ក្រុងហ្ស៊េរុយសាឡិមៈ នាង Ahed Tamimi គឺជាក្មេងជំទង់ម្នាក់ ប៉ុន្តែតាមការរាយការណ៍នាងនៅចំកណ្តាលនៃសង្គ្រោមឃោសនា មិនចេះចប់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយមានវីដេអូនាងចាក់ទាហានជាច្រើននាក់ ដែលជាឧទាហរណ៍ចុងក្រោយ។
នាង Tamimi មានវ័យ ១៦ ឆ្នាំ ត្រូវបានចាប់ដោយពលរដ្ឋប៉ាឡេស្ទីន និងអ្នកគាំទ្រដទៃទៀតថាជាអ្នកដ៏ក្លាហានចំពោះអ៊ីស្រាអែល ដែលកាន់កាប់តំបន់វេសប៊ែង។ រូបថតចាស់ៗរបស់នាងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបន្ទាប់មកនាងត្រូវបាននាយករដ្ឋមន្ត្រីតួកគីលោករ៉េសិប តៃយីប អេរដូហ្គែន ទទួលយក នៅក្នុងឆ្នាំ ២០១២។
នាង ក៏ត្រូវបានគេថតរូបខណៈនាងពាក់អាវរូបសត្វនិងខាំដៃរបស់ទាហានអ៊ីស្រាអែលនៅក្នុងឆ្នាំ ២០១៥ ដើម្បីមិនឲ្យចាប់ខ្លួនបងប្រុសរបស់នាង។
ប៉ុន្តែសម្រាប់មន្ត្រីអ៊ីស្រាអែលវិញ នាងកំពុងត្រូវបានធ្វើឲ្យលេចធ្លោនៅក្នុងការតវ៉ាដោយក្រុមគ្រួសាររបស់នាងនិងជាសកម្មជន ដែលនាំមុខនៅក្នុងការតវ៉ានៅភូមិ Nabi Saleh ក្បែរក្រុងរ៉ាម៉ាឡា។ ឧប្បត្តិហេតុថ្មីបំផុតនាំឲ្យនាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៩ ខែធ្នូរួមជាមួយម្តាយនិងជីដូនមួយរបស់នាង។
គេទាំង ៣ នាក់ បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ ដែលក្លាយទៅជាវីរុស ក្រោយពីត្រូវបានគេកត់ត្រាកាលពីថ្ងៃទី ១៥ ខែធ្នូនៅភូមិ Nabi Saleh។ វីដេអូនោះ បានបង្ហាញឲ្យឃើញនាង Tamimi និងជីដូនមួយរបស់នាងទៅដាល់ទាហានអ៊ីស្រាអែល ២ នាក់មុននឹងច្រានទាត់ និងចាក់ពួកគេ។
ក្រុមទាហានប្រដាប់ដោយអាវុធធុនធ្ងន់ មិនបានឆ្លើយទៅពួកគេវិញទេ៕


