ភ្នំពេញៈ ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋ​កិច្ចអា​ស៊ាន​បូក​ ៣ ASEAN+3 (AMRO) ដែល​មានមូ​លដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ បានព្យាករសេដ្ឋ​កិច្ច​កម្ពុជាថា នឹងកើនឡើង​ ៤,០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ដែល​នាំមុខដោយ​ការ​ប​ង្កើ​​នល្បឿ​នចាក់​វ៉ាក់​សាំង​ ការស្ទុះងើ​បឡើង​វិញ​ដ៏រឹងមាំ​​ផ្នែក​ផលិត​កម្ម​ និង​បាន​គាំ​ទ្រ​ដោយ​កា​រលើក​ទឹក​ចិត្ត​សា​រពើ​ពន្ធ​ជាបន្ត​ដោយ​រដ្ឋា​ភិ​បាល​។​​

ការព្យាករ​របស់ AMRO បានចេញផ្សាយនៅថ្ងៃទី​ ៦ ខែ​ឧស​ភានេះ ខណៈដែល​វាជា​ការវាយតម្លៃ​បឋមរបស់ខ្លួន​ បន្ទាប់ពី​ការពិភាក្សា​ប្រចាំឆ្នាំ​តាមរយៈវីដេអូ​ជាមួយ​​អាជ្ញាធរ​កម្ពុជា​​ចាប់ពីថ្ងៃទី​ ១៩ ខែមេសា ដល់​ថ្ងៃទី​ ៤ ខែ​ឧស​ភា ឆ្នាំ ​​២០២១។​​

AMRO ឲ្យដឹងថា៖ «​​សេដ្ឋកិច្ច​កម្ពុជាត្រូវបាន​រំពឹងថា នឹងត្រឡប់ទៅរក​កំណើន​វិជ្ជមាន​វិញ​ក្នុង​ឆ្នាំ ២០២១ ​បន្ទាប់​ពី​ការធ្លាក់ចុះ​កាល​ពី​ឆ្នាំមុន។ ការកើនឡើង​នៅពេលថ្មីៗ​ក្នុង​ករណីការផ្ទុះជំងឺកូវីដ ១៩ ក្នុងសហគមន៍​និងការបិទ

ខ្ទប់​​បញ្ជាក់​ពី​ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​ជំងឺកូវីដ ១៩ ​ព្រមទាំង​តម្រូវការ​​ការចាក់វ៉ាក់សាំង​កាន់តែ​រហ័ស​ និង​ការកំណត់ទិសដៅបន្ថែមនិង​វិធានការ​គោល​នយោបាយ​បត់បែន​ដើ​ម្បីគាំទ្រ​ដល់ការស្ទុះងើបឡើងវិញ​»។

លោកបណ្ឌិត Seung Hyun Luke Hong អ្នកឯកទេស​ជាន់ខ្ពស់​នៅ AMRO បាន​ឲ្យ​ដឹងថា ទោះបីជាការរំខាន​ដោយសារតែសកម្ម​ភាពការរីករាលដាល​ជំងឺកូវីដ និង​ការបិទខ្ទប់​​នៅពេលថ្មីៗនេះក៏ដោយ​ ក៏​​សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បានព្យាករថា នឹង​កើនឡើង ​៤,០​ ភាគរយ​ក្នុង​ឆ្នាំ ២០២១ ដែល​បាននាំមុខដោយ​ការស្ទុះងើបឡើងវិញ​ដ៏រឹងមាំ​ផ្នែក​ផលិត​កម្ម​ និងគាំទ្រដោយ​ការ​លើកទឹកចិត្តសារពើពន្ធជាបន្ត​​។​​

​លោកថ្លែងថា៖ «​ការកើនឡើងនៅពេលថ្មីៗក្នុងករណីការផ្ទុះក្នុងសហគមន៍​បញ្ជាក់​ពី​តម្រូវការ​​ការឆ្លើយតប​ដ៏រឹង​មាំរបស់រដ្ឋា​ភិបាល​ក្នុងការទប់ស្កាត់​ការរីករាលដាល​ និង​ការបង្កើនល្បឿន​ការចាក់វ៉ាក់សាំង ដើម្បីសម្រេច​បាន​ភាពស៊ាំ​ក្នុង​សហគមន៍​»។​

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​​ កាលពីថ្ងៃ​ទី​ ២៨ ខែ​មេសា ក៏បានព្យាករ​ដែរថា សេដ្ឋ​កិច្ចរបស់​កម្ពុជា នឹង​កើនឡើង​ ៤,០​ ភាគរយ​នៅឆ្នាំនេះនិង​ ៥,៥ ភាគរយនៅ​ឆ្នាំ​ ២០២២ ដោយសារតែការស្ទុះងើបឡើងវិញ​នៃសេដ្ឋ​កិច្ចពីបណ្តាដៃគូពាណិជ្ជ​កម្មសំខាន់​ៗដែលជំរុញ​ឲ្យមានតម្រូវការ​នាំចេញរបស់​កម្ពុជា​។​​

លោកស្រី ​Sunniya Durrani-Jamal ​នាយក ADB ​ប្រចាំប្រទេស​កម្ពុជា ​បាន​ឲ្យ​ដឹងថា សេដ្ឋ​កិច្ចបានធ្លាក់ចុះ ដក ៣,១​ ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ដោយ​សារតែ​វីរុសកូរ៉ូណា​លើពិ​ភព​លោក​ ការរីករាលដាល​ជំងឺកូវីដ ១៩។ រដ្ឋា​ភិបាល​បាន​ឆ្លើយតប​យ៉ាងរហ័ស​​ទៅនឹង​ការកើនឡើង​ករណីឆ្លង​ខ្លាំងនៅពេលថ្មីៗ ​ហើយ ADB រំពឹងថា សេដ្ឋ​កិច្ច​នឹង​ត្រឡប់ទៅ​រកកំណើនឡើងវិញ​ក្នុង​ឆ្នាំ​ ២០២១។​​

លោកស្រីថ្លែងថា៖ «​​ការណ៍នេះនឹង​ជួយបង្កើន​ប្រាក់ចំណូលគ្រួសារ ប៉ុន្តែ​មិនមែនវិស័យទាំងអស់​និងតំបន់​នឹងទទួលបាន​អត្ថប្រយោជន៍ស្មើគ្នានោះទេ ដូច្នេះវា​នឹងមានសារៈសំខាន់​ក្នុងការ​​ត្រួតពិនិត្យ​ដោយយកចិត្តទុកដាក់​លើសុខុមាលភាពគ្រួសារ និងតម្រូវការ​ការគាំទ្រ​បន្ថែម​»។​​

យោងតាម​ ADB ផលិត​កម្ម​ឧស្សាហ​កម្មត្រូវ​បានរំពឹងថា នឹង​កើនឡើង​ ៧,១​ ភាគរយ​ នៅក្នុង​ ២០២១ និង ​៧,០​ ភាគរយ​ក្នុង​ឆ្នាំ ​២០២២ ដោយ​សារតែ​ការស្ទុះងើបឡើងវិញ​ផ្នែក​សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ​ ព្រមទាំង​កំណើន​ផ្នែក​​ផលិត​កម្មធុនស្រាលផ្សេងៗទៀត​ ដូចជា​គ្រឿងអេឡិចត្រូនិក​ និងកង់​​ជាដើម។

ចំពោះវិស័យកសិកម្ម​ត្រូវបានរំពឹងថានឹង​កើនឡើង​ ១,៣​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ និង​ ១,២ ភាគរយក្នុង​ឆ្នាំ​ ២០២២ សេវាកម្ម​នឹងស្ទុះងើបឡើងវិញ​ជាបណ្ដើរៗដែល​កើនឡើង​ ៣,៣ ​ភាគរយក្នុង​ឆ្នាំ​ ២០២១ និង ​៦,២ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២។កិច្ចខិតខំប្រឹងប្រែង​​ក្នុងការទប់ស្កាត់​ការរីករាលដាល​ក្នុងស្រុកនៃជំងឺកូវីដ ១៩ ​ដែលបានចាប់​ផ្ដើម​កាលពីខែ​កុម្ភៈ កំពុងធ្វើ​ឲ្យចុះខ្សោយ​​សកម្ម​ភាពវិស័យ​សេវាកម្ម​។​

ការរឹតបន្តឹង​ការធ្វើដំណើរ​ ត្រូវបានរំពឹងថា នឹងរក្សា​នៅដដែល​​ក្នុង​ឆ្នាំ ​២០២១ ដែល​មានន័យថា វិស័យទេសចរណ៍​មិនត្រូវបានរំពឹងថា នឹង​ជំរុញ​សេវាកម្ម​ក្នុងឆ្នាំនេះ​ទេ។ វិស័យអចលនទ្រព្យត្រូវ​បានរំពឹងថានឹង​ស្ទុះងើបឡើងវិញ​ពីការធ្លាក់ចុះ​កាល​ពីឆ្នាំ​មុន​ ស្របជាមួយនឹង​និន្នាការ​ស្រដៀងគ្នា​សម្រាប់​ឧស្សាហ​កម្ម​សំណង់ផងដែរ។​

ជាមួយគ្នានេះដែរ ARMRO បានផ្ដល់អនុសាសន៍ថា ដោយ​សារតែ​បរិយាកាស​ប្រកួតប្រជែង​ គោលនយោបាយ​សារពើពន្ធ​នៅតែ​មាន​សារៈសំខាន់​ខណៈដែល​ការដាក់ចេញ​កញ្ចប់​លើកទឹកចិត្តសារពើពន្ធ​ដ៏ទូលំទូលាយ​ បានដើរតួនាទីដ៏សំខាន់​​ក្នុងការគាំទ្រសេដ្ឋ​កិច្ច​។​​

ARMRO បន្តថា៖ «​​ដំណើរឆ្ពោះទៅមុខ វិធានការ​គាំទ្រសារពើពន្ធ​ គួរតែ​កាន់តែ​មាន​ភាពបត់បែន​បន្ថែមទៀត​ និង​កំណត់ទិសដៅ​ដោយ​សារតែ​ការស្ទុះងើបឡើងវិញ​មិនស្មើគ្នា​ស្ទើរគ្រប់វិស័យ​។ ការគាំទ្រ​វិបត្តិរយៈពេលខ្លី គួរតែ​ត្រូវ​បាន​កំណត់ទិសដៅ​បន្ថែមទៀត​និង​ផ្លាស់ប្តូរជាបណ្ដើរ​ៗឆ្ពោះទៅ​រកការគាំទ្រ​ក្រុម​ហ៊ុន​ដែលទទួលរងផល​ប៉ះពាល់ និងការជួយសម្រួល​ការផ្លាស់ប្តូរទីតាំងឆាប់រហ័ស​ កម្លាំង​ពលកម្មនិង​ធនធានការងារប្រកបដោយ​ផ្លែ​ផ្កា​ទៅលើ

វិស័យ​ជាច្រើន​ដែល​មានសក្ដានុពល​​ធ្វើឲ្យកំណើន​រឹងមាំ»៕​LA​