មួយក្នុងចំណោមបញ្ហាប្រឈមចម្បងៗនៅក្នុងពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះគឺការពង្រឹងសមត្ថភាពមនុស្សជំនាន់ក្រោយជាមួយនឹងចំណេះដឹង និងជំនាញចាំបាច់ដើម្បីឱ្យពួកគេក្លាយជាអ្នកដឹកនាំនាពេលអនាគតនៅក្នុងសតវត្សរ៍ទី ២១ នេះ។
ខណៈដែលប្រទេសចិនកំពុងពង្រឹងតួនាទីសំខាន់របស់ខ្លួននៅក្នុងសេដ្ឋកិច្ចអន្តរជាតិជាមួយនឹងគំនិតផ្តួចផ្តើមគម្រោងផ្លូវមួយខ្សែក្រវាត់មួយ (OBOR) ភាសាចិននឹងត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម។ នៅក្នុងន័យនេះសាលាអន្តរជាតិ SCIA ផ្តល់ការអប់រំចំនួន ៣ ភាសាគឺជាភាសាអង់គ្លេស ចិន និងភាសាខ្មែរសម្រាប់យុវជនកម្ពុជា។
ជម្រើសរៀនពហុភាសានឹងផ្តល់ឱ្យសិស្សនូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការទាក់ទងពាណិជ្ជកម្ម នៅពេលពួកគេចូលក្នុងទីផ្សារការងារនាពេលអនាគត ហើយវាក៏ជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់សាលាផងដែរដើម្បីរក្សាវប្បធម៌ខ្មែរតាមរយៈការរៀនភាសាខ្មែរ។
ក្នុងនាមជាសមាជិកនៃក្រុមហ៊ុន SIM Group សាលាអន្តរជាតិ SCIA បានដាក់បញ្ចូលកម្មវិធីសិក្សាតាមស្តង់ដាសិង្ហបុរី និងចក្រភពអង់គ្លេស ដើម្បីធានាការអប់រំប្រកបដោយគុណភាពខ្ពស់សម្រាប់សិស្សានុសិស្សរបស់ខ្លួន។
សិស្សានុសិស្សត្រូវបានទទួលការបណ្ដុះបណ្ដាលឲ្យមានជំនាញទន់តាមរយៈការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ វិធីសាស្ត្រទាក់ទងគ្នារបស់ STEM គឺជាគន្លឹះដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមដែលពឹងផ្អែកលើការប្រើប្រាស់ចំណេះដឹងនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ដូច្នេះកម្មវិធីសិក្សាជំនាញ STEM របស់សាលាអន្តរជាតិ SCIA ជួយជំរុញការគិតឲ្យកាន់តែស៊ីជម្រៅ និងជួយសិស្សឲ្យត្រៀមខ្លួនបានល្អសម្រាប់បញ្ហាប្រឈមនៅក្នុងពិភពលោកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ សិស្សត្រូវអនុវត្តការសាកល្បងដើម្បីបង្កើតសម្មតិកម្ម និងទទួលបានចំណេះដឹងខ្ពស់។
វិធីសាស្ត្រអភិវឌ្ឍសមត្ថភាពដូចជាអត្តចរិតភាពជាអ្នកដឹកនាំ ការយល់ដឹងការអប់រំជាសកល (CLGE) សកម្មភាពសិក្សារួមផ្សំ (CCA) ការអភិវឌ្ឍសហគ្រិនភាព និងទេពកោសល្យគឺជាសមត្ថភាព និងជំនាញចម្បងដែលត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សាលា SCIA។ សិស្សក៏ត្រូវបានលើកទឹកចិត្តឲ្យសិក្សាលើគម្រោងមូលដ្ឋានដើម្បីជំរុញការគិត និងច្នៃប្រឌិតផងដែរ។
វិធីសាស្ត្រនៃគរុកោសល្យបង្រៀនដល់សិស្សនៅក្នុងបរិបទពិភពលោកពិតនេះ គឺបង្កើតការរៀនសូត្រឲ្យមានភាពសកម្មតាមរយៈការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញនៅក្នុងថ្នាក់ និងការនិយាយជាសាធារណៈ។ ដូច្នេះវិធីសាស្ត្រនេះនឹងជួយអភិវឌ្ឍជំនាញទំនាក់ទំនង និងការសហការជាក្រុមរបស់ពួកគេ។
សាលា SCIA ក៏បង្កើតឱកាសសម្រាប់សិស្សក្នុងការអនុវត្ដជំនាញសិក្សាស្របតាមសកម្មភាពផ្សេងៗ និងគំនិតផ្តួចផ្តើមផ្សព្វផ្សាយដល់សហគមន៍ដូចជាកម្មវិធី Marketplace Fiesta និងសកម្មភាពសិក្សាក្នុងខេត្តព្រៃវែង។ នៅក្នុងកម្មវិធី Marketplace Fiesta សិស្សបានរៀនអំពីសហគ្រិនភាព ខណៈសកម្មភាពនៅខេត្តព្រៃវែងគឺមានការសាងសង់បង្គន់អនាម័យសម្រាប់អ្នកភូមិ និងការរៀនសូត្រអំពីរបៀបដឹកនាំ និងការធ្វើការជាក្រុម។
បរិយាកាសសិក្សានៅសាលា (SCIA) ត្រូវបានបង្កើតឡើងប្រកបដោយភាពច្បាស់លាស់ គ្រូបង្រៀនមានសមត្ថភាព និងជំនាញពិតប្រាកដមកពីជុំវិញពិភពលោករួមទាំងមកពីសិង្ហបុរីផងដែរ ដែលប្រើវិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទៅតាមជំនាញនៅក្នុងថ្នាក់រៀននីមួយៗ។
ជាមួយគ្នានេះដែរយើងមានក្រុមការងារដែលមានជំនាញបង្រៀនថ្នាក់បំប៉ន SCIA Booster & Extension ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យ Talent Development Programmes ។
ក្រៅពីកម្មវិធីសិក្សាពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ (កម្មវិធី K-12) សាលា SCIA គឺជាមជ្ឈមណ្ឌលបង្រៀនដំបូងគេដែលត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យ University of London (UOL) ដើម្បីផ្តល់ជូននូវកម្មវិធីមូលនិធិអន្តរជាតិ (IFP) ដែលជាកម្មវិធីត្រៀមនិស្សិតសម្រាប់ការសិក្សានៅមហាវិទ្យាល័យនានានៅទូទាំងពិភពលោក។
ក្រៅពីនេះសាលាក៏បានណែនាំកម្មវិធីគ្រប់គ្រងមូលនិធិ (MFP) ជាមួយនឹងការគ្រោងទុកនៅខែតុលានេះ។ វគ្គសិក្សារយៈពេល ៦ ខែនេះត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន SIM Group សម្រាប់ចូលសិក្សាថ្នាក់ឌីប្លូមរបស់ SIM នៅប្រទេសសិង្ហបុរី និងសាកលវិទ្យាល័យកំពូលៗជាដៃគូជាមួយ SIM នៅចក្រភពអង់គ្លេស អឺរ៉ុប អាមេរិក និងអូស្ត្រាលី។
កម្មវិធីទាំងនេះត្រូវបានផ្តល់ជូនដោយមជ្ឈមណ្ឌលសិក្សាមូលដ្ឋានគ្រឹះពីវិទ្យាស្ថាន FSC ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវគ្រឹះរឹងមាំសម្រាប់សិស្សានុសិស្សតាមរយៈមុខវិជ្ជាផ្សេងៗដែលទាក់ទងទៅនឹងសេដ្ឋកិច្ច គ្រប់គ្រង អាជីវកម្ម ហិរញ្ញវត្ថុ និងសង្គម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ។
នៅចំពោះមុខនៃពិភពលោកដែលកំពុងមានការប្រកួតប្រជែងខ្ពស់ និងកំណើនបច្ចេកវិជ្ជាយ៉ាងឆាប់រហ័សនេះសាលា SCIA ប្តេជ្ញាជួយយុវជនឱ្យរៀនសូត្រលើការទទួលខុសត្រូវចំពោះអនាគតរបស់ពួកគេ៕