ក្រុងឡាហ្គូសៈ អង្គការ UNICEF បានអំពាវនាវឲ្យមានវិធានការបន្ទាន់ដើម្បីការក្មេងៗជនភៀសខ្លួន ខណៈពួកគេនៅក្នុងចំណោមអ្នកងាយទទួលរងប៉ះពាល់ដល់ជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងពិភពលោក។
ខណៈបង្ហាញការចុងក្រោយបំផុតរបស់អង្គការ UNICEF លោក Peter Hawkins តំណាងអង្គការ UNICEF ប្រចាំនៅប្រទេស នីហ្សេរីយ៉ា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្រុងអាប៊ូចាថា ក្មេងរាប់សែននាក់នៅនីហ្សេរីយ៉ាភាគឦសាន កំពុងរស់នៅក្រោមស្មោលនៃជម្លោះ ហើយបច្ចប្បន្ននេះកំពុងប្រឈមនឹងស្រមោលនៃជំងឺរាតត្បាតសកលនិងផលប៉ះពាល់សេដ្ឋកិច្ចសង្គមជាសក្តានុពល។
លោក Hawkins បានថ្លែងថា៖ «នៅពេលមានវិបត្តិថ្មីដូចជំងឺរាតត្បាតកូវីដ ១៩ បានកើតឡើង ក្មេងៗជនភៀសខ្លួនងាយរងប៉ះពាល់ និងភាពចន្លោះនៅក្នុងសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេមានសុវត្ថិភាពកាន់តែលំបាកទៅៗ។ យើងត្រូវតែធ្វើរួមគ្នាទាំងអស់គ្នា ដៃគូរដ្ឋាភិបាល និងមនុស្សធម៌ ដើម្បីធ្វើឲ្យពួកគេមានសុវត្ថិភាពខុសភាពល្អ បានរៀនសូត្រ និងមានការពារ»។
យោងតាមរបាយការណ៍របស់ UNICEF មានចំណងជើងថា «Lost at Home» នៅចុងឆ្នាំ ២០១៩ និងមានការប៉ាន់ប្រមាណថា មនុស្ស ៤៦ លាននាក់ ត្រូវរត់ភៀសខ្លួនដោយសារជម្លោះ និងអំពើហិង្សានៅទូទាំងពិភពលោកហើយប្រហែល ១៩ លាននាក់គឺក្មេងៗ៕ Xinhua/PSA