
អាការញាក់ត្របកភ្នែកអាចមានរយៈពេលពី ២ នាទី ទៅ ២ ម៉ោង។
ការញាក់ភ្នែក ញាក់ដៃ ឬសាច់ដុំ អាចជាអាការដែលទំនងជាដោយសារអ្នកទទួលទានដំណេកបានតិចពេកឬភាពល្វើយនឿយហត់។ ដៃ និងភ្នែក របស់អ្នកចាប់ផ្ដើមញាក់កន្ដ្រាក់ បើទោះបីជាអ្នកមិនបានធ្វើអ្វីក៏ដោយ។
ការញាក់ភ្នែក ដែលមនុស្សភាគច្រើនចាត់ទុកជាប្រផ្នូលមិនល្អនោះ អាចមានរយៈពេល ២ នាទីឬ ២ ម៉ោង។ប៉ុន្ដែជាក់ស្ដែង បញ្ហាញាក់ត្របកភ្នែកតិចៗនេះ បានកើតឡើងលើមនុស្សស្ទើរតែគ្រប់រូប ហើយអ្នកជំនាញបានពន្យល់ប្រាប់ DailyMail ថា វាគ្រាន់តែជាអ្វីកើតពីក្រោយភាពនឿយហត់របស់មនុស្សប៉ុណ្ណោះ។
វាជារឿងធម្មតា
វេជ្ជបណ្ឌិត ប្រសាទសាស្ដ្រ អេរិច សូរេនសុន បាននិយាយថា៖ «ជាទូទៅ យើងមានការភ័យខ្លាច តែតាមពិតវាមិនមែនជាជំងឺទេ តែជាសញ្ញាមានមូលហេតុច្បាស់លាស់»។
ការញាក់ញ័រត្របកភ្នែក និងសរសៃដាច់ដុំដៃនេះ ជាបញ្ហាមិនប្រាស្រ័យទាក់ទងគ្នាល្អរវាងខួរក្បាល និងរាងកាយ។ វាមានទំនាក់ទំនងគ្នារវាងការញាក់ភ្នែក និងជំងឺខ្សោយកោសិកា ដែលអាចធ្វើឲ្យមានបញ្ហាដំណេកមិនស្កប់ស្កល់នៅថ្ងៃទី ២ ក្រោយជួបបទពិសោធញាក់ត្របកភ្នែក។
ប៉ុន្ដែតាមពិត ការញាក់ទាំងត្របកភ្នែក និងសរសៃសាច់ដុំភាគច្រើនជារឿងធម្មតា គ្មានអ្វីគួរឲ្យបារម្ភទេ។
មូលហេតុកើតអាការញាក់កន្ដ្រាក់សាច់ដុំ

ការញាក់សាច់ដុំអាចកើតឡើងនៅដៃ និងត្រគាកខាងក្រោយ។
សកម្មភាពជារំញោចសាច់ដុំនេះវាដំណើរការស្រដៀងទៅនឹងការដោតឌុយទូរស័ព្ទសាកថ្ម ដែលវាត្រូវផ្ដល់សញ្ញារំញ័រយ៉ាងដូច្នោះដែរ។
ពេលអ្នកធ្វើសកម្មភាពញឹកញាប់ សរសៃសាច់ដុំជាច្រើនបានទទួលបញ្ជាពីប្រសាទសាស្ដ្រ និងធ្វើការរួមគ្នាដើម្បីធានាថា ចលនានេះ ប្រាកដជាកើតឡើង។ វេជ្ជបណ្ឌិតខាងលើ បានបន្ដថា៖ «ជាទូទៅ អ្វីដែលបានកើតឡើងអំឡុងពេលពិបាកគ្រប់គ្រង គឺថា ខួរក្បាលបញ្ជូនសញ្ញាចុះមកខួរឆ្អឹងខ្នង ដោយបានប្រាប់សាច់ដុំឲ្យធ្វើចលនា»។
ក្រុមអ្នកវិទ្យាសាស្ដ្រ មិនបានដឹងពីមូលហេតុពិតដែលមនុស្សយើងញាក់កន្ដ្រាក់សាច់ដុំនៅត្រង់ណានោះទេ តែពួកវារមែងកើតឡើងក្នុងត្របកភ្នែក ដៃ និងត្រគាកផ្នែកខាងក្រោយជាដើម។
អ្វីដែលអាចជាដើមចម
ចរន្ដអគ្គិសនី ជាពិសេសសារធាតុប៉ូតាស្យូម និងម៉ាញ៉េស្យូម ដើរតួនាទីយ៉ាងសំខាន់នាំឲ្យញាក់កន្ដ្រាក់។ ពេលចរន្ដអគ្គិសនីធ្លាក់ខ្លាំង វាប្រែជាការរំខាន និងលោតចង្វាក់សាឡើងវិញសម្រាប់កោសិកាប្រសាទ។
វេជ្ជបណ្ឌិត សូរេនសុន បានបន្ដថា៖ «គេជឿថា ការទទួលទានជាតិកាហ្វេអ៊ីនច្រើន ខ្វះដំណេក និងលំហាត់ប្រាណរាងកាយអាចធ្វើឲ្យសរសៃសាច់ដុំមិនដំណើរការល្អ»។
បើអ្នកខ្វះជាតិម៉ាញ៉េស្យូម ចូរទទួលទានថ្នាំជំនួយ ដែលអាចជួយទប់ស្កាត់បញ្ហាញាក់កន្ដ្រាក់នេះបាន។ ប៉ុន្ដែដំណឹងអាក្រក់គឺថា បើយោងតាមវេជ្ជបណ្ឌិត ការញាក់កន្ដ្រាក់ទាំងសាច់ដុំ ឬត្របកភ្នែកហើយ វាគ្មានវិធីព្យាបាលនោះឡើយ៕HR