ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនាថ្ងៃទី១៥ ខែមេសា ដែលត្រូវជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានបណ្តាលឱ្យមនុស្សស្លាប់ ១៦នាក់ និងរបួសចំនួន ៣៤នាក់។ នេះបើយោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់នាថ្ងៃទី១៦ ខែមេសា ថា គ្រោះថ្នាក់ចរចរណ៍ទាំងនេះកើតឡើង ចំនួន ២៥លើក។ មូលហេតុចម្បងគឺបណ្តាលមកពីការបើកបរល្មើសល្បឿនដែលមាន ៦ ករណី ខណៈកត្តាស្រវឹង និងកត្តាយានមានចំនួនតិចជាងគេគឺមាន ១ ករណីរៀងៗខ្លួន៕


