មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​អាមេរិក​បាន​ឱ្យ​ដឹង កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិក​បាន​ឱ្យ​ក្រុមហ៊ុន Johnson & Johnson (J&J) ទទួល​ខុស​ត្រូវ​លើ​រោងចក្រ​មួយ ដែល​បាន​ច្រឡំ​ធាតុ​ផ្សំ​ផលិត​វ៉ាក់សាំង បណ្ដាល​ឱ្យ​ខូច​គុណភាព​វ៉ាក់សាំង ១៥ លាន​ដូស​ ហើយ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ប្ដូរ​ទីតាំង​រោងចក្រ​នោះ​ផង​ដែរ។

ក្រុមហ៊ុន ​J&J បាន​និយាយ​ថា ខ្លួន​កំពុង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ហេតុការណ៍​នេះ ហើយ​សន្យា​ថា ​នឹង​ចែកចាយ​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូស ជូន​ដល់​រដ្ឋាភិបាល​អាមេរិក​នៅ​ចុង​ខែ​ឧសភា៕