កាលពីថ្ងៃអាទិត្យកន្លងទៅ អ៊ីស្រាអែលបានបើកស្ថានទូតនៅក្នុងប្រទេសអារ៉ាប់រួម ក្រោយមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ស្ដីអំពីការបង្កើតចំណងការទូតពេញលេញជាមួយប្រទេសនៅឈូងសមុទ្រនេះ។
ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថា ស្ថានទូតស្ថិតនៅក្នុងការិយាល័យបណ្តោះអាសន្នមួយ ដើម្បីរង់ចាំទីតាំងអចិន្រៃ្តយ៍រៀបចំរួច។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Gabi Ashkenazi បាននិយាយថាស្ថានទូតថ្មីនេះនឹងជួយពង្រីកនូវចំណងមិត្តភាពកក់ក្តៅរវាងអ៊ីស្រាអែល និងអារ៉ាប់រួម៕