ភ្នំពេញៈ រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន ៥ លើក គឺមានការថយចុះចំនួន ៣ លើកធៀបនឹងឆ្នាំ ២០២០ ដែលមាន ៨ លើក។ នេះបើតាមរបាយការណ៍នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះចំនួន ៥ ខ្នង រថយន្ត ១ គ្រឿង ម៉ូតូ ៤ គ្រឿង និងអាវុធ ៤ ដើម តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ មូលហេតុនៃគ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ផ្ទុះហ្គាស បង្កដោយមនុស្ស និងមូលហេតុ ១ ទៀតកំពុងស្ថិតក្នុងការស្រាវជ្រាវ៕


