ក្រុងអាល់កាយ់ារ៉ាសៈ កម្លាំង ប៉ារ៉ាអ៊ីរ៉ាក់ បានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃសៅរ៍ ដើម្បីកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់ជំនួយរបស់ក្រុម IS រវាងមូលដ្ឋានក្រុងម៉ូស៊ូលនិងអ្នកជិតខាងស៊ីរី ដោយបានបើករណសិរ្សថ្មីមួយនូវការវាយប្រហារជិតពីរសប្តាហ៍។
កម្លាំងមកពីក្រុមប្រមូលផ្តុំ Hashed al-Shaabi ជាអង្គការរបស់ក្រុមកម្លាំងប៉ារ៉ា ត្រូវបានគាបសង្កត់ដោយកម្លាំងជីវពលគាំទ្រដោយអ៊ីរ៉ង់ភាគច្រើននៅក្រៅសង្វៀនចាប់តាំងពីវាយដណ្តើមកាន់កាប់ក្រុងម៉ូស៊ូល។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ ពួកគេបានចាប់រុលចូលទីប្រជុំ Tal Afar នៅតាមផ្លូវភាគខាងលិចទៅកាន់ក្រុងនេះ គឺជាផ្នែកដែលកម្លាំងថ្មើរជើងបានរុលចេញពីខាងជើង ខាងកើត និងខាងត្បូង មិនទាន់ត្រូវបានដាក់ពង្រាយកម្លាំងនៅឡើយ។
អ្នកនាំពាក្យមួយក្រុមរបស់ក្រុម Hashed លោក Ahmed al-Assadi បានប្រាប់ AFP ដោយនិយាយយោងដល់បន្ទាយរឹងមាំ ISនៅក្នុងស៊ីរី៖ «កិច្ចប្រតិបត្តិការមានបំណងកាត់ផ្តាច់ជំនួយរវាងម៉ូស៊ូល និងក្រុងរ៉ាហ្គា និងរឹតបន្តឹងការឡោមព័ទ្ធក្រុម IS នៅក្នុងក្រុងម៉ូស៊ូល និងរំដោះទីប្រជុំជន Tal Afar។
លោក Assadi បាននិយាយថាកិច្ចប្រតិបត្តិការពីតំបន់ Sin al-Dhaban នៅភាគខាងត្បូងក្រុងម៉ូស៊ូល មានបំណងកាន់កាប់ទីប្រជុំជន Hatra , Tal Abta និងទីប្រជុំជន Tal Afar។
ការរុលឆ្ពោះទៅកាន់តំបន់ Tal Afar អាចនាំឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុតនៅក្បែរក្រុងបុរាណ Hatra ជាទីតាំងបេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNESCO ដែលត្រូវបានបំផ្លាញដោយក្រុម IS ។
ទោះបីជាទីតាំងនោះ មិនត្រូវបញ្ជាក់ឈ្មោះក្តី ក៏កិច្ចប្រតិបត្តិការនោះ បានបំផ្លាញក្រុងបុរាណNimrud ជាទីតាំងបុរាណវិទ្យា មួយ ដែលត្រូវបានវាយប្រហារដោយក្រុម IS។
ការចូលរួមរបស់ក្រុមជីវពលស៊ីអ៊ីតនៅក្នុងកិច្ចប្រតិបត្តិការនៅក្រុងម៉ូស៊ូល គឺជាប្រភពនៃការប្រឆាំងជំទាស់ ទោះបីជាមេបញ្ជាការកំពូលខ្លះរបស់ក្រុម Hashed បានបញ្ជាក់ថា មិនមានផែនការចូលរួមជាមួយក្រុមដែលកាន់កាប់ដោយក្រុមស៊ុននីក៏ដោយ។
ក្រុមជនជាតិភាគតិចឃើដនិងក្រុមអ្នកនយោបាយអារ៉ាប់ស៊ុននីបានប្រឆាំងការចូលរួមរបស់ក្រុមជីវពលនោះ ខណៈយោធាតួកគី មានវត្តមាននៅភាគខាងកើតនៃក្រុងម៉ូស៊ូល៕


