ក្រុងតូក្យូៈ ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសជប៉ុន SoftBank បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនខ្លួននឹងទិញយកភាគហ៊ុន ១៤ ភាគរយនៃភាគហ៊ុនរបស់ខ្លួនលើទីផ្សារក្នុងតម្លៃជាង ៤ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុននេះបានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំមក។
ក្រុមហ៊ុន SoftBank បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនមានផែនការទិញយកភាគហ៊ុនចំនួន ១៦៧ លានហ៊ុនក្នុងរយៈពេល ១ ឆ្នាំចាប់ផ្តើមចាប់ពីថ្ងៃអង្គារនេះទៅក្នុងតម្លៃសរុបប្រមាណ ៥០០ ពាន់លានយ៉េន (៤,៤ពាន់លានដុល្លារ)។
ក្រុមហ៊ុនទូរគមនាគមន៍មួយនេះបានបន្ដថា៖ «ការទិញយកភាគហ៊ុននេះមកវិញ នឹងទទួលបានមូលនិធិតាមរយៈប្រាក់ចំណេញពីការលក់ទ្រព្យសមុម្បត្តិ និងសាច់ប្រាក់ដែលមានក្នុងដៃ តែមិនមែនជាមូលនិធិដែលទទួលបានពីទិញមូលបត្របំណុលឡើយ»៕


