ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ បាននិងកំពុងបង្កើនចំនួនយោធាជាច្រើនខុសពីធម្មតានៅតាមព្រំដែនប្រទេសអ៊ុយក្រែន ដែលមានភាពផ្ទុយស្រឡះនឹងបទបញ្ជារបស់អង្គការណាតូ។ អ្នកវិភាគមួយចំនួនយល់ថា ចំណាត់ការនេះ អាចនឹងធ្វើឱ្យទំនាក់ទំនងរវាងរុស្សី និងអង្គការណាតូតឹងតែងជាងទំនាក់ទំនងរវាងរុស្សី និងអាមេរិកទៅទៀត។ ចំណាត់ការរុស្ស៊ីក្នុងការបង្កើនចំនួនយោធាតាមព្រំដែននេះ ធ្វើឡើងក្រោយអង្គការណាតូសម្តែងការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅជុំវិញចំនួនយោធារុស្ស៊ីដ៏ធំមួយនៅជិតភាគខាងកើតអ៊ុយក្រែនដែលជាហេតុបណ្ដាលឱ្យសមាជិកឈានមុខអាមេរិកសន្យាថា នឹងជួយគាំទ្រយោធាអ៊ុយក្រែនជានិច្ច ប្រសិនបើមានករណីឈ្លានពានណាមួយពីសំណាក់ប្រទេសរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទប្រមូលផ្តុំកងទ័ពនៅតាមព្រំដែន ហើយបាននិយាយថា ទាហានអ៊ុយក្រែន ២០ នាក់ ត្រូវបានសម្លាប់បើគិតចាប់តាំងពីដើមឆ្នាំនេះ។ ជាការឆ្លើយតបនឹងរបាយការណ៍ផ្សេងៗ ដែលបានលើកឡើងអំពីផែនការវាយប្រហារអ៊ុយក្រែន មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានហៅរបាយការណ៍ទាំងនោះថា ជាពាក្យចចាមអារ៉ាម «មិនពិត»។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Andrei Rudenko បានឱ្យដឹងថា៖ «ប្រទេសរុស្ស៊ី មិនចាប់អារម្មណ៍នឹងបង្កជម្លោះណាមួយជាមួយប្រទេសអ៊ុយក្រែនទេ ជាពិសេសទាក់ទិននឹងបញ្ហាយោធា»។ ការបង្កើនកម្លាំងនៅតាមព្រំដែនអ៊ុយក្រែនរួមផ្សំជាមួយនឹងការរំលោភបទឈប់បាញ់រាប់រយករណីនៅលើទឹកដីភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានធ្វើឱ្យអង្គការណាតូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអំពាវនាវឱ្យមានការពិភាក្សាពីសមាជិកជាន់ខ្ពស់ពីសំណាក់រដ្ឋបាលលោក Joe Biden និងសមភាគីអ៊ុយក្រែន-រុស្ស៊ីផងដែរ។ មន្ត្រីណាតូ (NATO) ម្នាក់ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សកម្មភាពអស្ថិរភាពរបស់រុស្ស៊ីអាចធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនប្រទេសទាំង។ យ៉ាងណាមិញអង្គការណាតូនឹងបន្តគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន…
Author: សៅ សម្ភស្ស
មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកបានឱ្យដឹង កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានឱ្យក្រុមហ៊ុន Johnson & Johnson (J&J) ទទួលខុសត្រូវលើរោងចក្រមួយ ដែលបានច្រឡំធាតុផ្សំផលិតវ៉ាក់សាំង បណ្ដាលឱ្យខូចគុណភាពវ៉ាក់សាំង ១៥ លានដូស ហើយបានបញ្ជាឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ប្ដូរទីតាំងរោងចក្រនោះផងដែរ។ ក្រុមហ៊ុន J&J បាននិយាយថា ខ្លួនកំពុងទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍នេះ ហើយសន្យាថា នឹងចែកចាយវ៉ាក់សាំងចំនួន ១០០ លានដូស ជូនដល់រដ្ឋាភិបាលអាមេរិកនៅចុងខែឧសភា៕
ប៉ូលីសឥណ្ឌូនេស៊ីបានឱ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ថា ពួកគេនឹងពង្រឹងសន្តិសុខនៅតាមព្រះវិហារសាសនានានានៅទូទាំងប្រទេសនៅមុនថ្ងៃបុណ្យ Easter ក្រោយមានករណីភេរវកម្ម ២ លើក កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យប៉ូលីសជាតិលោក Rusdi Hartono បានឱ្យដឹងថា ក្រោយមានករណីភារកម្មពីរលើកមកកាលពីពេលថ្មីៗនេះមក អគ្គស្នងការនគរបាលជាតិបានណែនាំដល់ប៉ូលីសនៅគ្រប់តំបន់ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពភេរវកម្មជាពិសេសក្នុងពិធីបុណ្យ Easter នាពេលខាងមុខ។ គួរបញ្ជាក់ផងដែរ កាលពីសប្ដាហ៍មុនមានករណីភារវកម្មនៅព្រះវិហារកាតូលិកមួយនៅទីក្រុង Makassar ខេត្ត Sulawesi ដោយបំផ្ទុះគ្រាប់បែកអត្តឃាត។ ក្នុងនោះ មនុស្ស ២០ នាក់ បានរងរបួសនៅក្នុងការផ្ទុះនេះ និង ៤ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕
ក្រុមការងារផលិតវ៉ាក់សាំងនៅ Baltimore បានឱ្យដឹងថា វ៉ាក់សាំងជាង ១៥ លានដូស ត្រូវខូចគុណភាពដោយសារ កំហុសបច្ចេកទេស ដោយលាយសារធាតុផលិតរបស់វ៉ាក់សាំង Johnson & Johnson (J&J) និងសារធាតុផលិតវ៉ាក់សាំង AstraZeneca ចូលគ្នាដោយចៃដន្យ និងបណ្ដាលឱ្យមានការបង្អាក់ដល់ការផលិតវ៉ាក់សាំង «ចាក់តែមួយដង» នៅសហរដ្ឋអាមេរិក។ បញ្ហានេះ កើតឡើងចេញពីរោងចក្រថ្មីមួយនៅ Baltimore ធ្លាប់បានចុះឈ្មោះជាមួយរដ្ឋាភិបាលសហព័ន្ធ (ថ្នាក់ជាតិ) កាលពីឆ្នាំមុន ដើម្បីផលិតវ៉ាក់សាំងចេញពីវ៉ាក់សាំង J&J និង AstraZeneca។ វ៉ាក់សាំងទាំង ២ ប្រើបច្ចេកវិទ្យាដូចគ្នា ដោយប្រើវីរុសគ្មានមេរោគ (ឬហៅថា វ៉ិចទ័រ) ដែលត្រូវបានបញ្ជូនទៅក្នុងកោសិកា ដើម្បីបង្កើតប្រូតេអ៊ីន។ បន្ទាប់មក វាក៏បានរំញោចប្រព័ន្ធភាពស៊ាំ ដើម្បីផលិតអង្គបដិបក្ខប្រាណ។ ប៉ុន្តែវ៉ិចទ័ររបស់វ៉ាក់សាំង J&J និង AstraZeneca មានលក្ខណៈជីវសាស្ត្រខុសគ្នា ហើយក៏មិនអាចផ្លាស់ប្តូរបានដែរ។ កាលពីចុងខែកុម្ភៈ កន្លងទៅក្រុមការងារផលិតវ៉ាក់សាំងបានច្រឡំវ៉ិចទ័រវ៉ាក់សាំងទាំង ២ ក្នុងអំឡុងពេលដំណើរការផលិតវ៉ាក់សាំង…
អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅថា ក្រុមហ៊ុនយីហោល្បីចិន និងបរទេសជាច្រើនអាចពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្ម និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតនៅក្នុងតំបន់ស៊ីនជាំងប្រទេសចិន។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឱ្យដឹងថា៖ «អ្នកជំនាញមួយចំនួន ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សបាននិយាយថា ពួកគេបានទទួលបណ្ដឹងចោទប្រកាន់ដ៏ធ្ងន់ធ្ងរស្ដីអំពី ការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងកម្មករជនជាតិ Uygur ដែលក្នុងនោះក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិនជាង ១៥០ ក្រុមហ៊ុនមានជាប់ទាក់ទងនឹងករណីទាំងនេះ»។ យ៉ាងណាមិញប្រភពដដែលនេះមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនឱ្យបានជាក់លាក់ឡើយ ប៉ុន្តែក្រុមការងារបានបង្ហើបថា ក្រុមហ៊ុនទាំងនេះជាប្រភេទក្រុមហ៊ុនកសិកម្ម កសិ-ពាណិជ្ជកម្ម បច្ចេកវិទ្យារថយន្ត និងវាយនភណ្ឌព្រមទាំងក្រុមហ៊ុនសម្លៀកបំពាក់ផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ កម្មករជនជាតិ Uygur បានអះអាងថា បានធ្វើការស្ថិតក្រោមការកេងប្រវ័ញ្ចការងារ និងការរស់នៅ រហូតដល់មានករណីឃុំខ្លួន ដោយខុសច្បាប់ ការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្ម និងការបង្ខំឱ្យធ្វើជាទាសករជាដើម។ ប្រភពដដែលបានឱ្យដឹងថា សមាជិកជនជាតិភាគតិច Uygur រាប់រយរាប់ពាន់នាក់ ត្រូវបានគេឃុំឃាំងនៅក្នុង «មណ្ឌលអប់រំ» ខណៈមនុស្សជាច្រើននាក់ទៀត ត្រូវបានគេបង្ខំឱ្យទៅធ្វើការនៅក្នុងរោងចក្រនៅស៊ីនជាំងអ៊ុយហ្គ័រ ឬតំបន់ស្វយ័ត និងនៅខេត្តចិនដទៃទៀត។ សមាជិកនៃក្រុមការងារអង្គការសហប្រជាជាតិបានសរសេរសេចក្ដីថ្លែងការណ៍ទៅរដ្ឋាភិបាលចិនថា អាជីវកម្មធំៗដែលជាចង្វាក់ផ្គត់ផ្គង់ រួមមានទាំងអង្គភាពនៅស៊ីនជាំង និងប្រទេសចំនួន ១៣ ផ្សេងទៀតដែលក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅប្រទេសនេះគួរធានាថា…
អ្នកវិភាគយល់ថា យោធាតៃវ៉ាន់បានពង្រឹងការបណ្តុះបណ្តាលកងទ័ព និងបន្ថែមអាវុធការពារនៅលើផ្ទៃកោះនៅសមុទ្រចិនខាងត្បូងដើម្បីត្រៀម ប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់ទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Chiu Kuo cheng បានប្រាប់សភាថ្ងៃទី ១៧ ខែ មីនាថា ប្រទេសចិន មាន «សមត្ថភាព» អាចនឹងវាយប្រហារមកលើតំបន់តៃភីង ហើយកោះនេះក៏បានត្រៀមខ្លួនរួចស្រេចផងដែរក្នុងការទប់ទល់នឹងការយាយីណាមួយ។ ប្រទេសចិន បានផ្ដល់ជាសញ្ញាឱ្យកោះតៃវ៉ាន់ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០ មកម្ល៉េះតាមរយៈការបញ្ជូនយន្តហោះយោធាស្ទើរតែរាល់ថ្ងៃ ជុំវិញតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។ យ៉ាងណាមិញកាលពីថ្ងៃសុក្រកន្លងទៅ ក្រសួងការពារជាតិបានប្រទះឃើញយន្តហោះចំនួន ២០ គ្រឿង ហោះក្រឡឹងតំបន់នោះ ដែលនេះជាចំនួនខ្ពស់ខុសពីធម្មតា។ ក្រុមអ្នកវិភាគខ្លះបាននិយាយថា កោះតៃភីង (ជាកោះដាច់គេមួយ ឬហៅឈ្មោះមួយទៀតថា Itu Aba) ចំពោះប្រទេសចិន មានភាពងាយស្រួលក្នុងការវាយលុក បើប្រៀបធៀបទៅនឹងកោះតៃវ៉ាន់ ពីព្រោះវាមានផ្ទៃដីត្រឹមតែ ៤៦ ហិកតាប៉ុណ្ណោះ។ ក្រុមស្រាវជ្រាវនៃកិច្ចការបរទេសបាននិយាយនៅក្នុងរបាយការណ៍ពិសេសមួយថា៖ «ដើម្បីធ្វើឱ្យនាវិកតៃវ៉ាន់លំបាកក្នុងការធ្វើដំណើរប្រទេសចិន អាចនឹងលុកលុយនៅលើកោះតូចមួយនេះ ឬកោះនៅឯនាយសមុទ្រណាផ្សេងទៀតដែលគ្រប់គ្រងដោយតៃវ៉ាន់។ ដើម្បីពង្រឹងសមត្ថភាពការពារកោះតៃវ៉ាន់ រដ្ឋាភិបាលកោះនេះក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រជាមួយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនផងដែរ។ ភាគីទាំង ២ បានសហការគ្នាបង្កើតក្រុមការងារមួយ ដើម្បីកសាងកិច្ចសហប្រតិបត្តិការ…
មហាសន្និបាតគណបក្សរួបរួមជាតិម៉ាឡេស៊ី UMNO សម្រាប់ ឆ្នាំ ២០២០ បានយល់ព្រមផ្តល់សិទ្ធិអំណាចដល់ប្រធានគណបក្ស និងក្រុមប្រឹក្សាជាន់ខ្ពស់ ដើម្បីកំណត់ថា គួរតែដកការគាំទ្ររដ្ឋាភិបាលជនជាតិភាគតិច Perikatan Nasional (PN) ពេលណា។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់ប្រធានគណបក្ស UMNO លោក Ahmad Zahid Hamidi បានស្នើឱ្យគណៈប្រតិភូសម្រេចចិត្តលើបញ្ហានេះ នៅចុងបញ្ចប់នៃសន្និបាត ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកាលពីចុងសប្ដាហ៍កន្លងទៅ។ ប្រធានអចិន្រៃ្តយ៍របស់គណបក្ស UMNO លោក Tan Sri BadruddinAmiruldin ក៏បានសុំចម្លើយពីគណៈប្រតិភូថា តើយល់ ឬមិនយល់ស្របនឹងសំណើនេះ។ ជាលទ្ធផលគណៈប្រតិភូបានយល់ព្រមនឹងសំណើនេះ។ លោក Ahmad Zahid បាននិយាយថា៖ «ដូច្នេះប្រតិភូទាំងអស់សុទ្ធតែយល់ព្រមហើយថា នឹងប្រគល់សិទ្ធិសម្រេចនេះទៅឱ្យប្រធាន និងឧត្តមក្រុមប្រឹក្សាដើម្បីកំណត់ការដកខ្លួនរបស់យើងចេញពីរដ្ឋាភិបាលជនជាតិភាគតិច (PN) នៅពេលណាមួយប្រសិនបើពួកគេមិនមានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងស្ដីពីការរៀបចំបោះឆ្នោតនាពេលខាងមុខទេ»។ លោកបានបន្ថែមថា សេចក្ដីសម្រេចនេះ នឹងអាស្រ័យលើសមាជិកសភា និងគណៈរដ្ឋមន្ត្រីទាំងអស់ក្នុងការសម្រេចថា តើគួរឱ្យគណបក្សនេះដកការគាំទ្រចេញពីរដ្ឋាភិបាល PN ឬអត់?។ លោកបានបន្ថែមថា…
ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូនេស៊ី Pertamina បានឱ្យដឹងថា ក្រុមហ៊ុនបានបិទរោងចក្រចម្រាញ់ប្រេងនៅតំបន់ចាវ៉ាខាងលិច (West Java) មូលហេតុដោយសារមានអគ្គិភ័យឆាបឆេះពេញមួយយប់ ធ្វើឱ្យមនុស្ស ៥ នាក់រងរបួស។ អ្នកនាំពាក្យ Pertamina លោក IfkiSukarya បាននិយាយថា មនុស្ស ៥ នាក់ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ លោកបាននិយាយថា គ្មានបុគ្គលិក Pertamina ត្រូវបានរងរបួសឡើយ។ ដោយឡែក ប្រជាជនប្រមាណ ៩៥០ នាក់ នៅក្បែរនោះត្រូវបានជម្លៀសចេញពីតំបន់នោះ។ ក្រុមហ៊ុន Pertamina បាននិយាយថា អគ្គិភ័យបានកើតឡើងនៅកន្លែងស្តុកប្រេងរបស់រោងចក្រចម្រាញ់ប្រេង ប៉ុន្តែមិនមានផលប៉ះពាល់ដល់រោងចក្រកែច្នៃឡើយ៕
ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ ថា ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ ដែលជាការបង្កើតរួមគ្នាដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា Serum Institute of India និងក្រុមហ៊ុនជីវបច្ចេកវិទ្យា Novavax ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទំនងជាត្រូវពន្យារពេលដល់ខែកញ្ញា។ លោក Adar Poonawalla នាយកប្រតិបត្តិនៃវិទ្យាស្ថាននេះ បាននិយាយកាលពីខែមករា ថា វ៉ាក់សាំងដែលមានឈ្មោះថា Corovax ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅខែមិថុនានេះ។ កាលពីថ្ងៃសៅរ៍ លោក Poonawalla បាននិយាយថា ការសាកល្បងរបស់ Corovax បានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌា ហើយ ប៉ុន្តែមិនបាននិយាយពីមូលហេតុដែលការចាក់វ៉ាក់សាំងត្រូវបានពន្យារពេលនោះទេ។ លោកបាននិយាយថា វ៉ាកសាំងនេះ ត្រូវបានគេចាក់សាកអាហ្វ្រិក និងចក្រភពអង់គ្លេស ដើម្បីទប់ទល់នឹងរ៉ាដ្យង់ប្រភេទថ្មី ហើយមានសមត្ថភាពប្រឆាំងនឹងវីរ៉ុសកូវីដទូទៅ ៨៩ ភាគរយ៕
កាលពីថ្ងៃសៅរ៍ កន្លងទៅ ប្រទេសកូរ៉េខាងជើង បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានចាត់វិធានការខុសទំនង ទាក់ទិននឹងការបង្ក្រាបការសាកល្បងមីស៊ីលរបស់ខ្លួន។ លោក Ri Pyong Chol លេខាធិការគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បាននិយាយថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន គឺគ្រាន់ដើម្បីការពារនឹងការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្រោយប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នា និងពង្រឹងអាវុធទំនើបៗនៃប្រទេសទាំងពីរ។ លោក Ri បាននិយាយថា៖ «ការលើកឡើងរបស់រដ្ឋបាល Biden គឺរំលោភយកសិទ្ធិរបស់រដ្ឋ យើងក្នុងការការពារខ្លួន និងការបង្កហេតុនានា។ ខ្ញុំគិតថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បោះជំហានដំបូងរបស់ខ្លួនខុសហើយ»៕

