ពេលអ្នកតប់ប្រមល់ពីការងារឬការសិក្សា អ្នកប្រហែលជានឹកដល់ការដើរកម្សាន្តនៅតាមរមណីយដ្ឋាន ប៉ុន្តែមានកន្លែងមួយដែលអ្នកអាចស្រែកបង្ហើរសំនៀងទៅតាមចង្វាក់ភ្លេងដែលអ្នកចូលចិត្ត និងរីករាយជាមួយក្រុមគ្រួសារឬមិត្តភក្តិរបស់អ្នកបាននោះគឺ រេដបកស៍ ខារ៉ាអូខេគ្រួសារ។
លោកឈឹង ឈុនលី ជានាយកប្រតិបត្តិបានថ្លែងថា៖ «លក្ខណ ពិសេសនៃកន្លែងរបស់ខ្ញុំនោះគឺ Red Box គឺជាសាខារបស់កន្លែងកម្សាន្តនៅទីក្រុងហុងកុងហើយថៅកែរបស់កន្លែងកម្សាន្តនេះមានបទពិសោធជាង២០ឆ្នាំមកហើយនៅក្នុងមុខជំនួញនេះនៅឯហុងកុង។ម្យ៉ាងវិញទៀត កន្លែងរបស់យើងខ្ញុំពុំមានស្រ្តីបម្រើស្រាបៀរនោះទេ គឺក្នុងគោលបំណងបើកកម្សាន្តជាលក្ខណៈគ្រួសារ និងយុវវ័យដែលចង់ជួបជុំរីករាយច្រៀងលេងប៉ុណ្ណោះ»។
លោកបន្ថែមថា រេដបកស៍ ខារ៉ាអូខេគ្រួសារ បំពាក់ដោយ ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ និងឧបករណ៍ទំនើបៗដែលនាំចូលមក ពីបរទេសទាំងស្រុង។ ដូច្នេះអតិថិជនអាចរីករាយកម្សាន្តជាមួយនឹងឧបករណ៍សំឡេងទំនើបនិងបន្ទប់ដែលប្រកបដោយផាសុកភាព។ បន្ថែមពីលើនេះទៅទៀត គ្រប់បន្ទប់ទាំងអស់ធ្វើឡើងពីកញ្ចក់ដែលអាចមើលឃើញដល់ទិដ្ឋភាពនៅខាងក្នុងបន្ទប់ ក្នុងគោលបំណងបញ្ចៀសនូវសកម្មភាពឧក្រិដ្ឋដូចជា ការប្រើប្រាស់ថ្នាំញៀនជាដើម និងអំពើបៀតបៀនផ្លូវភេទផ្សេងៗ។
រេដបកស៍ ខារ៉ាអូខេគ្រួសារ បានចាប់បើកចាប់តាំងពីខែមីនា ឆ្នាំ២០១៣។ រេដបកស៍ បានផ្ដល់ជូននូវភោជនីយដ្ឋានដែលមានម្ហូប និងភេសជ្ជៈជាច្រើនមុខព្រមទាំងផ្សារទំនើបនៅក្នុងនោះផងដែរ។ ជាពិសេសរេដបកស៍ បានផ្តល់ឲ្យអតិថិជននូវតម្លៃសមរម្យជាមួយនឹងទីកន្លែងចតយានយន្តធំទូលាយដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ រេដបកស៍ បើកចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង២យប់ជារៀងរាល់ថ្ងៃ។
លោក ឈឹង ឈុនលី បានបញ្ជាក់ថា៖ «ក្នុងឱកាសបើកថ្មីនៃខារ៉ាអូខេគ្រួសារ រេដបកស៍ បានផ្តល់នូវកម្មវិធីពិសេសសម្រាប់អតិថិជន។ អតិថិជនដែលមកកម្សាន្តនៅរេដបកស៍អាចជ្រើសរើសការកម្សាន្ដជាលក្ខណៈកញ្ចប់ ដោយគិតជាម៉ោងឬក៏ចំនួនមនុស្ស។ សម្រាប់ពិធីខួបកំណើត យើងនឹងមានជាឈុតបញ្ចុះតម្លៃពិសេសសម្រាប់ការប្រារឰពិធីនៅកន្លែងដោយមានការជូននំខេកដោយឥតគិតថ្លៃ និងមានសេវាដឹកជញ្ជូនដល់កន្លែងទៀតផង»។
ជាមួយនឹងការកម្សាន្តនេះ អ្នកគ្រាន់តែចំណាយថវិកា៣ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេលមួយម៉ោង នោះលោកអ្នកនឹងអាចទទួលបាននូវការច្រៀងលេងកម្សាន្តយ៉ាងរីករាយជាមួយក្រុមគ្រួសារ ឬក៏មិត្តភក្តិ។
ជាងនេះទៅទៀត រេដបកស៍ ខារ៉ាអូខេគ្រួសារ ក៏មានផ្តល់ជូននូវ តម្លៃពិសេសផ្សេងៗទៀតផងដែរចំពោះអតិថិជន។ ជាក់ស្តែង ចំពោះភ្ញៀវដែលមកច្រៀងជាលក្ខណៈគ្រួសារ ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រពីម៉ោង៤ល្ងាច រហូតដល់ម៉ោង៧ល្ងាច លោកអ្នកគ្រាន់តែជាវអាហារមួយឈុត(សម្រាប់មនុស្សម្នាក់) ដែលមានតម្លៃ២ដុល្លារ លោកអ្នកនឹងទទួលបានការច្រៀងដោយឥតគិតថ្លៃ។
បើលោកអ្នកមានបំណងច្រៀងកម្សាន្ត រេដបកស៍ ខារ៉ាអូខេគ្រួសារមានទីតាំងស្ថិតនៅផ្ទះលេខ ៧៤ ផ្លូវលេខ ៥៩៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

