ភ្នំពេញៈ​ មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែមករា​ថា យោង​តាម​របាយ​ការណ៍​ប្រចាំថ្ងៃ​ក្នុង​រយៈ​ពេល​ ២​ សប្ដាហ៍​ចុងក្រោយ​នេះ ​គឺ​ចាប់​ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ១៥​ ខែមករា ​ឆ្នាំ​ ២០២៤ ​សមត្ថ​កិច្ច​ចំណុះ​ក្រសួង​មហា​ផ្ទៃ​បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង​ទូទាំងប្រទេស​បាន​ចំនួន​ ៥១​ ករណី ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន ​១២០​ នាក់ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​។​

​លោក ​ទូច​ សុខៈ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃបាន​ឱ្យ​ដឹងថា ការិ​យាល័យ​នគរបា​ល​ព្រហ្មទ​ណ្ឌ​កម្រិត​ស្រាល ​ក៏ដូចជា​​កម្រិត​ធ្ងន់​បាននិ​ង​កំពុង​ធ្វើការ​ជាមួ​យ​ប្រជាព​លរដ្ឋ​នៅតាម​មូល​ដ្ឋាន ក្រោម​ការ​បញ្ជា​ផ្ទា​ល់ពី​ស្នង​ការ​នគរ​បាល​រាជធានី​ ខេត្ត រហូត​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ទូទាំង​ប្រទេស ​ដោយ​បាន​ដាក់​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ដែល​ពួក​គេ​ខ្លះ​បាន​បង្កើត​ជា​ក្រុម​នៅ​តាម​ភូមិ ​ឃុំ ​សង្កាត់​ និង​គ្រឹះ​ស្ថាន​អប់រំ​រដ្ឋឯក​ជន​មួយ​ចំនួន​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ករណី​បង្ក្រាប​ក្មេង​ទំនើង​គឺជា​ចំណុច​អាទិ​ភាព​មួយដែល​ត្រូវ​ដោះស្រា​យនៅ​ទូទាំងប្រ​ទេស​ក្នុងចំណោម​ទិសដៅ​អាទិ​ភាព​ទាំង​៦ដែល​ដាក់​ចេញ​ដោយ​ថ្នាក់​ដឹក​នាំ​ក្រសួង​មហា​ផៃ្ទតាម​ទស្សនៈ«​អ្វីៗ​ធ្វើ​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ជូន​ប្រជា​ពល​រដ្ឋ​»​។​

​លោក​ទូច សុ​ខៈ​ បាន​ថ្លែង​ថា​៖«​លទ្ធផល​​នៃ​ចំណាត់កា​រ​ពី១សប្តាហ៍​ទៅ១​សប្តាហ៍ត្រូវ​បាន​តាម​ដាន​យ៉ាង​យ​កចិត្ត​ទុកដា​ក់​ពី​សំណាក់​ឯក​ឧត្តម​អភិ​សន្តិ​បណ្ឌិត ស ​សុខា ឧប​នាយ​ករដ្ឋ​មន្ត្រី រ​ដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។ ឯក​ឧត្តម​តែង​ក្រើន​រំឭកភ្ជាប់​នឹង​ការ​កោតសរ​សើរដល់​កិច្ចខិ​តខំ​ប្រឹង​ប្រែង​រប​ស់​សមត្ថ​កិច្ច ​អាជ្ញា​ធ​រ ប្រជា​ការ​ពារ និង​តួ​អង្គ​ពាក់​ព័ន្ធ​ទាំង​អស់ព្រម​ទាំង​ជំរុញ​បន្ត​ឱ្យ​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ដើម្បី​បម្រើ​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​»​។​

​ជុំវិញ​បញ្ហា​ក្មេង​ទំនើង​ដែល​កើត​មាន​ក្នុង​សង្គម​កម្ពុជា​នេះ លោក ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់​ទំន​ង វ​ប្បធម៌ អប់រំ និង​ទេស​ចរណ៍នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​លើ​កឡើង​ថា ករណីនេះ​មាន​អ្នកពាក់​ព័ន្ធ​ច្រើន​ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ក្មេង​ទំនើងក្នុងនោះ​មាន​កត្តា​ខ្លួនឯ​ង ឪពុក​ម្តាយ ​សាលារៀ​ន ឬ​អ្នក​គ្រូ​ លោក​គ្រូនិង​អាជ្ញា​ធរ​មូល​ដ្ឋានដែល​មិនបានឃ្លាំ​មើល​ដិត​ដល់​ជា​ដើម​។​

​លោក​ថា ក្រៅពី​នេះ ការ​អនុវត្ត​ច្បាប់​ ការ​ផ្សព្វ​ផ្សាយ ​និង​អ្នកជំ​នាញ​អប់រំ ក៏​មិន​បាន​តឹង​រ៉ឹង​ផង​ដែរ​នោះ​ក៏បាន​ធ្វើ​ឱ្យ​ពួកគេ​បាន​ដៃកៀរ​គរ​គ្នីគ្នា​ក្លាយជា​ក្មេង​ទំនើង ​បង្ក​អសន្តិ​សុខ ​និង​វាយ​តប់​គ្នាព្រោះ​ក្មេង​ដែល​ឈាន​ដល់វ័យ​ឈាម​រា​វ ដែ​លបញ្ហា​នេះ​​ត្រូវ​ការ​រួម​ចំណែក​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​អប់រំ ​និង​ណែ​នាំ​ពួក​គេ​។​

​បើ​តាម​លោក ឈ​ត ប៊ុន​ថង កា​រប​ង្ក្រា​ប និង​អប់រំ ​ណែនាំ​​របស់​សមត្ថ​កិច្ច​ទៅលើ​ក្មេង​ទំនើង​នាពេ​ល​កន្លង​មកគឺហាក់ដូច​​ជា​អេះមិន​ចំ​រមាស់​(​គោល​ដៅ​)​។​ក្នុង​ន័យ​នេះ ស​មត្ថកិច្ច​ គួរតែ​ស្វែង​រក​មូល​ហេតុ​ឱ្យបាន​ច្បាស់​លាស់​ទើប​អនុវត្ត​ទៅ​ចំ​គោល​ដៅ និង​មាន​ប្រសិទ្ធ​ភាព​។លោក​ក៏បាន​ស្នើឱ្យ​អាជ្ញា​ធរ​គួរតែ​បង្កើតជា​មណ្ឌល​កែប្រែឬ​អប់រំ​ពួកគេ​ក្នុង​រ​យៈ​ពេល​ណា​មួយ(៣​ថ្ងៃឬ​១​សប្តាហ៍​)​ដើម្បី​ឱ្យ​ពួក​គេ​រាង​ចាល​។  

​យ៉ាង​ណាក្ដី​ លោក សំ វិច្ឆិកា ​អ្នកនាំ​ពាក្យ​ស្នង​ការដ្ឋា​ន​នគរបា​ល​រា​ជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ពាក់​ព័ន្ធ​នឹង​ក្មេង​ទំនើង​នេះ សមត្ថ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​គរ​បាល​រាជ​ធានី​ភ្នំពេញ​ស្ថិត​នៅ​តាម​បណ្តា​ខណ្ឌ​នានា បាន​បង្ក្រាប និង​អប់រំ​ដល់​ពួក​គេរួច​បញ្ជូន​ទៅឱ្យ​ឪពុ​កម្តា​យឬ​អាណា​ព្យាបា​ល​​យ​កទៅ​អ​ប់រំ​បន្ត និង​ដាក់​ពួកគា​ត់​នៅក្នុង​មុខស​ញ្ញា​ជា​ក្មេង​ទំនើង​ថែម​ទៀត​។​

​លោក​បានថ្លែង​ថា ក្នុងក​រណី​​ពួកគេ​មិន​រាង​ចាល ហើយ​បន្ត​បង្កឱ្យ​មាន​អំពើ​ហិង្សា​ធ្វើ​ឱ្យប៉ះ​ពាល់​សណ្តាប់​ធ្នា​ប់​​សា​ធារ​ណៈ​ទៀត សមត្ថ​កិច្ច​នឹង​បញ្ជូន​ពួកគេ​ទៅ​អប់រំ​នៅ​ក្នុង​​មណ្ឌល​កែ​ប្រែ​នៃ​មន្ទីរ​សង្គម​កិច្ច ហើយ​នៅ​ពេល​ពួកគេ​ចេញ​មក​វិញ​មិន​ព្រម​កែប្រែ​ទៀត ​សមត្ថកិ​ច្ច​អនុវត្ត​វិធា​នការ​ច្បាប់​ដោយ​ចាប់​បញ្ជូន​ទៅ​​តុលាកា​រ ឈាន​ដល់​ការ​ដាក់​ក្នុង​ពន្ធ​នា​គា​រ​៕