ភ្នំពេញៈ ទំនិញកម្ពុជា ៣១ មុខនៃបន្ទាត់ពន្ធគយត្រូវបានអនុញ្ញាតឱ្យនាំទៅប្រទេសវៀតណាមក្នុងអត្រាពន្ធសូន្យ ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរយៈពេល ២ ឆ្នាំ។ ការបើកផ្លូវការនាំចេញរបស់ប្រទេសកម្ពុជាទៅរៀតណាមត្រូវបានធ្វើឡើងបន្ទាប់ភាគីទាំង ២ ឯកភាពគ្នាបញ្ចប់នីតិវិធីផ្ទៃក្នុងសម្រាប់បន្តសុពលភាព «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ឆ្នាំ ២០២១-២០២២»។ ការបញ្ចប់នីតិវិធីផ្ទៃក្នុងនេះធ្វើឡើងបន្ទាប់ពីភាគីទាំង ២ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-វៀតណាមលើកទី១៨ ស្តីពី «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០។ សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២៥ ខែមីនា ឱ្យដឹងថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយចំពោះមុខទំនិញចំនួន ៣១ នៃបន្ទាត់ពន្ធគយដែលមានដើមកំណើតនៅកម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម។ ក្នុងចំណោមមុខទំនិញទាំង ៣១ នៃបន្ទាត់ពន្ធគយនេះភាគច្រើនជាផលិតផលកសិកម្ម។ ទន្ទឹមនឹងនេះក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់ផលិតករ និងអ្នកនាំចេញឱ្យមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេស (Co Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញទាំង ៣១ បន្ទាត់ពន្ធគយ។ នេះបើតាមសេចក្តីជូនដំណឹង។ ដោយឡែកសម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ស្ងួតសម្រាប់អនុវត្តឆ្នាំ ២០២១…
Author: ធូ វិរៈ
ភ្នំពេញៈ កម្ពុជា និងរៀតណាមបានឯកភាពគ្នាបញ្ចប់នីតិវិធីផ្ទៃក្នុងសម្រាប់បន្តសុពលភាព «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ឆ្នាំ ២០២១-២០២០។ ការបញ្ចប់នីតិវិធីផ្ទៃក្នុងនេះត្រូវបានធ្វើឡើងបន្ទាប់ពីភាគីទាំង ២ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះ (JC) កម្ពុជា-វៀតណាម លើកទី១៨ ស្តីពី «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានផ្សាយ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំនេះថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយចំពោះមុខទំនិញចំនួន ៣១ នៃបន្ទាត់ពន្ធគយដែលមានដើមកំណើតនៅ កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម។ ក្នុងចំណោមមុខទំនិញទាំង ៣១ នៃបន្ទាត់ពន្ធគយនេះភាគច្រើនជាផលិតផលកសិកម្ម។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករនិងអ្នកនាំចេញមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ ដើមកំណើតទំនិញទម្រង់អេស (Co Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញទាំង ៣១ បន្ទាត់ពន្ធគយ។ ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ស្ងួតសម្រាប់អនុវត្តឆ្នាំ ២០២១ សូមផលិតករ និងអ្នកនាំចេញអាចដាក់ពាក្យស្នើសុំមកក្រសួងពាណិជ្ជកម្ម…
ភ្នំពេញៈ ទោះបីជំងឺកូវីដ ១៩ កំពុងបន្តការរីករាលដាលក្នុងតំបន់ និងសកលលោកក៏ទីផ្សារស្ករត្នោត GI របស់កម្ពុជាមិនធ្លាក់ចុះនោះទេ។ នេះបើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោត ខេត្តកំពង់ស្ពឺបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការរាតត្បាតជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មស្ករត្នោត GI បន្តិចបន្តួច ប៉ុន្តែសម្រាប់ទីផ្សារគឺនៅតែល្អ។ លោកបន្តថា ជាក់ស្តែងកាលពីថ្មីៗនេះមានក្រុមហ៊ុនឥណ្ឌាមួយបានមកបញ្ជាទិញស្ករត្នោតចំនួន ៥០០ គីឡូក្រាមសម្រាប់នាំចេញទៅឥណ្ឌា។ លោកនិយាយថា៖ «ឥឡូវគេចង់បានស្ករត្នោត ១០ តោនទៀត ប៉ុន្តែយើងមិនទាន់មានទេដោយសារបញ្ហាជំងឺកូវីដបានធ្វើឱ្យយើងពិបាកចុះទៅផ្ទាល់ដើម្បីជំរុញការផលិត យើងមិនទាន់ឆ្លើយតបតាមសំណើរបស់គេទេ តែបើត្រូវការ ២-៣ តោន យើងអាចមានលទ្ធភាពផ្តល់ឱ្យបានភ្លាមៗ»។ លោក សារឿន ប៉ាន់ប្រមាណថា ស្ករត្នោតប្រមាណ ៥០ តោនហើយដែលត្រូវបានសមាជិកសមាគមបញ្ជាទិញពីក្រុមអ្នកផលិតសម្រាប់នាំចេញ។ លោកនិយាយថា៖ «ខ្ញុំឃើញថា ស្ករត្នោតមានទីផ្សារល្អជាងមុន ក៏ប៉ុន្តែផលិតកម្មយើងប្រឈមបន្តិចដោយសារជំងឺកូវីដ ១៩ ធ្វើឱ្យពិបាកក្នុងការជំរុញការផលិត»។ លោក Sebastien Lesieur…
ភ្នំពេញ៖ ដោយការរីករាលជំងឺកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គមនិងសេដ្ឋកិច្ច ក្នុងស្មារតីបុរេសកម្ម និង ទទួលខុសត្រូវខ្ពស់ រដ្ឋាភិបាលបានដាក់ចេញវិធានការជុំទី៨ បន្តទៀតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និង បន្តជួយរក្សាលំនឹងអាជីវកម្ម ធុរកិច្ចក្នុង វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលបានផ្សាយកាលពីថ្ងៃទី ២៥ មីនា បានឲ្យដឹងថា វិធានការជុំទី៨ នេះដើម្បីជួយកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម និងសេដ្ឋកិច្ចដែលបណ្តាលមកពីការឆ្លងក្នុងព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ លើវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ ការបូបនិង វិស័យទេសចរណ៍។ បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្មក្នុងវិស័យខាងលើនេះដែលទទួលបានលិខិតអនុញ្ញាតឲ្យព្យួរកិច្ចសន្យាការងារ ឬ លិខិតអនុញ្ញាតឲ្យពន្យាការព្យួរកិច្ចសន្យាការងារពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងាររដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារ ក្នុង ១ ខែសម្រាប់កម្មករនិយោជិកមួយ នាក់ដល់ស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ ការបូបសម្រាប់រយៈពេល ៣ ខែបន្តទៀត ចាប់ពីខែមេសា ដល់ ខែមិថុនា។ ម្ចាស់រោងចក្រ…
ភ្នំពេញៈ តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះបានកើនឡើងតិចតួចបើធៀបនឹងចុងឆ្នាំ ២០២០។ នេះបើតាមអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ យោងតាមតារាងតម្លៃអង្ករដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) គិតត្រឹមថ្ងៃទី ២៣ ខែមីនា អង្ករម្លិះអង្គរ Jasmine(Malys Angkor) មានតម្លៃជាមធ្យម ៨២៥ ដុល្លារ ក្នុង ១ តោន កើនពី ៨១៦,២៥ ដុល្លារកាលពីខែធ្នូ ឆ្នាំមុន។ CRF ឱ្យដឹងទៀតថា អង្ករស (Soft cooking) មានតម្លៃ ៥៨៥ ដុល្លារ ក្នុង ១ តោន កើនពី ៥៦៨ ដុល្លារ ខណៈអង្ករ Parboiled Rice មានតម្លៃ ៥៨៥ ដុល្លារ កើនពី ៥៧៥ ដុល្លារ។ ដោយឡែក អង្ករសែនក្រអូប…
ភ្នំពេញៈ កម្ពុជា និងថៃបានឯកភាពគ្នាបើកឱ្យដំណើរការច្រកទ្វារព្រំដែនថ្នាក់តំបន់ចំនួន ៣ កន្លែងក្នុងខេត្តបាត់ដំបងឡើងវិញ ដើម្បីសម្រួលដល់ការដោះដូរទំនិញទ្វេភាគី។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា ប្រទេសទាំង ២ បានបើកដំណើរការសកម្មភាពដឹកទំនិញឆ្លងកាត់ច្រកព្រំដែនថ្នាក់តំបន់ទាំង ៣ នេះកាលពីថ្ងៃអង្គារ ទី ២៣ ខែមីនា។ លោកឱ្យដឹងថា ច្រកទ្វារថ្នាក់តំបន់ទាំង ៣ រួមមាន ច្រកព្រំដែនអូរអន្លក់ ស្ថិតនៅស្រុកកំរៀង និងច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹកជាប់ទៅនឹងស្រុកសយដាវ ខេត្តចាន់បុរី (ថៃ) និងច្រកទ្វារ ៤០០ ស្ថិតក្នុងស្រុកសំឡូត ជាប់នឹងស្រុកបរ៉ៃ ខេត្តត្រាត។ លោកថ្លែងថា៖ «យើងបើកច្រកនេះគឺអនុញ្ញាតឱ្យកសិផលរបស់កសិករខ្មែរដែលផលិតបានដូចជា ដំឡូងមី ស្វាយកែវរមៀត និងពោតក្រហម អាចដឹកជញ្ជូនទៅប្រទេសថៃ។ ការបើកឱ្យមានចរាចរណ៍នេះនឹងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនតាមរយៈបើកទីផ្សារឱ្យគាត់»។ លិខិតរបស់អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ចុះថ្ងៃទី ១៩ ខែមីនា បានបញ្ជាក់ថា…
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអំពាវនាវជាថ្មីឱ្យប្រតិបត្តិករទូគមនាគមន៍ពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិតឱ្យបានកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹងកំណើននៃអ្នកប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩។ សេចក្តីណែនាំរបស់ក្រសួងដែលផ្សព្វផ្សាយកាលពីថ្ងៃទី ២៣ ខែមីនា ឱ្យដឹងថា ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងន័យនេះក្រសួងសូមណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ទាំងអស់ត្រូវពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងភាពរអាក់រអួលក្នុងការទំនាក់ទំនងសង្គម ការសិក្សា និងការបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញជាដើម។ សេចក្តីណែនាំបានបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ សូមប្រតិបត្តិករទូរគមនាគមន៍ទាំងអស់អនុវត្តតាមការណែនាំខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។ លោក តុល ញ៉ាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការណែនាំជាថ្មីនេះ គឺដើម្បីក្រើនរំឭកទៅដល់ប្រតិបត្តិករទូរគមនាគមន៍ត្រូវបន្តយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទចល័ត។ លោកថ្លែងថា៖ «ក្រសួងយល់ថា ក្នុងដំណាក់កាលនេះ សេវាទូរគមនាគមន៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយុទ្ធនាការទប់ស្កាត់រីករាលដាលជំងឺកូវីដ ១៩»។ លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Angkor Data Communication Group Co Ltd (Mekong…
ភ្នំពេញៈ រោងចក្រផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យអនុភាព ៦០ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការហើយកាលពីសប្តាហ៍មុន ដែលនាំឱ្យថាមពលអគ្គិសនីពីសូឡាតភ្ជាប់មកបណ្តាញជាតិកើនដល់ ៣២០ មេហ្គាវ៉ាត់។ ស្ថានីយផលិតអគ្គិសនីពីសូឡានេះស្ថិតនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង វិនិយោគដោយក្រុមហ៊ុន Risen Energy ដែលមានមូលដ្ឋាននៅប្រទេសចិន។ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានឱ្យដឹងថា ស្ថានីយផលិតថាមពលសូឡាកម្លាំង ៦០ មេហ្គាវ៉ាត់ថ្មីនេះបានភ្ជាប់ចូលបណ្តាញជាតិតាមរយៈអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល ដែលមានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ។ នេះជាផ្នែកមួយនៃផែនការថាមពលសូឡាសរុប ៤៥០ មេហ្គាវ៉ាត់ ដែលត្រូវតភ្ជាប់ទៅក្នុងបណ្តាញជាតិក្នុងឆ្នាំ ២០២២។ លោកឱ្យដឹងថា៖ «នេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាអគ្គិសនីកម្ពុជាក្នុងការបង្កើនល្បាយថាមពលកកើតឡើងវិញផលិតចេញពីពន្លឺព្រះអាទិត្យឱ្យមានភាគរយកាន់តែច្រើនយ៉ាងតិច ៤៥០ មេហ្គាវ៉ាត់ នៅមុនដាច់ឆ្នាំ ២០២២។ នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថាផែនការអនាគតរបស់យើងនឹងដាក់ពង្រាយថាមពលស្អាតឱ្យបានកាន់តែច្រើនចូលទៅក្នុងប្រព័ន្ធបណ្តាញជាតិ»។ លោកឱ្យដឹងទៀតថា ថាមពលសូឡា ៦០ មេហ្គាវ៉ាត់នេះនឹងផ្តល់ប្រភពផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាព គុណភាពកាន់តែប្រសើរជាងមុន ពិសេសនៅក្នុងស្រុកថ្មគោល…
ភ្នំពេញៈ វៀតណាមបន្តផ្តល់កូតាថ្នាំជក់រួចពន្ធ ៣ ០០០ តោន ឱ្យកម្ពុជាក្នុងឆ្នាំ ២០២១ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការបន្តកូតាថ្មីបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-វៀតណាម លើកទី១៨ កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០។ តាមកិច្ចព្រមព្រៀងនេះ វៀតណាមបន្តផ្តល់កូតា នាំចូលរួចពន្ធលើសន្លឹកថ្នាំជក់ ៣ ០០០ តោន និងអង្ករ ៣០០ ០០០ តោននៅឆ្នាំនេះ។ លោកថ្លែងថា៖ «ផ្អែកតាមលទ្ធផលកិច្ចប្រជុំនេះ ភាគីទាំង ២ បានឯកភាពគ្នាក្នុងការបន្តសុពលភាពកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីដោយអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១-២០២២ ដែលមានសុពលភាពពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១»។ លោកបន្ថែមថា ភាគីកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មក៏បានយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាលឱ្យបន្តសុពលភាពរយៈពេល ២ ឆ្នាំ (ឆ្នាំ…
ភ្នំពេញៈ ប្រៃសណីយ៍កម្ពុជា (ប.ក) ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋបានណែនាំប្រធានសាខា ប.ក ទូទាំងប្រទេសឱ្យពន្លឿនការដឹកជញ្ជូនសេវាបញ្ញើឆាប់រហ័ស (EMS) ក្នុងស្រុក ដើម្បីចាប់យកចំណែកទីផ្សារបន្ថែមទៀត។ ការជំរុញសេវាបញ្ញើក្នុងស្រុកបានធ្វើឡើងបន្ទាប់ពីសេវាបញ្ញើអន្តរជាតិត្រូវរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩។ សេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា (ប.ក) កាលពីថ្ងៃទី ១៩ ខែមីនា បានណែនាំដល់ប្រធានសាខា ប.ក នៅរាជធានី-ខេត្តទូទាំងប្រទេសត្រូវពន្លឿនសេវាដឹកជញ្ជូនបញ្ញើក្នុងប្រទេស។ សេចក្តីជូនដំណឹងឱ្យដឹងថា រាល់បញ្ញើឆាប់រហ័ស (EMS) ពីភ្នំពេញទៅបណ្តាខេត្ត និងពីបណ្តាខេត្តមកភ្នំពេញត្រូវចែកដល់ដៃអតិថិជននៅថ្ងៃបន្ទាប់ ហើយបញ្ញើពីខេត្តទៅខេត្តមានព្រំប្រទល់ជាប់គ្នា ឬនៅផ្លូវជាតិតែមួយត្រូវចែកដល់អតិថិជនក្នុងរយៈពេល ២៤ ម៉ោង (សេវា EMS និងភ័ស្តុភារកម្ម)។ សេចក្តីជូនដំណឹងបន្ថែមថា ចំណែកបញ្ញើពីខេត្តទៅខេត្តដែលត្រូវឆ្លងកាត់ទីក្រុងភ្នំពេញត្រូវចែកដល់ដៃអតិថិជនក្នុងរយៈពេល ៤៨ ម៉ោង (សេវា EMS) និងបញ្ញើអនុសិដ្ឋឆ្លងកាត់ខេត្ត ឬរាជធានីភ្នំពេញត្រូវចែកដល់អ្នកទទួលយ៉ាងយូរ ៣ ថ្ងៃ។ បញ្ញើអនុសិដ្ឋជាប្រភេទបញ្ញើដែលអតិថិជនត្រូវទទួលដោយផ្ទាល់ដៃ ឬនៅលំនៅឋានរបស់ខ្លួន។ សេចក្តីជូនដំណឹងបន្ថែមទៀតថា គ្រប់សាខា ប.ក ទាំងអស់ត្រូវជូនដំណឹងមកមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅពេលមានបញ្ញើ…

