
ហាងកាហ្វេដែលប្រើដើមឫស្សីរចនាយ៉ាងស្រស់ស្អាត។ រូបថត VTN Architects
ក្រុងហូជីមិញ: ល្បីល្បាញខាងសំណង់ធ្វើពីឫស្សី ក្រុមស្ថាបត្យករវៀតណាម VTN Architects ដែលដឹកនាំដោយលោក វ៉ូ ត្រុងញ៉ាំ បានឈ្នះពានរង្វាន់ចំនួន ៣ គឺ Green Good Design 2019 របស់មជ្ឈមណ្ឌលស្ថាបត្យកម្មអឺរ៉ុប ពានរង្វាន់សិល្បៈការគូរប្លង់បែបសិល្បៈសម្រាប់ទីក្រុង និងពានរង្វាន់ពីសារមន្ទីរស្ថាបត្យកម្មស៊ីកាហ្គោ។
ស្នាដៃរបស់ក្រុមស្ថាបត្យកររួមមានអគារ ផាន់ កេប៊ីញ នៅក្រុងហូជីមិញ កាលពីឆ្នាំ ២០១៦ ហាងកាហ្វេ Nocenco Cafe រចនាប័ទ្មដើមឫស្សីដ៏ប្លែកភ្នែក កាលពីឆ្នាំ ២០១៧ និងរោងលម្ហែកាយធ្វើពីឫស្សីក្បែរមាត់ទឹកនៅទីក្រុងវេនីស ប្រទេសអ៊ីតាលីកាលពីឆ្នាំ ២០១៧។

ទីលម្ហែនៅអ៊ីតាលីដែលប្រើដើមឫស្សីក្នុងការសាងសង់។ រូបថត VTN Architects
ស្ថានិកក្រុមហ៊ុនបានឲ្យដឹងថា៖ «ឫស្សីជួយបង្កើតភាពត្រជាក់ភ្នែកក្នុងការរចនាអគារ និងជាការផ្សារភ្ជាប់រវាងមនុស្សសម្រស់ធម្មជាតិ ពន្លឺព្រះអាទិត្យ ខ្យល់ និងសមុទ្រ» ដូច្នេះហើយបានជាឫស្សី ដើរតួនាទីជាធាតុផ្សំយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសំណង់ទីក្រុង»។
ដំបូលត្រូវបានប្រក់ដោយប្រើឫស្សី តែវាត្រូវបានត្បាញបញ្ចូលគ្នាជាមួយស្បូវ និងជ័រប្លាស្ទីកទាំងអស់សុទ្ធតែជាឫស្សីដែលត្បាញ ឬកៀបបញ្ចូលគ្នាដោយការឆ្អើរភ្លើង ជាជាងប្រើវិធីសាស្ដ្របែបទំនើប។
ទោះបីជាវៀតណាមមានអាកាសធាតុក្ដៅ តែមិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់នោះទេ ដោយអរគុណដល់ជំនោរត្រជាក់ពីផ្ទៃទឹក។ វាពិតជារំលេចសោភ័ណស្អាតព្រោះសម្ភារមិនប៉ះពាល់ដល់បរិស្ថានដោយឫស្សីជាសម្ភារអាចប្រើបានយូរ និងមានសោភណភាពបែបធម្មជាតិ។
ឆ្នាំនេះក្រុមអ្នករៀបចំកម្មវិធីប្រកួតដែលមានអាយុកាលពីឆ្នាំ ១៩៥០ មានបេក្ខភាពប្រកួតរាប់រយនាក់មកពីជុំវិញពិភពលោក។
បង្កើតក្នុងឆ្នាំ ២០០៦ VTN Architects ស្ថិតនៅក្រុងហូជីមិញ និងហាណូយ ដោយមានបុគ្គលិកចម្រុះជាតិសាសន៍ ៦០ នាក់៕ Viet Nam News/Asia News Network