ក្រុងញូវយ៉ក: ពាក្យចាស់ពោលថា «រៀនសូត្រ មិនគិតពីអាយុទេ» ហើយលោកតា អេដ មូសេលី បានបង្ហាញពីអំណះអំណាងនេះ។
ពេលបុរសវ័យ ៨៦ ឆ្នាំរូបនេះដឹងពីគម្រោងជំនួយក្នុងតំបន់ដែលកៀរគរគ្នាចាក់មួកទារកប្រសូតមិនគ្រប់ខែ លោកបានដឹងថា លោកត្រូវតែចូលរួម។
លោកតា អេដ ប្រាប់ The Inside Edition ថា៖ «មួយឆាកជីវិតខ្ញុំនេះ មិនដែលធ្លាប់ដេរត្បាញអ្វីឡើយ»។ ប៉ុន្ដែវាមិនមែនជាបញ្ហាចំពោះបុរសចំណាស់នេះទេ។
លោក អេដ បានទៅរកជំនួយពីកូនស្រី ហើយនាងរីករាយក្នុងការបង្រៀនឪពុកពីជំនាញនេះ។ មួកដំបូងរបស់លោកចំណាយពេលជាង ៣ ម៉ោង ហើយក្រោយមកលោកប្រើពេលតែ ១ ម៉ោងកន្លះ។
ក្រោយពីចាក់មួកបាន ៥០ លោកមិនទាន់បញ្ឈប់កិច្ចការនេះឡើយ ដោយបន្ដភារកិច្ចដ៏ថ្លៃថ្លានេះ និងចាក់មួកបាន ៣០ រៀងរាល់ខែ៕
HR


