គោយន្តមួយគ្រឿងដឹកឈើ ចេញពីភូមិមួយ នៅក្បែរទីរួមខេត្តមណ្ឌលគិរី សំដៅទៅកាន់ព្រំដែនវៀតណាម កាលពីខែមុន។ មណ្ឌលគិរីដែលសម្បូរទៅដោយជនជាតិភាគតិចរស់នៅ កាលពីមុនគឺជាខេត្តមួយដែលគ្របដណ្តប់ស្ទើរតែទាំងស្រុងទៅដោយព្រៃឈើ។ ប៉ុន្តែបច្ចុប្បន្ន ព្រៃឈើមិននៅសល់ច្រើនទៀតទេ ដោយសារការកាប់បំផ្លាញទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ រូបថត វីរៈ

