ក្រុងហ្សាការតា: ជាតួអង្គគំនូរជីវចល និងគំនូរសៀវភៅរឿងដ៏ល្បីល្បាញមួយ ដូរ៉េម៉ុន (Doraemon) ជាឆ្មាយន្ដពណ៌ខៀវដ៏គួរឲ្យស្រឡាញ់ មានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក តែក្រុមគ្រួសារនៅឥណ្ឌូនេស៊ីនេះ ទំនងជាគាំទ្រពេញទំហឹងតែម្ដង។
ដូរ៉េម៉ុន ត្រូវបានចាត់ទុកជាតួអង្គតុក្កតាពេញនិយមសម្រាប់កុមារ ខណៈអ្នកស្រី រ៉េហ្គីណា កាវូ និងស្វាមីហាក់នៅមិនអស់ធំ ចំពោះចំណង់ស្រឡាញ់ឆ្មាយន្ដនេះឡើយ។
ថ្វីដ្បិតតែពួកគេពេលនេះ មានកូនស្រីពីរនាក់ អ្នកទាំងពីរនៅតែចូលចិត្ដតុក្កតា ដូរ៉េម៉ុន ហើយផ្ទះរបស់ពួកគេគឺជាលទ្ធផលសបញ្ជាក់ច្បាស់។ វារំលេចទៅដោយនិម្មិតរូបវប្បធម៌ជប៉ុន ទាំងក្នុង និងក្រៅផ្ទះ។
ដូចដែលបានឃើញ ទំព័រអ៊ីនស្ដាក្រាមរបស់អ្នកស្រី ទទួលបានការគាំទ្រច្រើនពីសំណាក់ក្រុមអ្នកគាំទ្រដូរ៉េម៉ុន ដោយមានចំនួនជាង ៤ ម៉ឺននាក់ ដែលរមែងចង់ឃើញនូវភាពទាក់ទាញនៃការតុបតែងផ្ទះសម្បែងរចនាប័ទ្មដូរ៉េម៉ុន។
នៅផ្នែកខាងក្រៅផ្ទះ ជញ្ជាំងពណ៌ខៀវ និងស បន្ថែមទៅដោយរូបភាពតុក្កតាដូរ៉េម៉ុនធំៗក្បែរមាត់ទ្វារ ដែលបង្ហាញយ៉ាងច្បាស់ថា អ្នកទាំងពីរជាអ្នកគាំទ្រដូរ៉េម៉ុនផ្កាប់មុខតែម្ដង។ ប៉ុន្ដែពេលឈានជើងចូលក្នុងផ្ទះ លោកអ្នកនឹងបានដឹងកាន់តែច្បាស់។
បន្ទប់គេងរបស់កូនៗ ក៏រំលេចនូវរចនាប័ទ្មដូរ៉េម៉ុន គ្រប់ចំអាមនៃជ្រុងផ្ទះ ដូចជា តុក្កតាដូរ៉េម៉ុន ជញ្ជាំងរូបដូរ៉េម៉ុន និងស្ទីកឃ័រផ្សេងៗទៀត។ លោកអ្នកនឹងបានឃើញយ៉ាងហោចណាស់ វត្ថុនិម្មិតរូបដូរ៉េម៉ុនមួយគ្រប់ចំអាមទាំងអស់។
ចំណូលចិត្ដស្រឡាញ់ដូរ៉េម៉ុនរបស់ពួកគេមានវិសាលភាពលើសពីការតុបតែងផ្ទះ។ ខណៈឡានក៏ដូរ៉េម៉ុន បរិវេណផ្ទៃក្នុងកាន់តែសម្បូរដូរ៉េម៉ុន ចាប់ពីដៃចង្កូត កម្រាល ស្ទីកឃ័រ និងឡប់ឡែរដូរ៉េម៉ុនថែមទៀត៕ HR
ប្រភព odditycentral.com