
លោកវេជ្ជបណ្ឌិតកំពុងថ្លឹងទារកនៅក្នុងមន្ទីរពេទ្យ Mithi។ AFP
ក្រុងការ៉ាជីៈ ម្តាយម្នាក់ដែលកំពុងបីកូនមានអាយុ ៧ ខែរបស់គាត់ បានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យកុមារនៅក្រុងប៉ាគីស្ថាន ដែលភ្នែកទាំង ២ របស់ក្មេងនោះមើលមិនឃើញ ហើយខ្លួនរបស់គេតូចជាងទារកដែលទើបនឹងកើតទៅទៀត។
ទារកកំពុងស្រែកឃ្លានអាហារនៅក្នុងប្រទេសមួយដែលមិនខ្វះអាហារ ប៉ុន្តែមានអត្រានៃទារកស្លាប់ដ៏ខ្ពស់បំផុតនៅក្នុងពិភពលោក និងជាទីដែលកង្វះអាហារូបត្ថម្ភកំពុងតែកើតឡើង។
ទារកនោះមានទម្ងន់ទើបតែ ២,៥ គីឡូក្រាមប៉ុណ្ណោះ ដែលមានអាយុគិតជាមធ្យមសម្រាប់ទារកមានសុខភាពល្អ គឺជិត ៣ ដងឯណោះ។
ករណីរបស់ទារក គឺមិនមែនមានតែម្នាក់ប៉ុណ្ណោះទេ សម្រាប់ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យស៊ីវិល Mithi នៅខេត្ត Sindh ដ៏អត់ឃ្លានមួយនេះ ជាទីដែលអ្នករួចផុតពីការស្លាប់រាប់លាននាក់ ដែលមានប្រាក់ចំណូលតិចជាង ១ ដុល្លារក្នុង ១ ថ្ងៃ។
ប្រធានការិយាល័យមន្ទីរពេទ្យកុមារលោកវេជ្ជបណ្ឌិត Dilip Kumar បានប្រាប់ AFP ថា អ្នកជំងឺចំនួន ១៥០ ទៅ ២៥០ នាក់ដែលបានមកជារៀងរាល់ថ្ងៃ មានចំនួន ១ ភាគ ៥ គឺកំពុងឈឺចាប់ដោយសារកង្វះអាហារូបត្ថម្ភ។
នៅក្នុងមណ្ឌលមន្ទីរពេទ្យគាំពារកុមារ ទារកចំនួន ៩ នាក់ផ្សេងទៀតដែលខ្វះអាហារូបត្ថម្ភកំពុងយំនៅក្នុងកែវចិញ្ចឹមទារក។ ម្តាយវ័យក្មេងម្នាក់ គឺអ្នកស្រី Nazeeran ដែលបានឱបកូនរបស់នាងនៅក្នុងដៃទាំង ២ ដោយក្តីអាណិតស្រឡាញ់ជាទីបំផុត។
ម្តាយមានវ័យ ២៥ ឆ្នាំ រូបនោះនិយាយថា ទម្ងន់កូននាង ថយចុះយ៉ាងខ្លាំង៕ AFP