ទីក្រុងបាងកកៈ នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ នាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (DITP) បានមើលឃើញទីផ្សារអាមេរិកមានសក្តានុពល សម្រាប់ការនាំចេញឧបករណ៍ និងសម្ភារលេងកូនហ្គោល ពេលដែលប្រជាជនមានលទ្ធភាពកាន់តែច្រើន សម្រាប់ការធ្វើដំណើរ និងចូលរួមសកម្មភាពកីឡាករ។
លោក Phusit Rattanakul Sereeruengsit អគ្គនាយកនៃនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (DITP) បាននិយាយនៅថ្ងៃអាទិត្យនេះថា នាយកដ្ឋាននានាពេលថ្មីៗនេះ បានសិក្សាពីឱកាសនៃការនាំចេញឧបករណ៍សម្ភារលេងហ្គោលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
លោក បានឱ្យដឹងថា ជាមួយស្ថានភាពធូរស្រាលនៃបទប្បញ្ញត្តិទាក់ទងកូវីដ ១៩ ក្នុងសហរដ្ឋអាមេរិក មនុស្សជាច្រើនអាចចេញក្រៅ និងលេងសកម្មភាពកីឡានៅក្រៅផ្ទះ។
លោកបានអះអាងថា តួលេខលក់ឧបករណ៍ និងសម្ភារកីឡាកូនហ្គោល រួមមាន គ្រាប់កូនហ្គោល និងដងវាយហ្គោល រួមទាំងសម្លៀកបំពាក់ល្បីៗ ដូចជា យីហោ Callaway, Titleist និង Footjoy ដែលទាំងអស់នេះសុទ្ធតែបង្ហាញពីនិន្នាការកើនឡើង។
នៅក្នុងខែកក្កដា ឆ្នាំនេះ ចំនួនកីឡាកូនហ្គោលដែលត្រូវបានលេងបានកើនឡើង ១៦,១ ភាគរយ។ គិតត្រឹមដំណាច់ឆ្នាំ ២០១៩ សហរដ្ឋអាមេរិកជាទីផ្សារហ្គោលធំបំផុតនៅក្នុងពិភពលោក ដែលមានតម្លៃប្រហែល ៨៤,១ ពាន់លានដុល្លារ៕ The Nation(Thailand)-ANN/RR


