ក្រុងបាងកកៈ យោធាមីយ៉ាន់ម៉ា បានទទួលស្គាល់ថា ទាហានរបស់ខ្លួនបានធ្វើបាបអ្នកទោសនៅក្នុងរដ្ឋរ៉ាក់ឃីន ក្រោយពីវីដេអូបង្ហាញពីទាហានវាយអ្នកជាប់ឃុំឃាំងចង បិទមុខ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ជាការសារភាពដ៏កម្រអំពីកំហុសរបស់កងកម្លាំងជារឿយៗត្រូវគេចោទប្រកាន់ពីការធ្វើសកម្មភាពដោយគ្មានទោសទណ្ឌ។
វីដេអូនោះ ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ បានបង្ហាញបុរសស្លៀកពាក់ស៊ីវិលដែលបានដាល់ និងទាត់ក្បាលក្រុមអ្នកជាប់ឃុំដែលគេចង បិទមុខ និងដៃជាប់ខ្នោះ។
យោងតាមវេបសាយរបស់ការិយាល័យប្រមុខកងទ័ពបានឲ្យដឹងថា អ្នកជាប់ឃុំ ៥ នាក់ ត្រូវបានគេចាប់ខ្លួន ជុំវិញការសង្ស័យពីបទធ្វើជាអ្នកបះបោររបស់កងទ័ពអារ៉ាកាន (AA) ហើយត្រូវបានគេផ្លាស់ប្តូរទៅកាន់រដ្ឋធានីស៊ីតវ៉េនៃរដ្ឋរ៉ាក់ឃីន តាមទូកកាលពីថ្ងៃទី ២១ ខែមេសា នៅពេលឧប្បត្តិហេតុនេះកើតឡើង។
កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បានជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមយ៉ាងសាហាវឃោរឃៅជាមួយក្រុមឧទ្ទាមដែលកំពុងធ្វើដើម្បីស្វ័យភាពបន្ថែមទៀត សម្រាប់ក្រុមអ្នកកាន់ពុទ្ធសាសនានៅរដ្ឋរ៉ាក់ឃីន។
សមាជិកកងកម្លាំងប្រដាប់អាវុធ បានសួរចម្លើយក្រុមអ្នកទោស នៅក្នុងមធ្យោបាយមួយមិនអនុលោមតាមច្បាប់ និងវិធានការ ត្រូវបានចាត់ឡើងប្រឆាំងអ្នកដែលទទួលខុសត្រូវឡើយ ដោយមិនផ្តល់ព័ត៌មានបន្ថែមអំពីទណ្ឌកម្មអ្វីខ្លះនោះទេ។
វីដេអូនេះ ជាឱកាសដ៏កម្រដែលបង្ហាញពីកិច្ចប្រតិបត្តិការរបស់កងទ័ព ដែលត្រូវបានគេចោទពីបទរំលោភបំពាន ត្រូវបានគេចែករំលែករាប់ម៊ឺនដង ដោយបានបែងចែកគំនិតរវាងអ្នកដែលមានកំហឹង និងប្រជាជនដែលការពារទាហាន។
ក្រុមគ្រួសាររបស់បុរសដែលត្រូវចាប់ខ្លួនទាំងនោះបដិសេធថា ពួកគេមិនមានទំនាក់ទំនងជាមួយកងទ័ពអារ៉ាកានទេ។
អ្នកស្រី នីនី ជាម្តាយរបស់អ្នកជាប់ឃុំអាយុ ២៤ ឆ្នាំ ឈ្មោះ នីនី អ៊ុង បានប្រាប់ AFP តាមទូរស័ព្ទថា៖ «គាត់គ្រាន់តែធ្វើការនៅក្នុងហាងបាយមួយ។ គាត់មិនដឹងអ្វីទាំងអស់អំពី AA»។
វីដេអូនោះបង្ហាញពីអ្នកសួរចម្លើយរបស់លោក នីនី អ៊ុង ចាប់ទាញសក់របស់គាត់ហើយដាល់លើមុខ មុននឹងឆ្មាំម្នាក់ទៀត ធាក់ក្បាលគាត់។
មនុស្សរាប់សិបនាក់ ត្រូវគេសម្លាប់ ច្រើននាក់រងរបួស និងមនុស្សប្រហែល ១៥ ម៊ឺននាក់រត់ភៀសខ្លួន៕ AFP/PSA