សាលា​អន្តរជាតិ​សិង្ហបុរី SCIA កំពុង​ជួយ​ជំរុញ​សិស្សានុសិស្ស​ឲ្យ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​អាជីព​ការងារ​នាពេល​អនាគត​តាមរយៈ​មជ្ឈមណ្ឌល​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ FSC ។

វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការបំពាក់​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​ផ្នែក​គ្រប់គ្រង និង​អាជីវកម្ម ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការងារ​នៅពេល​ពួកគេ​បញ្ចប់​ការសិក្សា​។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​មជ្ឈមណ្ឌល​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ​របស់​សាលា SCIA បានរៀបចំ​កម្មវិធីសិក្សា​ចំនួន​ ២ ​គឺ កម្មវិធី​មូលដ្ឋានគ្រឹះ​បែប​អន្តរជាតិ (IFP) ​និង​កម្មវិធី​មូលដ្ឋានគ្រឹះ​ផ្នែក​គ្រប់គ្រង​(MFP)​។

កម្មវិធី​ទាំងពីរ​នេះ​មាន​វគ្គ​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន សាជីវកម្ម និង​ស្ថាប័ន​អប់រំ​ល្បីៗ​។

សិស្សានុសិស្ស​ក៏អាច​សង្កេតមើល​ដំណើរការ​អាជីវកម្ម​នៅ​តាម​ស្ថាប័ន​ផ្សេងៗ​ដែល​អាច​ជួយ​បណ្តុះ​ជំនាញ​វិភាគ ការ​ត្រិះរិះ និង​ទស្សនវិស័យ​ជា​សកល ព្រម​ទាំង​បង្កើន​ការយល់ដឹង​ពី​វប្បធម៌​ចម្រុះ​ផងដែរ​។

សាលា​អន្តរជាតិ SCIA ត្រូវ​បាន​ជ្រើសរើស​ដោយ​សាកលវិទ្យាល័យ​ឡុងដ៍ (University of London) ជា​មជ្ឈមណ្ឌល​បង្រៀន​ដ៏ល្អ​បំផុត​ដំបូង​គេ​បង្អស់ និង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការផ្តល់​ជូន​នូវ​កម្មវិធីសិក្សា​ថ្នាក់មូលដ្ឋាន​គ្រឹះ​បែប​អន្តរជាតិ​ (IFP)​។

សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ​នឹង​ត្រូវ​បាន​បំពាក់​នូវ​ចំណេះដឹង​មូលដ្ឋាន​នៃ​ការគ្រប់គ្រង និង​អាជីវកម្ម។

នៅពេល​បញ្ចប់​វគ្គ​សិក្សា សិស្ស​អាច​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅតាម​សាកលវិទ្យាល័យ​ល្បីៗ​ដូចជា​សាកលវិទ្យាល័យ SIM Global Education នៅ​ប្រទេស​សិង្ហបុរី និង​ស្ថាប័ន​ឈានមុខ​គេ​នៅ​ចក្រភព​អង់គ្លេស​ដូចជា សាកលវិទ្យាល័យ London School of Economics and Politics សាកលវិទ្យាល័យ King’s College London សាកលវិទ្យាល័យ Warwick និង​សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន​ទៀត​នៅ​អូស្ត្រាលី កាណាដា និង​សហរដ្ឋ​អាមេរិក​។

កម្មវិធី​មូលដ្ឋានគ្រឹះ​ផ្នែក​គ្រប់គ្រង (MFP) ត្រូវបាន​ទទួលស្គាល់​ដោយ​វិទ្យាស្ថាន​គ្រប់គ្រង​សិង្ហបុរី (SIM) ហើយ​នៅពេល​បញ្ចប់​ការសិក្សា សិស្ស​អាច​បន្ត​ការសិក្សា​កម្រិត​ឧត្តម​សិក្សា​ជាច្រើន​ទៀត​ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ SIM Global Education នៅ​សិង្ហបុរី និង​សាកលវិទ្យាល័យ​ដៃគូ​របស់ SIM មកពី​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​អូស្ត្រាលី​។

មជ្ឈមណ្ឌល​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ FSC របស់​សាលា​អន្តរជាតិ SCIA ផ្តល់​ជូន​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នូវ​ចំណេះដឹង​ជា​មូលដ្ឋានគ្រឹះ និង​ការយល់ដឹង​ស៊ីជម្រៅ​លើ​មុខវិជ្ជា​សំខាន់ៗ​ក្នុង​កម្មវិធី​ឧត្តមសិក្សា​តាម​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំង​ពិភពលោក​។

ក្រៅពី​ការកសាង​សមត្ថភាព និង​ជំនាញ​ការងារ​ជាក់ស្តែង មជ្ឈមណ្ឌល​ក៏​ផ្តល់​ការប្រឹក្សា​យោបល់​ការងារ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចាប់​យក​អាជីព​ការងារ​ក្នុង​ក្តី​ស្រមៃ​ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​ការជ្រើសរើស​មុខ​ជំនាញ​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​។

សិក្ខាសាលា​ត្រូវបាន​ធ្វើឡើង​សម្រាប់​សិស្ស​ដើម្បី​បណ្តុះ​អាប្បកិរិយា​ជំនាញ​ជា​អ្នកដឹកនាំ និង​អភិវឌ្ឍ​ទស្សនវិស័យ​ជា​សកល​ក្នុង​ការប្រាស្រ័យ​ទាក់ទង ជំនាញ​សង្គម ការធ្វើការ​ជា​ក្រុម ក្រមសីលធម៌ ព្រមទាំង​ការ​ត្រិះរិះ​ពិចារណា​។

សិស្សសាលា​អន្តរជាតិ SCIA ក៏មាន​ឱកាស​ចុះ​ធ្វើ​កម្មសិក្សា​ផងដែរ​ដើម្បី​ឲ្យ​ពួកគេ​កសាង​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​នានា​។ ពួកគេ​នឹង​ស្វែងយល់​ពី​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ និង​រៀន​ពី​ការងារ​ជាក់ស្តែង​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​របស់​ពួកគេ​សម្រាប់​តម្រូវការ​ការងារ​នាពេល​អនាគត​។

នៅពេល​ដែល​សិស្ស​អាច​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​នោះ​ពួកគេ​នឹង​អាច​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ការងារ និង​បរិបទ​ការងារ​។

ការសិក្សា​អប់រំ​ទាំងអស់​នេះ​នឹង​ជួយ​ឲ្យ​សិស្ស​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​នៅពេល​ដែល​ពួកគេ​ចូលប្រឡូក​ក្នុង​ការងារ​ជាក់ស្តែង​។

មជ្ឈមណ្ឌល​សិក្សា​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ FSC របស់​សាលា​អន្តរជាតិ SCIA មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល Phnom Penh City Center-One Park Condominium៕