អ្នកស្រី សារ៉ា ខៃ​ សហ​ស្ថាបនិក​អង្គការ​ Action for Primates និយាយ​អំពី​ផលវិបាក​នៃ​ការផ្តល់​ចំណី​សិប្បនិម្មិត​ដោយ​អ្នកទេសចរ បទ​ប្បញ្ញត្តិ​ដែលមាន​ស្រាប់ និង​ដំណោះស្រាយ​សក្តានុពល​សម្រាប់​ការគ្រប់គ្រង​សកម្មភាព​រវាង​សត្វ​ស្វា​នៅ​កម្ពុជា​។​

តើ​ការផ្ដល់​ចំណី​ពី​សំណាក់​​ភ្ញៀវទេសចរ​បានរួម​ចំណែកធ្វើ​ឱ្យ​សត្វ​​ស្វាកាចសាហាវ​ដោយ​របៀប​ណា​?

សត្វព្រៃ ដូចជា ព្រូន ជាធម្មតា ខ្លាច​មនុស្ស ប៉ុន្តែ​ការចិញ្ចឹម ស្វា​នៅ​ប្រាសាទអង្គរវត្ត បានធ្វើឱ្យ​ពួកវាស៊ាំង​នឹង​​វត្តមាន​មនុស្ស​។ ជា​លទ្ធផល ពួកគេ​មិនសូវមាន​ការភ័យខ្លាច​ជាង​ធម្មតា ហើយ​អាច​ចាប់ ឬ​ឈ្លានពាន​មនុស្ស​ទៅរក​អាហារ​។ ជំនួស​ឱ្យ​ការ​ដើរ​រក​ចំណី​​នៅក្នុង​ព្រៃ ពួកវា​​ពឹង​ផ្អែកលើ​អាហារ​ដែល​ផ្តល់​ដោយភ្ញៀវ​ទេសចរ ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

លើសពីនេះ​ទៀត ក្រុម​អ្នក​ផលិត​មាតិកា​មួយចំនួន​​ផ្តល់​ចំណី​ដល់​សត្វ​ស្វា រួមទាំងទឹកដោះគោ​កំប៉ុង​យ៉ាងច្រើនកូនៗ​របស់​វា​​​។ អ្នកខ្លះ​បន្ថែម​កញ្ចប់​ដំណើរ​​​ទេសចរណ៍​លើកទឹកចិត្ត​ភ្ញៀវ​ផ្ដល់​ចំណី​ ​និង​ប្រលែង​លេង​​ជាមួយ​ស្វា​។ តូប​លក់​អាហារ និង​អាជីវករ​ចល័ត​ជុំវិញ​ប្រាសាទអង្គរវត្ត រួមចំណែក​បន្ថែម​លើ​បញ្ហា​នេះ តាមរយៈ​ការលក់​អាហារ​ពិសេស​សម្រាប់​ផ្តល់​ចំណី​ដល់​ស្វា​។​

ការផ្តល់​ចំណី​បន្ថែម​នាំឱ្យមាន​ការកើនឡើង​ខុសពី​ធម្មជាតិរបស់​សត្វ​ស្វា ដោយសារតែ​ការផ្គត់ផ្គង់​អាហារ​ថេរ​ជួយ​ជំរុញ​ដល់​ការបន្ត​ពូជ​។ នេះ​បង្កើន​ការពឹងផ្អែក​របស់​ពួកវា​​លើ​មនុស្ស និង​បង្កើន​ឥទ្ធិពល​​អវិជ្ជមាន​។​

​វា​ជា​រឿង​សំខាន់​ដែល​មនុស្ស​ត្រូវ​លើកទឹកចិត្ត​មិនឱ្យ​ផ្តល់​អាហារ​ដល់​ស្វា​ងាយស្រួលពេក​ ឬ​ប្រលែង​លេង​​ជាមួយ​ពួកវា​។ ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​ជាមួយនឹង​ការពិន័យពិតជា​ចាំបាច់​។ ជា​ឧទាហរណ៍ នៅ​ទីក្រុង​ហុងកុង ការផាកពិន័យ​ត្រូវបាន​ដាក់​លើ​អ្នក​ដែលផ្ដល់​ចំណី​ដល់​​ស្វា​ព្រៃ និង​សត្វ​ដទៃទៀត​។​

​បញ្ហាសំខាន់​មួយទៀត​គឺ​ការ​បៀតបៀន​ដោយ​ចេតនា​លើស​ត្វ​ស្វា​ពីសំណាក់​អ្នកផលិត​មាតិកា​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ បុគ្គល​ទាំងនេះ​តាមកិត​ និង​រំខាន​សត្វ​ស្វា​ដើម្បី​បង្កើត​វីដេអូ «កម្សាន្ត» ដែលជា​រឿយៗ​ស្វែងរក​ការបរិច្ចាគ​ពី​អ្នកមើល​។ អ្នកខ្លះ​ថែមទាំង​លែង​សត្វ​ស្វា​ទៅជា​ហ្វូង​សត្វព្រៃ​ដែល​បង្ហាញឱ្យឃើញថា​វា​មាន​របួស​ធ្ងន់ធ្ងរ និង​ស្លាប់​។

សកម្មភាព​បែបនេះ​បង្កើត​ការឈ្លានពាន​បន្ថែម និង​បង្កើន​ហានិភ័យ​នៃ​ការវាយប្រហារ​លើ​សាធារណជន​។​

តើ​មាន​បទ​ប្បញ្ញត្តិ​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ការពារ​សត្វ​ស្វា​ព្រៃ ហើយ​ប្រសិនបើ​មាន តើ​ការ​អនុវត្ត​បានល្អ​កម្រិតណា​?

ច្បាប់​ព្រៃឈើ​កម្ពុជា មាត្រា ៤៩ ហាមប្រាម​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការ​បរបាញ់ ធ្វើបាប ឬ​ការយាយី​សត្វព្រៃ រួមទាំង​ស្វា​ផងដែរ​។ វា​ចែង​យ៉ាងច្បាស់​ថា ​គ្រប់​ទម្រង់​នៃ​ការ​បរបាញ់ ការបង្ក​គ្រោះថ្នាក់ ឬ​ការយាយី​សត្វព្រៃ​ដោយ​ប្រើ​មធ្យោបាយ​គ្រោះថ្នាក់​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​។ 

លើសពីនេះ ការ​បរបាញ់​មិនត្រូវ​បានអនុញ្ញាត​ក្នុង​រដូវ​ហាមឃាត់​នោះទេ ដោយ​ធានាបាន​នូវ​ការការពារ​ចំនួន​សត្វព្រៃ​។ ច្បាប់​នេះ​ក៏​ហាមឃាត់​ការ​បរបាញ់​នៅក្នុង​តំបន់​ការពារ និង​តំបន់​សាធារណៈ​ពិសេស ដោយ​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ក្នុងការ​អភិរក្ស​សត្វព្រៃ និង​ការអភិរក្ស​បរិស្ថាន​។​

ទោះបីជា​មានច្បាប់​នេះ​ក៏ដោយ អ្នក​ផលិតមាតិកា​លើបណ្ដាញសង្គម​​​នៅ​ប្រាសាទអង្គរវត្ត​នៅតែ​បន្ត​យាយី​សត្វ​ស្វា ដោយ​បំពាន​បទ​ប្បញ្ញត្តិ​ទាំងនេះ​​។ កង្វះ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នៅតែ​ជា​កង្វល់​​​។​

ការបញ្ជាក់​បន្ថែម​ក៏ត្រូវ​ការ​ផងដែរ ទាក់ទង​នឹង​ច្បាប់​របស់​កម្ពុជា ស្តីពី​ការរក្សា​សត្វព្រៃ ដូចជា​ស្វា ជា​សត្វ​ចិញ្ចឹម​។ ថ្មីៗ​នេះ ស្ថានភាព​អភិរក្ស​សត្វ​ស្វា​កន្ទុយ​វែង​ត្រូវបានចាត់បញ្ចូល​​ទៅជាប្រភេទ​សត្វ​ «​ជិត​ផុត​ពូជ» ដោយ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ (IUCN) ដោយ​លើកឡើង​ពី​ភាព​បន្ទាន់​នៃ​ការការពារ​ដ៏​រឹងមាំ​សម្រាប់​សត្វ​ស្វា​ទាំងនេះ​។​

​តើ​មាន​គំរូ​ជោគជ័យ​ពី​ប្រទេស​ផ្សេងទៀត​ដែល​កម្ពុជា​អាច​យកមកប្រើ​ដើម្បី​គ្រប់គ្រងសកមក្មភាព​​រវាង​មនុស្ស​ និង​ស្វា​ដែរឬទេ​?

ការអនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​គឺមាន​សារៈសំខាន់​ណាស់​។ ការផាកពិន័យ​ត្រូវតែ​ដាក់​លើ​អ្នក​ដែល​បំពាន​បទ​ប្បញ្ញត្តិ ដូចដែល​បានឃើញ​នៅក្នុង​ប្រទេស​ផ្សេងៗ​។​
​វិទ្យាស្ថាន Jane Goodall របស់​ប្រទេស​សិង្ហ​បុរី​ដំណើរការ «​ក្រុមការងារ​ស្វាកន្ទុយ​វែង​» ដែល​អនុវត្ត​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ជោគជ័យ រួមទាំង «​យុទ្ធនាការ​គ្មាន​ការផ្តល់​ចំណីអាហារ​»។ កម្មវិធី​នេះ​មាន​គោលបំណង​អប់រំ​សាធារណៈជន​អំពី​គ្រោះថ្នាក់​នៃ​ការចិញ្ចឹម​ស្វា និង​កាត់បន្ថយ​ជម្លោះ​មនុស្ស និង​សត្វព្រៃ​។​

​ប្រទេស​កម្ពុជា​អាច​ទទួលយក​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ ដោយ​រួមបញ្ចូល​គ្នា​នូវ​ការអនុវត្ត​ច្បាប់​ដ៏​តឹងរឹង​ជាមួយនឹង​យុទ្ធនាការ​យល់ដឹង​ដើម្បី​ការពារ​ទាំង​សត្វ​ស្វា និង​សាធារណជន​៕