ការឈានជើងចូលក្នុងការអប់រំកម្រិតមធ្យមសិក្សាជាលើកដំបូងអាចជាបញ្ហាសំខាន់សម្រាប់សិស្សានុសិស្ស និងមាតាបិតារបស់ពួកគេ។ ខណៈពេលដែលសិស្សចាប់ផ្ដើមចូលរៀននៅកម្រិតមធ្យមសិក្សាអ្វីជាច្រើនដែលពួកគេបានប្រមើលគិតថា ពួកគេបានដឹងនោះប្រហែលជាការអាចត្រូវបានធ្វើតេស្តសាកល្បង ពួកគេត្រូវតែផ្សាំទៅកម្រិតនៃភាពម្ចាស់ការថ្មី និងការរំពឹងទុកខ្ពស់ពីសំណាក់គ្រូបង្រៀន មាតាបិតា និងពីសំណាក់ខ្លួនពួកគេផ្ទាល់តែម្ដង។
កាសែតភ្នំពេញប៉ុស្តិ៍បានជួបជជែកជាមួយ និងលោក Anselm Chu ដែលជាអគ្គនាយកគ្រប់គ្រង និងជានាយកសាលា SCIA ដែលជាគ្រឹះស្ថានថ្មីទើបនឹងបើកសម្ពោធបរិវេណរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ (Phnom Penh City Center)។
លោក Chu បានថ្លែងថាភាពប្លែកគ្នាជាច្រើនសម្រាប់សិស្សនៅក្នុងកម្រិតមធ្យមសិក្សាដ៏ធំ និងស្ដែងយ៉ាងច្បាស់បំផុតនោះគឺនៅពេលដែលអ្នកស្ថិតនៅក្នុងឆ្នាំទី ៦ អ្នកដូចជារៀមច្បងនៃសិស្សទាំងអស់នៅក្នុងកម្រិតបឋមសិក្សា ប៉ុន្តែនៅឯកម្រិតមធ្យមសិក្សាវិញ អ្នកគឺជាសិស្សប្អូនគេបង្អស់។ នេះគឺជារបត់ផ្លាស់ប្ដូរយ៉ាងជាក់ស្ដែងដូច្នេះពួកគេត្រូវតែចាប់ផ្ដើមសាជាថ្មីម្ដងទៀត។
SCIA ផ្ដល់ជូននូវការអប់រំកម្រិតបឋមសិក្សាពីថ្នាក់ទី ១ រហូតទៅដល់កម្រិតក្រោម និងកម្រិតលើមធ្យមសិក្សា។ វាអាស្រ័យទៅលើសិស្ស ការបន្តការសិក្សានៅក្នុងគ្រឹះស្ថានសិក្សាដដែលនៅក្នុងកម្រិតមធ្យមសិក្សាអាចជះឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមាន។
ជាឧទាហរណ៍ «សិស្សអាចគិតថាឥឡូវខ្ញុំបានឈានជើងចូលក្នុងកម្រិតមធ្យមសិក្សាហើយ ខ្ញុំត្រូវតែព្យាយាមបញ្ជាក់ខ្លួនខ្ញុំម្ដងទៀត ប្រសិនបើពួកគេមានគម្រោងថានឹងប្ដូរទៅរៀននៅគ្រឹះស្ថានសិក្សាដទៃទៀត»។ នេះអាចមានការលំបាកបន្តិចដែរ ខណៈដែលសាលារៀនថ្មីមានន័យថាជាឧបសគ្គថ្មីផងដែរ។
ជម្រើសមួយផ្សេងទៀតគឺការបន្តការសិក្សានៅសាលារៀនដដែល ហើយរឿងនេះដូចជាមិនអាចកើតឡើងទេជាធម្មតានោះ ប៉ុន្តែនៅ SCIA សិស្សានុសិស្សទាំងអស់មានជម្រើសក្នុងការបន្តការសិក្សានូវកម្រិតមធ្យមសិក្សាដោយមិនចាំបាច់ផ្លាស់ប្ដូរសាលារៀន។ លោក Chu ថ្លែងថា៖ «យ៉ាងហោចណាស់ ប្រសិនបើអ្នកនៅសិក្សានៅសាលារៀនដដែល ចំណេះដឹង និងការយល់ដឹងរបស់អ្នកអំពីប្រព័ន្ធគឺអាចនឹងត្រូវផ្ទេរយ៉ាងងាយស្រួលជាទីបំផុត»។
លោកបានបន្ថែមថា ៖ «វាអាចជាអាវុធមុខ ២ ដោយពេលខ្លះ វាអាចបង្កឲ្យមានបញ្ហាផ្សេងកើតឡើង (សិស្សអាចនិយាយថា) ខ្ញុំបានបង្កកំហុសនៅឯកម្រិតបឋមសិក្សាដែលនេះអាចជាចំណុចសំខាន់ ហើយវាក៏ជួយពន្យល់ថាតើហេតុអ្វីបានជាសិស្សមានចំណូលចិត្តក្នុងការផ្លាស់ប្ដូរសាលារៀន»។ ប្រសិនបើសិស្សបានបង្កើតនូវអត្តសញ្ញាណដែលខ្វះនូវតម្លៃខ្លួនឯង វាអាចជារឿងល្អសម្រាប់ឲ្យសិស្សមានឱកាសប្ដូរទៅរៀននៅក្នុងវិទ្យាល័យថ្មី។
ខណៈពេលដែលការផ្លាស់ប្ដូរទៅកាន់ការអប់រំនៅកម្រិតមធ្យមសិក្សាអាចនឹងមានការលំបាកសម្រាប់សិស្សានុសិស្សផងដែរ វាថែមទាំងបង្កជាបញ្ហាដែលមិននឹកស្មានដល់សម្រាប់មាតាបិតារបស់សិស្ស។ អាណាព្យាបាលសិស្សត្រូវតែអនុញ្ញាត និងផ្ដល់ឲ្យកូនរបស់ពួកគេនូវសេរីភាព និងឯករាជភាពឲ្យបានច្រើនជាងមុន។ នេះអាចធ្វើឲ្យអាណាព្យាបាលខ្លះមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភ ព្រោះតែពួកគាត់មិនបានយល់ច្បាស់អំពីប្រព័ន្ធ។ «មានអាណាព្យាបាលសិស្សខ្លះបានបញ្ជូនកូនរបស់ពួកគាត់ឲ្យចូលរៀននៅកម្រិតវិទ្យាល័យ ទាំងខ្លួនគាត់មិនបានទាំងឆ្លងកាត់រៀនសូត្រនៅវិទ្យាល័យផង»។
លោក Chu ថ្លែងថាជារឿយៗជីដូនជីតារបស់សិស្សអាចជួយចិញ្ចឹមកូនៗរបស់ពួកគាត់ ដោយជួយជូនទៅសាលារៀន និងទៅយកពីសាលាមកផ្ទះវិញ។ «គួរឲ្យភ្ញាក់ផ្អើលដោយសារតែជីដូនជីតារបស់សិស្សពិតជាបំពេញតួនាទីបានល្អ។ នៅពេលដែលសិស្ស ឬចៅរបស់គាត់ប្រឡងធ្លាក់ ពួកគាត់និយាយថាវាមិនអីទេ បើមានរបួស តិចតួចនោះ ដូច្នេះជីដូនជីតាទាំងអស់នោះពិតជាមិនដូចជាមាតាបិតារបស់សិស្សនោះទេ ដោយសារតែមាតាបិតាសិស្សផ្ទាល់តែងតែនិយាយផ្ទុយពីនោះ»។
នៅពេលដែលការផ្លាស់ប្ដូរត្រូវបានធ្វើឡើងដោយរលូននោះ អ្នកទាំងអស់គ្នានឹងឈ្នះទាំងអស់គ្នា។ រឿងនេះវាបានស្ដែងចេញនៅក្នុងមតិយោបល់ដែលលោក Chu ធ្លាប់ទទួលបានពីអាណាព្យាបាលរបស់សិស្សដែលសិក្សាថ្នាក់មធ្យមសិក្សានៅសាលារបស់លោកផ្ទាល់។
«នៅពេលក្រុមសិស្សវិទ្យាល័យទី ១ របស់យើងដែលទទួលបានចាប់ផ្ដើមការរៀនសូត្ររបស់ពួកគេ ភាគច្រើននៃពួកគេគឺមកពីសាលាផ្សេងៗ ហើយខ្ញុំក៏ទទួលបានមតិយោបលពីអាណាព្យាបាលដែលបានសរសើរ និងថ្លែងអំណរគុណពួកយើងខ្ញុំ។ ដោយពួកគាត់បានថ្លែងថាលោក Chu ខ្ញុំមិនដឹងពួកលោកប្រើវិធីអ្វីនោះទេ កូនរបស់ពួកខ្ញុំធ្លាប់មិនចូលចិត្តរៀនសូត្រនោះទេ ប៉ុន្តែក្រោយពីបានប្ដូរមករៀននៅសាលារៀនលោក កូនយើងខ្ញុំបានប្រែក្លាយជាចាប់ផ្ដើមរៀនសូត្រដោយឯករាជ្យ»។
អ្នកដែលមានបំណងចង់ស្វែងយល់បន្ថែមអំពី SCIA អាចអញ្ជើញទៅទស្សនាស្តង់មួយក្នុងចំណោមស្តង់ជាច្រើនរបស់ SCIA នៅឯពិព័រណ៍កុមារ និងគ្រួសារលើកទី ៦ ដែលប្រព្រឹត្តទៅនៅក្នុងសាលតាំងពិព័រណ៍កោះពេជ្រនៅថ្ងៃទី ១៩ និងទី ២០ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់។
បើសិនអាណាព្យាបាល និងសិស្សដែលមានបំណងចង់ទៅទស្សនាបរិវេណសាលា SCIA ពួកគេអាចអញ្ជើញទៅចូលរួមនៅថ្ងៃបើកសម្ពោធដែលមានកម្មវិធី និងការសម្ដែងជាច្រើនដែលនឹងប្រព្រឹត្តទៅនៅក្នុងបរិវេណសាលារៀនផ្ទាល់តែម្ដងនៅក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ (Phnom Penh City Center) ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ២ រសៀលនៅថ្ងៃទី ២៦ និង ២៧ ខែមករាខាងមុខនេះ៕