសមួយដែលត្រូវបានគេចាត់ទុកថាជាកន្លែងផលិតស្ករសូកូឡាល្អបំផុតមួយនៅលើពិភពលោក នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលធ្វើសូកូឡា Callebaut Chocolate Academy Centre ក្នុងទីក្រុង Wieze ដោយទទួលបានវិញ្ញាបនបត្រ Master Chocolatier នៅខែតុលាឆ្នាំ ២០១៥ ។

Katribu បានកាកាវពីកសិដ្ឋាន Kamkav ក្នុងខត្តមណ្ឌលគីរី។ រូបថត សហការី
បន្ទាប់មកគាត់បានសិក្សាបន្ថែមលើជំនាញបង្កើនគុណភាពស្ករសូកូឡា Quality Assurance and Chocolate Maker ពីសាលាជំនាញផលិតស្ករសូកូឡា Ecole Chocolat Professional School of Chocolate Arts ក្នុងឆ្នាំ២០១៧។
អ្នកស្រី Hannah ពន្យល់ថាវិញ្ញាបនបត្រផលិតស្ករសូកូឡា (Maker certificate) គឺជាកម្មវិធីមួយដែលផ្តោតលើការធ្វើស្ករសូកូឡាពីគ្រាប់កាកាវ។ ស្ករសូកូឡាត្រូវបង្កើតឡើងដោយប្រើ (ប្រភេទគ្រាប់កាកាវដែលមានគុណភាពខ្ពស់ ដែលត្រូវប្រើដើម្បីផលិតស្ករសូកូឡាជាច្រើនប្រភេទ) ខណៈអ្នកផលិតស្ករសូកូឡាធ្វើស្ករសូកូឡាពីគ្រាប់កាកាវ។
អ្នកស្រីលើកឡើងថាការរួមបញ្ចូល និងនិរន្តរភាពគឺត្រូវបានចាក់បញ្ចូលយ៉ាងរឹងមាំនៅក្នុងក្រមសីលធម៌របស់ស្ករសូកូឡា Katribu Chocolates។
«ជាមួយ Katribu យើងចង់បានម៉ាកយីហោមួយដែលរាប់បញ្ចូលមនុស្សគ្រប់គ្នា ដែលចូលរួមនៅក្នុងដំណើរការផលិតគ្រាប់កាកាវទាំងមូល»។
«យើងជឿជាក់ថាតាមរយៈការជួយអ្នកដទៃ ការគាំទ្រគ្រួសារកសិករ និងសហគមន៍ គឺដើម្បីបានសង្គមមួយដែលរីកចម្រើនជាមួយគ្នា។ យើងជឿជាក់លើការធ្វើអ្វីៗតាមរបៀបដែលមាននិរន្តភាព និងមិនប៉ះពាល់ដល់បរិស្ថាន»។
អ្នកស្រី Hannah លើកឡើងថា៖ «នៅក្នុងការផលិតស្ករសូកូឡាមានច្រើនដែលរួមចំណែកដល់ជោគជ័យរបស់ខ្លួនក្នុងនោះរួមមានកសិដ្ឋាន កសិករ និងស្ករសូកូឡា ហើយយើងពិតជាមានមោទនភាពជាមួយនឹងស្ករសូកូឡា Katribu»៕