បាត់​ដំ​បងៈ​ ប្រ​ព័​ន្ធប្រកាស​ឱ្យ​ដឹង​មុន​ពីគ្រោះធម្ម​ជាតិ​ គឺ​បា​ន​ចូល​រួម​ចំណែក​ធ្វើឱ្យ​ប្រជា​ពល​រដ្ឋ​​​បាន​ត្រៀម​​បង្ការ​ជាមុន​ ដើ​ម្បី​កាត់​បន្ថ​យ​​​ពី​គ្រោះ​ថ្នា​ក់ ​​ឬក៏ផល​ប៉ះពាល់​ដោ​យ​សារ​​គ្រោះ​ធ​ម្ម​ជា​តិ​ផ្សេងៗ​ ខ​ណៈ​បច្ចុប្បន្ន​​​ប្រព័ន្ធ​នេះ​ត្រូវ​បាន​តម្លើង​នៅ​ ៤​១ ទី​តាំ​ង។​

ដើ​ម្បី​ជា​កា​រ​ត្រៀម​បង្កា​រ ​​និង​ចូល​រួម​កាត់បន្ថយ​ពីផល​ប៉ះ​ពា​ល់​ដោយ​សារ​គ្រោះមហន្ត​រាយធម្ម​ជាតិ​ផ្សេងៗ​ ​គ​ណៈ​ក​ម្មាធិ​កា​រ​ជា​តិ​គ្រ​ប់​គ្រ​ង​គ្រោះម​ហ​ន្ត​រា​យ​​បាន​ប​ង្កើ​ត​អេប​ទូ​រ​ស័​ព្ទ​ (​A​P​P​)​ លេខ​1​2​9​4​ ដែ​ល​​ជា​ប្រព័​ន្ធប្រ​កា​ស​ឱ្យ​ដឹ​ង​មុ​ន​​ថា​ នឹ​ង​មាន​គ្រោះ​ធ​ម្ម​ជា​តិ​ផ្សេង​ៗកើតឡើង​។​ ​​

អ្ន​ក​ស្រីហ្វា​ អា​ស៊ីណា​ ​រ​ស់នៅ​ភូ​មិ​ដាំ​ស្ពៃ​ ​ស​ង្កាត់​ស្លា​កែ​ត​ ​ខេ​ត្ត​បា​ត់​ដំ​បង​​ដែល​ស្ថិតនៅក្នុង​គម្រោ​ង​ប្រកាស​ឱ្យដឹង​មុន​ពីគ្រោះ​​ម​ហន្ត​​រា​យបា​ននិ​យា​យ​ថា ​អ្នក​ស្រី​រ​ស់​នៅតា​ម​ដ​ង​ស្ទឹង​ស​ង្កែ​ តែ​ង​តែ​ប្រ​​ឈម​​នឹ​ង​គ្រោះ​ទឹ​កជំ​ន​ន់​ជា​រៀ​ង​រា​ល់​ឆ្នាំ​ហើ​យ​ពេ​ល​ខ្លះ​បើស្ថា​ន​​ភា​ព​ទឹ​ក​ឡើ​ងគំ​ហុ​ក​ខ្លាំ​ងធ្វើ​ឱ្យ​ស​មា​ជិ​កក្នុ​ង​ក្រុ​ម​គ្រួ​សា​ររ​ប​ស់​អ្ន​ក​ស្រី​ពិ​បាក​នឹ​ង​ជ​ម្លៀស​ខ្លួ​ន​បា​ន​​ទា​ន់​​ពេល​វេលា​​។​ ក៏​ប៉ុ​ន្តែ​បន្ទា​ប់​ពី​អា​ជ្ញាធ​រ​ស​ង្កា​ត់​បំ​ពា​ក់​ប្រ​ព័​ន្ធ​ប្រ​កា​ស​ឱ្យដឹ​ង​មុ​ន​ពី​គ្រោះ​ធ​ម្ម​ជា​តិ​ម​កធ្វើ​ឱ្យ​អ្នក​ស្រី​ក៏​ដូ​ច​ជា​អ្នក​ភូ​មិ​ដាំ​ស្ពៃ​អា​ច​ទទួ​ល​ព័​ត៌​មា​ន​បា​នដឹ​ង​​មុន​​ទាន់​ពេល​វេលា​ ១​ ថ្ងៃ​ទៅ​ ២​ ថ្ងៃ​។​

 ឮអ្ន​ក​ស្រី​ប្រា​ប់​ថា​៖​«ប្រ​ជា​ពល​រ​ដ្ឋ​​រស់​នៅ​ក្នុ​ង​ភូមិ​ខ្ញុំ​ ពិ​ត​ជា​ទ​ទួល​បា​​ន​អត្ថ​ប្រ​យោជ​ន៍ច្រើ​ន​ពី​ប្រ​ព័​ន្ធ​ប្រកា​ស​ឱ្យ​ដឹ​ងមុ​ន​នេះ​​ ពេ​ល​ណា​មាន​គ្រោះ​ម​ហ​ន្ត​រាយ​កើ​ត​ឡើ​ង​ ដូ​ចជា​ខ្យ​ល់​ព្យុះ ​ទឹ​កជំ​ន​ន់​ជា​ដើ​ម។​ អ៊ី​ចឹ​ង​វាធ្វើ​ឱ្យព​ល​រ​ដ្ឋ​ដឹ​ង​ទាំង​​អស់​គ្នា​តា​ម​រ​យៈសំ​ឡេ​ង​មេ​​ក្រូ​​ហើ​យ​យើ​ង​គេច​ផុ​ត​ពីគ្រោះ​-​មហន្ត​រាយ​ទាំង​ឡា​យបា​ន​»​។​

ពា​ក់​ព័​ន្ធនឹ​ង​ប្រ​ព័​ន្ធ​ប្រ​កាស​ឱ្យ​ដឹ​ង​មុន​ពី​គ្រោះ​ធ​ម្ម​ជាតិ​ផ្សេ​ង​ៗ​នេះ​ដែ​រ លោ​ក​ ​ទួ​ត ​រ៉ើ​ន ​ចៅ​ស​ង្កា​ត់ស្លា​កែ​ត​ ​ក្រុ​ងបា​ត់​ដំ​ប​ង​បា​ន​ប្រា​ប់​ដល់​ក្រុ​ម​អ្ន​កសា​រ​ព័​ត៌​មា​ន​នៅ​ក្នុង​ប​រិ​វេ​ណ​ស​ង្កា​ត់​ ដែ​ល​​មា​ន​វត្ត​មាន​​លោ​ក​ខ្វៃ​ ​អា​ទិ​ត្យា ​អ​នុ​រ​ដ្ឋ​លេខា​ធិកា​រ​ក្រ​សួង​ប​រិស្ថា​ន​ផ​ងនោះ​ថា ស​ង្កាត់​ស្លា​កែត​មា​ន​២​ ភូ​មិ​គឺភូ​មិ​ដាំស្ពៃ​ ​២​១​៦​ គ្រួ​សា​រ​ និ​ង​ភូ​មិ​ស្លាកែ​ត​ ១​៥​៥​ ​គ្រួសា​រ​ហើ​យ​អ្ន​កភូ​មិ​ដែ​ល​នៅ​ប្រប​មាត់​ស្ទឹ​ង​ស​​ង្កែងា​យ​រ​ង​គ្រោះពី​ទឹ​ក​ជំ​ន​ន់មា​ន ​​៣៧​១​​ គ្រួ​សា​រ។​ ចំ​ពោះ​នៅ​ក្រុ​ង​បា​ត់​ដំ​ប​ង​មាន​សង្កាត់​ចំនួ​ន​៤​ដែ​ល​មា​នឧប​ក​រណ៍​​ផ្ត​ល់​ស​ញ្ញា​​អា​ស​ន្ន​មា​ន​១-សង្កាត់ ព្រែ​កព្រះ​ស្តេ​ច ​២​-​​សង្កាត់ រតន​: ​៣-ស​ង្កាត់​ ​ស្លាកែ​​ត ៤-សង្កាត់​ ​ក្តុ​ល​ដូន​ទា​វ។​ ​

លោ​កប​ន្ត​ថា​ ប្រព័​ន្ធ​ប្រកា​ស​ឱ្យដឹ​ង​មុ​ន​ពី​គ្រោះធ​ម្ម​ជា​តិ​ជាប​ច្ចេ​ក​វិ​ទ្យា​មួ​យ​ទំនើ​ប​​ប្រើ​តា​ម​​រយៈ​ (​A​P​P​12​9​4​)​ ហើ​យ​បើ​មា​ន​​ក​រ​ណី​​គ្រោះធ​ម្ម​​ជាតិ​ប​ម្រុ​ង​នឹ​ង​កើត​ឡើ​ង ​គឺ​វា​លោ​ត​ជា​ស​ញ្ញា​សំឡេ​ង​ក្នុ​ង​ទូ​រ​ស័​ព្ទ​ឱ្យ​ដឹង​តែ​ម្ត​ង​។ ប៉ុ​ន្តែ​ដើម្បី​ឱ្យ​ព័​ត៌​មា​ននេះ​បា​ន​ឮ​ទៅដ​ល់​ប្រ​ជា​ពល​រ​ដ្ឋ​ក្នុ​ង​មូ​ល​ដ្ឋា​ន​ គឺ​​មាន​ការ​​បំ​ពា​ក់​ប្រ​ដាប់​បំ​ព​ង​សំ​ឡេង​ (​មេ​ក្រូ​)​ ដែ​ល​មាន​ស​ម​ត្ថ​​ភា​ព​ឮ​ក្នុង​រ​ង្វ​ង់ ​៥​០​០​ ម៉ែ​ត្រ ៤​ ជ្រុ​ង ​​តែ​បើ​លើ​​សពី​ច​ម្ងា​យ​នេះ​​អាជ្ញា​ធរ​​សង្កាត់​​ត្រូ​​វ​ភ្ជាប់​តា​ម​ឧ​គ្ឃោស​ន​សព្ទ​ប​ន្តទៀ​ត​​ដើម្បី​ឱ្យ​ឮ​បា​ន​គ្រ​ប់​តំ​ប​ន់​ក្នុ​ងមូ​ល​ដ្ឋា​ន​សង្កាត់​។

លោកចៅ​សង្កាត់ស្លាកែត​​ប​ន្ត​ថា​ កា​លពី​មិ​ន​ទា​ន់​មា​នប្រ​ព័​ន្ធ​ប្រ​កា​​សឱ្យ​ដឹ​ង​មុន​ ពី​គ្រោះ​ធ​ម្ម​ជាតិ​តា​ម​រ​យៈ ​(APP1294) គឺ​លោក​ប្រើ​មធ្យោ​បា​យ​ដឹ​ងព័​ត៌​មា​ន​​តា​ម​ក្រសួ​ង​ធ​ន​ធា​ន​ទឹ​ក​ និង​ឧ​តុ​​និ​យ​ម​ហើ​យ​ប្រកា​ស​តា​ម​ឧគ្ឃោស​ន​សព្ទ​តា​ម​ម៉ូតូ​ ឬ​ម៉ូ​តូក​ង់​បី​ ដើម្បី​ឱ្យ​ប្រជា​ព​ល​រ​ដ្ឋ​រ​ស់នៅ​តា​ម​ដង​ស្ទឹង​ស​ង្កែ ដែ​ល​មា​នភូ​មិ​ដាំស្ពៃ ​និ​ង​ភូ​មិ​ស្លា​កែ​ត ​ឱ្យ​ពួក​គា​ត់​​ត្រៀ​ម​ខ្លួន​។ ប៉ុ​ន្តែ​នៅ​ពេ​ល​ដែល​ស​ង្កា​ត់ទ​ទួ​ល​បាន​គម្រោង​រ​ប​ស់​ក្រ​សួង​ប​រិស្ថា​ន​ស​ហកា​រ​ជាមួ​យ​អ​ង្គកា​រ​អ​ង្គកា​រ​ Pe​​op​l​e ​i​n​ ​Ne​e​d​  ​​​(​P​I​​N)​ម​ក ដោ​យ​ប្រើ​ (​A​PP​1​29​4​)​ ពេ​លផ្ត​ល់​សំឡេ​ង​ម​ក​គឺ​ប្រជា​ព​ល​រដ្ឋ​ក្នុ​ងមូ​ល​ដ្ឋា​នអា​ច​ដឹ​ង​ភ្លា​ម​។​ ​

លោក​ថ្លែ​ង​ថា​៖​«នៅ​ពេ​ល​ដែ​ល​ពួ​ក​គាត់​ដឹ​ងពី​គ្រោះ​ធ​ម្ម​ជា​តិ​កើ​ត​ឡើង​ គឺ​គា​ត់​បានត្រៀ​ម​ល​ក្ខ​ណៈជា​មុ​នហើយ​ខា​ង​ម​ន្ទីរ​ធ​នធា​ន​ទឹ​ក​ខេ​ត្តបា​ត់​ដំ​បង​ក៏​ផ្ត​ល់​​ព័​ត៌​មា​នដែ​រ​ កា​ល​​ណា​មាន​ទឹ​ក​ជន់​។ ​ក្រ​សួង​ប​រិស្ថា​ន​ស​ហ​កា​រ​ជា​​មួយ​អ​ង្គ​កា​រ​​ (P​I​N​)​បំ​ពាក់ប្រ​ព័​ន្ធ​​នេះមា​ន​សា​រសំ​ខាន់​​ណា​ស់​ដើម្បី​ឱ្យ​ពល​រដ្ឋ​ដឹ​ង​មុ​​ន»​។​

លោ​ក​បានបន្ត​ទៀ​ត​ថា​ ស​ម្រា​ប់​អាជ្ញា​ធ​រមូ​ល​ដ្ឋាន ​បា​ន​ធ្វើ​កា​រ​ផ្ស​ព្វ​ផ្សា​យ​ដល់​ប្រ​ជាព​ល​រ​ដ្ឋឱ្យ​បា​ន​ដឹ​ង​ពី​សា​រ​ប្រយោ​ជ​​ន៍​នៃប្រ​ព័​ន្ធ​ប្រ​កា​ស​ឱ្យ​ដឹ​ងមុ​ន​ ពី​គ្រោះធ​ម្ម​ជា​តិនេះ​។​ ដូច្នេះ​បើកា​ល​ណា​ប្រជាពលរដ្ឋ​បា​នដឹ​​ងពី​ព័​ត៌​មា​ន​មុ​ន​គឺ​ពួ​កគា​ត់​បាន​ត្រៀ​មល​ក្ខ​ណៈ​រួ​ច​មុន​ អ៊ី​ចឹ​ងអ្វី​ដែ​ល​កើ​ត​ឡើង​វា​អា​ច​​កាត់​ប​ន្ថ​យ​កា​រគ្រោះ​ថ្នា​ក់​ ដែ​ល​កើ​តឡើ​ង​ជា​យ​ថា​ហេ​តុ​បា​ន​ខ្លះ​ដែ​រ។​ ប្រ​ព័​ន្ធ​ប្រកា​ស​ឱ្យដឹ​ង​មុ​ន​​នេះអា​ច​ផ្តល់​ស​ញ្ញា​ពី​គ្រោះ​មហ​ន្ត​​រាយ​ធម្មជាតិ ​ដូ​ច​ជាភ្លៀ​ង​ខ្លាំ​ង​ អាកា​​ស​ធា​តុ​ចុះ​ត្រ​ជាក់​ ​ផ្គររ​​ន្ទៈ ខ្យល់​​ក​ន្ត្រាក់ ​គឺ​វាផ្ត​ល់​ស​ញ្ញា​ឱ្យ​ដឹ​ង​​​មុ​ន​។​

ចំណែ​ក​លោ​ក ​ហេង ​ប៊ុ​ន​ម៉ា​នុ​ត​ ប្រ​ធា​​នគម្រោ​ង​ប្រ​ព័​ន្ធប្រកា​សឱ្យ​ដឹ​ង​មុ​ន​ 1​2​94​ នៃ​អ​ង្គ​ការ​ P​eo​p​l​e​ i​n ​N​e​e​d ​បា​ន​ឱ្យ​​ដឹង​ថា​ អ​ង្គ​កា​របា​ន​ដំឡើង​សេ​ន​ស័​រ​​​ប្រ​ព័​​ន្ធប្រ​កា​ស​ឱ្យ​​ដឹងមុ​ន​ឬ​ហៅ​ថា ​(​ទេ​ព​​មច្ឆា​) បាន​ចំនួ​ន ៤​១ ទី​តាំ​ង​ទូ​ទាំ​ង ​២​៥​ ខេ​ត្ត-​ក្រុ​ង​។ ​ចំ​ពោះ​ចំ​នួន​អ្ន​ក​ចុះ​ឈ្មោះចូ​ល​ប្រ​ព័​ន្ធមា​ន​ប្រ​ហែ​ល​ ១​៩​ ម៉ឺ​ន​នា​ក់ ហើ​យ​មុខ​ស​ញ្ញា​ ដែល​​​បា​ន​ប្រា​ប់​មាន​ ៣​៣​១ ​ដ​ង​(​មុ​ខស​ញ្ញា​គ្រោះ​ម​ហយ​ន្ត​រា​យ​)​​។​ ចំពោះ​ប្រ​ជាព​ល​រដ្ឋ​ដែល​បា​នទ​ទួ​ល​សារ​មា​នជា​ង​ ១ ​លាន ​​១​ សែ​ន​នា​ក់​។ 

បើ​តា​មលោ​ក ​ប៊ុ​ន ម៉ានុ​ត ប្រព័​ន្ធ​ប្រ​​កា​ស​ឱ្យ​ដឹ​ង​មុ​ន​នេះ​ គឺ​ធ្វើ​ការ​វិ​និច្ឆ័​យ​ទៅ​លើ​ព័ត៌​មា​ន​ដែ​ល​ទទួ​ល​បា​ន​ជាក់​ស្តែ​ង​ដូ​ចជា​នៅ​តាម​ដ​ង​ស្ទឹង ​ដែ​លមា​ន​ដា​ក់​ឧ​ប​​ករណ៍​វា​ស់​ក​ម្ពស់​ទឹ​ក​ ហើយ​បើ​មើ​ល​ឃើញ​ថា​ វា​អា​ច​នឹ​ងកើ​ត​​ឡើ​ង​គឺ​អ​ង្គ​កា​រ​​នឹ​ង​ផ្ត​ល់​ដំណឹ​ង​តា​ម​រ​យៈម​ធ្យោ​បា​យប្រ​កា​សផ្សេ​ងៗ​។​ ម​ធ្យោ​បា​យ​មាន​ចំ​នួ​ន​ ៤​​ ក្នុ​ង​នោះទី​១ ​មា​ន​កា​រ​តេ​តាម​លេ​ខ​ទូរ​ស័​ព្ទ​ទៅ​លេខ​ទូ​រ​ស័​ព្ទ​រ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ​ផ្ទា​ល់នៅ​តា​មតំ​ប​ន់​ងា​យរ​ង​គ្រោះ​។ ម​ធ្យោ​បាយ​ទី​២​តា​ម​គ្រុ​ប​តេឡេ​ក្រា​ម​ហើយ​អ្ន​ក​ណា​ក៏​អា​ច​​ចូ​ល​រួម​ក្នុ​ង​គ្រុ​ប​បាន​ដែ​រ ម​ធ្យោ​បាយ​ទី​៣​ផ្សា​យ​តា​ម​វិ​ទ្យុ​ A​BC​ ទី​៤​ កា​រ​ផ្ស​ព្វ​ផ្សាយ​តា​មឧ​ប​ក​រ​ណ៍​បំព​ងសំ​ឡេង​។​

មា​ន​​តែ​ខេ​ត្ត​បាត់​ដំ​ប​ង​តែ ១​ គ​ត់​​ដែ​ល​បំពា​ក់​ឧ​បក​រ​ណ៍​បំ​ព​ង​សំ​ឡេ​​ង​ក្រៅពី​ខេ​ត្ត​នេះគឺ​ប្រើ​តាម​ម​ធ្យោ​បា​យដូ​ច​រៀ​បរា​ប់​ខា​ង​លើ​។​ ជា​ទូទៅ​តំ​ប​ន់​ដែ​ល​រ​ង​គ្រោះ​មា​ន​នៅ​​គ្រ​ប់​ខេត្ត​ តែ​តំ​ប​ន់​ងាយ​​រ​ង​គ្រោះ​​ច្រើ​ន​ជា​ង​គេ​មា​ន​ខេ​ត្ត​បា​ត់​​ដំប​ង​ ប​ន្ទាយ​មា​ន​ជ័​យ​ ​ឧ​ត្ត​រ​មានជ័យ​ និ​ង​ខេត្ត​ព្រះ​វិ​ហារ​។​ ​

លោ​​ក​ថ្លែ​ង​ថា​៖«​យើ​ង​ចុះ​ទៅ​បំពាក់​ប្រព័​ន្ធ​ប្រ​កា​ស​ឱ្យ​ដឹ​ងមុ​ន ​​12​​94 ​ហើ​យ​យើ​ង​អា​ច​ចុះឈ្មោះ​នៅ​ក្នុ​ង​​ប្រព័​ន្ធ​ហ្នឹងបា​ន​។​ ប៉ុ​ន្តែ​នៅ​ពេ​ល​យើ​ង​តេទៅ​លេ​ខ​1​29​4​ គេ​នឹ​ង​ឱ្យ​យើ​ង​រើស​ខេ​ត្ត​ រើស​ស្រុ​ក​រើ​ស​​ឃុំ​អ៊ី​ចឹង ​ស​ម្រា​ប់ប្រ​ជា​ព​ល​រ​ដ្ឋ​រស់​នៅ​ក្នុ​ង​ឃុំ​នី​មួ​យៗ​រ​ប​ស់​គាត់​ គឺ​គា​ត់​អា​ច​ចុះ​ឈ្មោះនៅ​តាម​ឃុំ​រ​ប​ស់​គា​ត់​​បា​ន។​ ខ្ញុំ​សូ​ម​ប​ញ្ជាក់​ថា​ គាត់​រ​ស់នៅ​ឃុំ ​(ក​)​ តែ​បើ​គា​ត់​ច​ង់​ទៅចុះ​ឈ្មោះ​ឃុំ ​(​ខ)​ ទៀ​ត​ក៏​បា​នដែ​រ»​។​

លោ​ក​ស្រី​ ​ឃ្លោ​ក ​វិ​ចិ​ត្ររ​ដ្ឋា​ ​អ​នុប្រ​ធា​ន​នា​យ​កដ្ឋាន​ប្រែ​ប្រួ​ល​អាកា​ស​ធាតុ​ នៃ​ក្រ​សួ​ងប​រិ​ស្ថាន​បាន​ថ្លែង​​ក្នុង​​ពេ​ល​ចុះ​​ទៅ​ពិ​និត្យ​មើ​ល​ប្រ​ព័ន្ធ​ប្រ​កា​សឱ្យ​ដឹ​ង​មុ​ន នៅ​​ស​ង្កា​ត់​ស្លា​កែ​ត​ថា ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​បាន​យ​ក​ចិត្ត​ទុ​កដា​ក់​​​ឆ្លើ​យ​​​​ត​ប​នឹ​ង​កា​រប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ ហើ​យ​កា​រ​ប​ន្ស៊ាំនឹ​ង​កា​រ​ប្រែ​ប្រួល​អា​កា​ស​ធា​តុគឺ​ជា​អាទិ​ភា​​ព​១ ​រ​ប​ស់រា​ជ​រ​ដ្ឋា​ភិ​បា​ល​ហើយ​ក៏​ដូ​ច​ជា​ក​សា​ង​ភាព​ធ​ន់រ​ប​ស់​ប្រ​ជា​ព​ល​រដ្ឋ​ ក្នុ​ង​ស​ហគ​ម​ន៍មូ​ល​ដ្ឋា​ន ក៏​ជា​កា​រ​ងារ​សំ​ខា​ន់​១ ដែ​រ​។


អ៊ី​ចឹ​ង​​ហើ​យ​ក្រ​សួ​ងប​រិ​ស្ថា​ន ដែ​ល​មាន​ក​ម្ម​វិធី​ស​ម្ព័​ន្ធ​ភា​ព​ប្រែ​ប្រួ​លអា​កា​សធា​តុ​ក​ម្ពុ​ជា បា​ន​ផ្ត​ល់​មូ​ល​និ​ធិ​ដ​ល់​​អ​ង្គ​កា​រ ​(P​I​N​)​ និ​ង​ស​ហ​ការ​ជា​មួ​យ​រ​ដ្ឋ​បាល​ក្រុ​ង​បាត់​ដំ​ប​ង​ ដើ​ម្បី​អ​នុ​វ​ត្ត​ស​កម្ម​ភា​ព​គម្រោង​១​ ដែ​ល​មា​ន​ឈ្មោះ​ថា​ ប្រព័​ន្ធ​ប្រ​កា​ស​ឱ្យ​ដឹ​ងមុ​ន​ ហើ​យ​ប្រ​ព័ន្ធ​នេះ ​ពិ​ត​ជា​មា​ន​សា​រៈសំ​ខា​ន់ណា​ស់​ ដើ​ម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​​ប្រ​ជា​ពល​រ​ដ្ឋ​បា​ន​យ​ល់​ដឹ​ង​ជា​មុ​ន​។​

លោកស្រី​ថ្លែ​ង​​ថា​៖«​​គា​ត់​ដឹ​ងជា​មុ​ន​ដើ​ម្បីត្រៀ​ម​ខ្លួ​ន​ឆ្លើយតប​​នឹ​ងកា​រ​ប្រែប្រួ​ល​អា​កា​ស​ធាតុ​ជា​ពិសេ​ស​ឧ​ទា​ហរ​ណ៍​​ពេ​ល​មា​ន​ទឹ​ក​ជំន​ន់​កើ​តឡើ​ង​។ ចំ​ពោះ​ខេ​ត្ត​បា​ត់ដំ​ប​ងនេះ​ ត្រូ​វ​បា​ន​កម្ម​វិ​ធី​ស​ម្ព័ន្ធ​ភា​ព​ប្រែ​ប្រួ​ល​អា​កា​ស​​​ធា​តុ​ក​ម្ពុ​ជា​ដា​ក់មុនគេនូ​វឧ​​បករ​ណ៍​​បំ​ព​ង​សំ​ឡេ​ងនេះ​។ ​នេះ​ជា​ស​​មិ​ទ្ធ​​ផ​ល​១ រ​ប​ស់គម្រោ​ង ​ដើ​ម្បី​ធ្វើ​យ៉ា​ង​​ណា​ឱ្យ​ប្រជា​ព​ល​រ​ដ្ឋបា​​ន​​យល់​ដឹ​ង​អំពី​អា​កាស​ធា​តុ​ ហើ​យ​​អា​ចកា​រ​ពា​រទុ​កជា​មុ​ន»​។​    ​

លោក​ សុ​ទ្ធ​ ​គឹម​កុល​មុ​ន្នី​ ​អ្ន​កនាំ​ពាក្យ​គ​ណៈក​ម្មាធិ​កា​រ​ជាតិ​គ្រ​ប់គ្រ​ង​គ្រោះមហ​ន្ត​រា​យ​ ​បា​ន​ប្រា​ប់ភ្នំ​ពេញ​ប៉ុ​ស្តិ៍​ថា​ ​ប្រ​ព័​ន្ធ​ប្រ​កា​ស​ឱ្យ​ដឹ​ង​មុ​ន​ 12​9​4​ គឺ​បា​នប​​ង្កើ​តរ​យៈ​ពេ​ល​ ១​០​ ឆ្នាំ ម​ក​ហើ​យដោ​យ​មា​នអ​​ង្គ​ការ ​(PIN) ជាដៃ​គូ​។​

ដំ​បូ​ង​​ឡើ​យ​ ដា​ក់តែ​នៅ​ខេ​ត្ត​ពោ​ធិ៍សា​ត់​ទេ​ តែ​រ​ហូ​ត​​មក​ដ​ល់​ប​ច្ចុប្ប​ន្ន​បា​នព​ង្រី​ក​ដ​ល់​ ២​៥​​ ខេ​ត្ត​-​​ក្រុ​ង​ហើ​យ។​ ​ដំ​បូ​ង​​​មាន​តែ​សារ​ជា​សំ​ឡេ​ង​ទេ តែ​ប​ច្ចុ​ប្ប​ន្ន​បានធ្វើ​ទំ​នើ​បក​ម្ម​ មា​នមុ​​ខងា​រ​កាន់​តែ​ច្រើន​តា​មរ​យៈ​សា​រតេ​ឡេ​ក្រា​ម ​​ជាសា​រ​តា​ម​ប្រ​ព័​ន្ធទំ​នា​ក់​​ទំ​នងស​ង្គ​ម​ហ្វេ​សប៊ុ​ក​ និ​ង​តាម​ប្រ​ព័​ន្ធ​បណ្តា​ញ​សង្គ​​មផ្សេ​ង​ៗ​ទៀ​ត​។​ ​

លោ​ក​បន្ត​ថា​៖ «​1​2​9​4 ​ប​ង្កើត​ឡើ​ង​ ដើ​ម្បី​ជូ​ន​ដំ​ណឹ​ង​ឱ្យ​ប្រ​ជា​ព​លរ​ដ្ឋ​បា​ន​ដឹ​ង​ពា​ក់​ព័​ន្ធព្រឹ​ត្តិ​កា​រ​ណ៍​ ដែ​ល​អា​ចកើ​ត​មា​ន​ឡើ​ង​ពី​អា​កា​ស​ធា​តុ​ ដើ​ម្បី​ឱ្យ​គា​ត់ត្រៀ​ម​ល​ក្ខ​ណៈ​មុ​ន។​ អ៊ី​ចឹ​ង​ចំ​ពោះ​អ្ន​ក​ដែ​ល​ចុះ​ឈ្មោះ​ក្នុ​ង​1​2​9​4 ​គឺ​អា​ច​ទ​ទួល​បា​ន​​សា​​រស្តី​ពី​ស្ថា​ន​ភា​ព​គ្រោះ​ម​ហ​ន្ត​រាយ​ ដែ​ល​អា​ច​កើ​ត​មា​ន​ឡើង​​ក្នុង​តំ​ប​ន់​ដែល​ពួ​ក​គា​ត់​​​រស់នៅ»៕