Author: ជា សុខនី

ភ្នំពេញៈលោក យង់ គិ​ម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពល​រដ្ឋដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ បាន​លើក​ឡើង​ថា លោក​ចង់​ឱ្យ​សមត្ថ​កិច្ច​បំពេញ​តួនាទី​បន្ថែម​ទៀត ខណៈ​ដែល​មាន​ព្រឹត្តិ​ការណ៍​បុណ្យ​ទានដើម្បី​កុំ​ឱ្យ​ជន​ឧក្រិដ្ឋ​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​។ ​លោក​បាន​លើកឡើ​ង​ដូច​នេះ ដោយ​មើល​ឃើញថា​ ជាទូទៅ​បញ្ហា​ដែល​កើត​ឡើង​មួយរយៈ​ក្រោយ​មកនេះ ​ក្នុង​ពិធី​បុណ្យ​ធំៗ ដូចជា​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២២ ​មនុស្ស​ជាច្រើន​មាន​ការ​ជួបជុំ ​ដើម្បី​សប្បាយដោ​យ​នាំគ្នា​សេព​គ្រឿង​ស្រវឹង ​ឬ​សេព​គ្រឿង​ញៀន ដែលជា​ហេតុ​ងាយ​បង្ក​ឱ្យ​មាន​ជម្លោះ ឬ​អាច​ឈាន​ដល់​ការ​ប្រើប្រា​ស់​អាវុធ​ខុស​ច្បាប់​ជាដើម​។​ ​បើកា​លណា​​មាន​ព្រឹត្តិកា​រណ៍​បុណ្យទាន​​ហើយ ​លោក​ថា ក្រុម​ឧក្រិដ្ឋ​ជន​បាន​ឆ្លៀត​ឱកាស​ក្នុងការ​ជួញ​ដូរនិង​ប្រើប្រា​ស់​គ្រឿង​ញៀន ​ជាពិសេស​ការ​សេព​គ្រឿង​ស្រវឹង​ចេះ​តែមាន​ការ​កើន​ឡើង​ទៅៗ ខណៈ​ដែល​សមត្ថ​កិច្ច​អំឡុង​ពេល​មាន​ព្រឹត្តិ​ការណ៍​បុណ្យ​ទាន​នេះ ដូចជា ​មិនសូវ​យក​ចិត្តទុ​កដាក់​ខ្លាំង​ក្នុង​ការ​ការពារ​សន្តិ​សុខ ​ក៏ដូច​ជា ​ការ​បង្ក្រាប​គ្រឿង​ញៀន​ផង​ដែរ​។​ ​លោក ​យង់ គិ​ម​អេង បាន​បញ្ជាក់​ថា ៖ «​ការខ្វះ​ភាព​យកចិ​ត្តទុក​ដាក់រ​បស់​សមត្ថ​កិច្ច​ ខណៈ​ពេល​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ក្រុម​ឧក្រិដ្ឋ​ជន ​ធ្វើការ​ឆ្លៀត​ឱកាស​ក្នុងការ​ជួញ​ដូរ​គ្រឿង​ញៀន និង​កា​របាញ់បោះ​​ដោយ​សេរី​ គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ​»​។​ ​ជុំវិញ​បញ្ហា​នេះ ជា​ដំណោះ​ស្រាយ​ គឺ​សមត្ថ​កិច្ច​ត្រូវ​មាន​ការ​រឹត​ត្បិត និង​ត្រូវ​យកចិ​ត្ត​ទុកដាក់​បំពេ​ញ​តួនាទី​ដោយ​មាន​កា​រទទួ​លខុស​ត្រូវ​ក្នុងពេ​លដែ​ល​មាន​បុណ្យ​ទាន​ម្ដងៗ​ដែល​ត្រូវ​ធ្វើយ៉ាង​ណា​កុំ​ឱ្យ​មាន​ឧក្រិដ្ឋ​ជន​មក​ធ្វើការ​ឆ្លៀត​ឱកាស​ជួញដូរ​គ្រឿង​ញៀន​បាន ​ ​។ ​លោក​បាន​បន្ថែម​ថា ស​មត្ថកិ​ច្ច​ត្រូវ​កំណត់​អត្ត​សញ្ញាណ​ទៅលើ​អ្នក​ជួញដូ​រនិង​ជន​ឧក្រិដ្ឋ ​ហើយក៏​ដូចជា​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ធ្វើការ​បង្ក្រាប​ឱ្យ​បាន ​ដែល​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ជា​ប្រចាំ និង​ជា​បន្ត​បន្ទាប់​ផង​ដែរ​។​ ​លោកយ​ង់ គិ​ម​អេង…

Read More

ភ្នំពេញៈ កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ (UNDP) ប្រចាំ​កម្ពុជា​ ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស​ ខណៈ​កម្ពុជា​បាន​សម្រេច​នូវ​សមិទ្ធ​ផល​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស ក្នុង​ឱកាស​ទិវា​អក្សរ​ប្រៃ​យ៍​ពិភព​លោក​។​ ​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស​ជា​សិ​ន្ធិ​សញ្ញា​ដែល​ចែង​ពី​សិទ្ធិ​របស់​ជន​មាន​ពិការ​ភាព​ដែល​រដ្ឋ​ភាគី​ត្រូវ​រក​មធ្យោ​បាយ​ដើម្បីជំ​រុញឱ្យ​ជន​ពិការ​ភ្នែក​អាច​អាន​ឯកសារ​បោះ​ពុម្ព​ និង​ឯក​សារ​នានា​ដើម្បី​ប្រយោ​ជន៍រ​របស់​ពួកគេ​។ នៅក្នុ​ង​ឱកាស​អបអរ​ទិវា​អក្សរ​ប្រៃ​យ៍​ពិភព​លោក​ដែល​ធ្វើឡើង​ថ្ងៃទី​៤​ ខែមករា ​UNDP​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​សម្រេច​បាន​វឌ្ឍន​ភាព​ផង​ដែរ​នៃ​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស ​ដែល​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ដើ​ម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​។​ UNDP​បាន​បញ្ជាក់«សេចក្តី​ព្រាង​ច្បាប់​នេះ មាន​បញ្ញត្តិ​ស្រប​តាម​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស ហើយ​បច្ចុប្បន្ន​កំពុង​ពិនិត្យ​ដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​។ បន្ទាប់ពី​ការអនុម័ត​លើ​ឯកសារ​វិសោធន​កម្មនេះ​ នឹង​នាំ​ឱ្យ​កម្ពុជា​ទៅកាន់​តែ​កៀក​នឹង​ការផ្តល់​សច្ចាប័ន​លើ​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​។​យូ​អិន​ឌី​ភី នឹង​ជំរុញ​ឱ្យ​មានការ​ដាក់ប​ញ្ចូល​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​ទៅក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ក៏ដូច​ជា​ទៅក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តីពី​ពិការ​ភាព​ ២០១៩-​២០២៣ របស់​កម្ពុជា​»​។ ​​UNDP ​បញ្ជាក់​ថា ​ខ្លួន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ការផ្តល់​សច្ចា​ប័ន និង​ការ​អនុវត្ត​សន្ធិសញ្ញា​នេះ​ ដូច​ជា តាម​រយៈ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​ទ​ទួល​បន្ទុក​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​ ដែល​ចូលរួម​សម្រប​សម្រួល​ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ដែល​ជា​ស្ថា​ប័ន​ទទួល​ខុស​ត្រូវលើ​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ​និង​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​ ដែល​ជា​ស្ថា​ប័ន​បង្គោល​ទទួល​បន្ទុក​កិច្ច​ការ​ពិការ​ភាព​រប​ស់​ប្រទេស​កម្ពុជា​។​ ​ប្រធាន​ក្រុម​យុវ​ជន​ពិការ​ភ្នែក​ជំនាន់​ថ្មី(Blind New Generation) គឺ​លោក វិ​ន វិចិត្រ បាន​ប្រាប់​ថា ជារួម​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​នេះ សម្រាប់​រូប​លោក​គឺ​មិន​ទាន់​ដឹង​ទេ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លោក មាន​ការ​ពិបាក​ដើម្បី​ស្វែង​រក​ឯកសារ​ដែល​មាន​អក្សរ​ស្ទាប​ក្នុង​ការអាន ពីព្រោះ​ឯកសារ​នៅ​ក្នុង​បណ្ណា​ល័យ​ភាគ​ច្រើន​ស្ទើរតែ​មិន​មាន​អក្សរ​ស្ទាប​សម្រាប់​ជន​មាន​ពិការ​ភាព​ឡើយ​។​ ​លោក វិ​ន វិចិត្រ ថា​៖ «​យើង​មា​នការ​ពិបាក​ណាស់​ក្នុង​ការ​ស្វែងរ​ឯកសារ​អាន​ដែល​មាន​អក្សរ​ស្ទាប…

Read More

ត្បូងឃ្មុំៈ ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី ​៤ ខែមករា បាន​ច្រានចោល​ការចោទប្រកាន់​រឿង​អំពើពុករលួយ​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​ការកេងប្រវ័ញ្ច​ថវិការដ្ឋ និង​ប្រាក់ខែ​គ្រូបង្រៀន​នៅក្នុង​ក្របខ័ណ្ឌ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ​។​ ​ យោងតាម​សេចក្ដីបំភ្លឺ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា​មានការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ដោយបាន​ចោទប្រកាន់​ប្រធាន​មន្ទីរអប់រំ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ អ៊ិន ពៅ​សម្បត្តិ បាន​កេងប្រវ័ញ្ច​ថវិកា​ពាក់ព័ន្ធ​នឹង​គ្រូបង្រៀន និង​សាច់​ញាតិនិយម​ប្រមាណ​៧៤ ៩៣៣​ដុល្លារ​សហរដ្ឋអាមេរិក​(​ជាង​២៩៩,៧៣​លាន​រៀល​)​។​ ​ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ដ​ដើម្បី​ពិនិត្យ សិក្សា ស្រាវជ្រាវ អង្កេត និង​ដោះស្រាយ ដោយបាន​ចុះទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ដ​ត្បូងឃ្មុំ ពិនិត្យ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ និង​ហ្មត់ចត់​បំផុត ដោយ​ផ្អែកលើ​ករណី​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ការកេងប្រវ័ញ្ច និង​សាច់​ញាតិនិយម​។ ការស្រាវជ្រាវ​នេះ​ធ្វើឡើង​តាមរយៈ​ការសាកសួរ​មន្ដ្រី លោកគ្រូ អ្នកគ្រូ និង​អ្នកពាក់ព័ន្ធ​ដោយ​រក្សា​ការសម្ងាត់ និង​ស្រាវជ្រាវ​ប្រមូល​ឯកសារ​ធាតុ​ចូល​នៃ​អង្គហេតុ​នីមួយៗ និង​បានដាក់​ឆ្លង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ដ ដើម្បី​ពិនិត្យ ពិភាក្សា​ករណី​ចោទប្រកាន់​នេះ​ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​ប្រកបដោយ​អព្យាក្រឹតភាព​។ ​ យោងតាម​សេចក្ដីបំភ្លឺ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ដ​មិន​ត្រឹមតែ​រក​មិនឃើញ​នូវ​កំហុសឆ្គង​ដូច​ការចោទប្រកាន់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​រកឃើញ​អំពី​លក្ខណ​សម្បត្ដិ​ល្អប្រសើរ​ក្នុងការ​ដឹកនាំ គ្រប់គ្រង​របស់លោក​ប្រធាន​មន្ទីរ​ទៅវិញ​»​។…

Read More

បាត់ដំបងៈ ម​ន្ត្រីម​ន្ទីរ​ទេស​ចរណ៍ខេត្ត​បា​ត់ដំបង ​អំពា​វនា​វឱ្យ​អ្ន​កទេស​ជាតិ​ ទៅទស្សនា​ស្ថា​នីយបុ​រេប្រ​វត្តិ​សាស្ត្រ​ ល្អា​ង​​ស្ពាន ដែល​មាន​អាយុ​កាល​ជាង​ ៧​ ម៉ឺន​ឆ្នាំ​មក​ហើយ​ ដែល​ទីនេះ​​ ​ជាស្ថានីយ​បុរេ​ប្រវត្តិ​សាស្ត្រ​តែ ១ គត់នៅ​ក្នុង​ប្រទេ​សក​ម្ពុ​ជា ​​ប្រ​ទះឃើ​ញឧ​បក​រណ៍​ថ្ម នៃវ​ប្បធ​ម៌​ហាវ​ប៊ីនញៀ​នច្រើ​នប្រ​ភេទ ដែល​ស្ថិ​តក្នុ​ង​ស្រ​​ទាប់ដី ​និង​មា​នវ​ត្ថុបុ​រាណ​ជាច្រើ​នដូ​ច​ជា ​ឧប​ករ​ណ៍ថ្ម​បំបែ​ក ថ្ម​រំលី​ង ភា​ជន៍​ គ្រឿ​ងលម្អកា​យជា​ដើម​។ ​លោក​ នូ​ ថា អនុ​ប្រ​ធានម​ន្ទីរ​ទេស​ចរ​ណ៍ខេត្ត​បាត់ដំ​បង​ បាន​ថ្លែង​ថា ស្ថា​នីយ​បុរេ​ប្រវ​ត្តិសា​ស្ត្រល្អា​ងស្ពាន​នេះ​ ជា​កន្លែ​ងដែ​ល​មានវ​ត្ថុបុ​រា​ណ​ជាច្រើន​ប្រ​ភេទ​ ហើ​យ​ថែម​ទាំង​ជា​កន្លែ​ងដែ​ល​បន្សល់​ទុក​អត្ត​សញ្ញា​ណ​រប​ស់មនុ​ស្សបុ​រាណ​ទៀ​តផ​ង។ ​ ស្ថានី​យបុ​រេប្រ​វត្តិសា​​ស្ត្រនេះ ​ក៏បា​ន​ចូលរួ​មចំ​ណែក​ជួយ​ដល់ស​ហគម​ន៍មូ​លដ្ឋា​ន ​ខណៈ​ដែល​​មានអ្ន​ក​ទេស​ចរ​ចូល​ម​កទ​ស្ស​នា ហើយ​សហ​គមន៍​ទាំ​ងនោះទ​ទួ​លបា​នប្រា​ក់ចំ​ណូល​ ដូ​ចជា​ កា​រល​ក់ម្ហូ​បអា​ហា​រ ​លក់​ផ្លែឈើ​ និ​ងល​ក់គ្រឿ​ងសិ​ក្ការបូជា​ជាដើ​ម។​ ​អ្នក​ទេស​ចរ​ភាគច្រើ​ន​ដែលមក​ទ​ស្សនាស្ថានី​យបុ​រេ​ប្រវ​ត្តិសាស្ត្រ​ល្អាង​ស្ពាន​នេះ គឺ​ជាជ​នជាតិប​រទេស​ ដែ​លពួ​កគា​ត់មា​នកា​រ​ចាប់​អារ​ម្មណ៍ និង​ចូល​ចិត្ត​មើលវ​ត្ថុបុ​រាណ​ និ​ង​ស្រាវ​ជ្រា​វពី​វត្ថុ​ទាំង​នោះ​។​ ចំ​ណែ​កឯ​ជន​ជាតិខ្មែ​រ ​ភាគច្រើ​ន​មិន​សូវ​​ចូ​លមក​ទ​ស្សនា​ និ​ងដើ​រក​ម្សា​ន្តនៅ​ស្ថានី​យ​បុរេ​ប្រវ​ត្តិ​សាស្ត្រល្អា​ងស្ពា​ន​នេះឡើ​យ។​ លោ​ក​ នូ​ ថា​ លើ​កឡើ​ង​ថា ​៖…

Read More

កែបៈ ​អាជ្ញា​ធរ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​ចំនួន​បាន​ត្រៀម​កម្លាំង​ការពារ​សុវត្ថិភាព​ដល់​ប្រជា​ពលរដ្ឋ​ អ្នកនេ​សាទ និង​អ្នក​ទេសចរ​នៅ​តំបន់​មាត់​សមុទ្រ​រួចហើយ​បន្ទាប់ពី​ក្រសួង​ធន ធាន​ទឹក និង​ឧតុ និយម ​បាន​ជូន​ដំណឹង​ថា​ បណ្តា​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ ​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់​រាប​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​ចាប់ពី​ថ្ងៃទី​ ៤​ ខែមករា​នេះ​។​ ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ​នៅ​ថ្ងៃទី​៣​ ខែមករា​ បាន​ឱ្យដឹង​ថា ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិ​ពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(​ចិន​)និង​ខ្យល់​មូសុង​ឦសាន​ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ចាប់​ពី​ថ្ងៃទី៤ ដល់​ទី​១០ ​ខែមករា​ឆ្នាំ​២០២៣ ​ដែល​ធ្វើ​ឱ្យនៅ​តំបន់​មាត់​សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់ ​និង​រលក​សមុទ្រ​ពី​មធ្យម​ទៅ​បង្គួរ​ផង​ដែរ​។ ​ក្រសួង​បាន​បន្ត​ទៀត​ថា ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល ​និង​តំបន់​ខ្ពង់រាប​​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​។ ​លោក ​សោម ពិសិដ្ឋ អភិ​បាល​ខេត្ត​កែប បាន​ប្រាប់​ថា បើ​យោង​ទៅ​លើ​ការ​ព្យាករ​អាកាស​ធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​ គឺមាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​តំបន់​មាត់​សមុទ្រ ដែ​ល​អាច​មាន​ភ្លៀង​ធ្លាក់ ​រួម​ជាមួយ​នឹង​ខ្យល់​បក់​ពី​កម្រិត​បង្គួរ​ ទៅ​កម្រិត​ខ្លាំង ​ហើយ​នៅលើ​ផ្ទៃ​សមុទ្រ​ក៏​អាច​មាន​រលក​សមុទ្រ​ផង​ដែរ​ ហើយ​ករណី​ទាំង​អស់នេះ​ ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ជា​ពិសេស​អ្នក​ដែល​ប្រក​បរបរ និង​រស់​នៅ​លើ​ផ្ទៃ​សមុទ្រ​។ ​លោក​បញ្ជាក់​ថា កន្លង​មក​ នៅ​តំបន់​សមុទ្រ ​មិនមែ​ន​ទើបតែ​ចាត់វិធាន​ការ​នានា​ ខណៈ​ពេល​មាន​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​នោះទេ ​តែ​អាជ្ញាធរ​ខេត្ត​កែប​បានធ្វើ​ការងារ​ទាំង​នេះ​អស់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ…

Read More

ភ្នំពេញៈ នាយក​ប្រតិបត្តិការ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក មុំ គង់ ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ចំពោះ​អ្នក​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​បារី​អេឡិចត្រូនិក​តាមរយៈ​បណ្ដាញ​សង្គម បើទោះបីជា​អាជ្ញាធរ​បាន​រឹបអូស និង​ប្រមូល​ដុត​កម្ទេច​បារី​នេះ​ចោល​ជាច្រើន​យ៉ាងណាក៏ដោយ​។​ ​ ការលើកឡើង​ដូចនេះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ បាន​រឹបអូស និង​នាំយក​ផលិតផល​បារី​អេឡិចត្រូនិក​(E-Cigarette) ចំនួន​២៨៨​កា​តុង ស្មើនឹង ៧ ២០០​ប្រអប់ ទៅធ្វើ​ការបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២​។​ ​ លោក មុំ គង់ បាន​ប្រាប់​ឱ្យដឹងថា ​ការដកហូត​បារី​អេឡិចត្រូនិក និង​ការដុត​កម្ទេច​បារី​អេឡិចត្រូនិក​នេះ វា​ជាការ​រួមចំណែក​មួយ ក្នុងការ​បង្ការ​ដើម្បី​កុំឱ្យ​យុវជន កុមារ ប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​បន្តទៀត​។ ដូច្នេះ​ការដុត​ចោល​នេះ វា​ជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​កុំឱ្យ​យុវជន និង​កុមារ អាចមាន​ឱកាស​ក្នុងការ​ប្រើប្រាស់​បារី​នេះ​ជាដើម​។​ ​ ក្រៅពីនេះទៀត សម្រាប់​រូបលោក​មានការ​សាទរ​ការណ៍​ដែល​អាជ្ញាធរ​បានធ្វើ​ការដុត​បំផ្លាញ​បារី​អេឡិចត្រូនិក​ដែល​បាន​រកឃើញ​កន្លងមក ពីព្រោះ​ការដុត​កម្ទេចចោល​នេះ វា​បញ្ជាក់​ពី​ស្មារតី​ក្នុងការ​ចូលរួម​ប្រឆាំង​យុវជន និង​កុមារ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​។​ ​…

Read More

ភ្នំពេញៈ មូលនិធិ​ជាតិ​ជំនួយ​សង្គម (​ម​ជជ​) ដែលជា​គ្រឹះ​​ស្ថាន​សាធារណ​រដ្ឋបាល ត្រូវ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ចាប់ពី​ឆ្នាំ​​ ២០២៣​ នេះ​តទៅ ដែល​មូលនិធិ​នេះ​មាន​តួនាទី បេសកកម្ម ភារ​​កិច្ច និង​មុខងារ​ក្នុងការ​ផ្ដល់​កិច្ច​អន្តរាគមន៍​ជំនួយ​សង្គម​និង​សន្តិ​សុខ​សង្គម​ដើម្បី​រួមចំណែក​លើក​​កម្ពស់​សុខុមាលភាពរ​បស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​និង​ការបើក​ផ្ដល់​សោធន​ជូន​មន្ត្រី​រាជ​​ការ​ស៊ីវិល​និង​អតីតយុទ្ធជន និង​ប្រាក់ឧបត្ថម្ភ​ដល់​អ្នក​ក្នុងបន្ទុក​។​ ​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ ម​ជជ ចុះ​ថ្ងៃទី​ ១ មករា ឆ្នាំ​ ២០២៣ ស្តីពី​ការដាក់ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ជា​គ្រឹះស្ថានសាធារណ​​រដ្ឋបាល​។ សេចក្ដីជូនដំណឹង​បន្តថា ក្នុងពេល​បច្ចុប្បន្ននេះ ម​ជជ កំពុង​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម រួមមាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ​២ ​ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា​។ ​ម​ជជ ក៏មាន​រួមទាំង​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់​និង​គ្រោះមហន្តរាយ​ផ្សេងៗ និង​របប​សន្តិសុខ​សង្គម ដូចជា ការបើក​ផ្ដល់​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល អតីតយុទ្ធជន និង​សមាជិកគ្រួសារ​ក្នុងបន្ទុក​។​ ​ជាមួយគ្នានេះ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុ​ខុ​មាល​ភាព​សង្គម​នៃ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា…

Read More

ពោធិ៍សាត់ៈ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានចេញ​សេចក្ដីបំភ្លឺ ពាក់ព័ន្ធ​នឹង​គេហទំព័រ​ឈ្មោះ ជីវិត និង​កីឡា បាន​ផ្សព្វផ្សាយ​វីដេអូ​ពី​គ្រួសារ​កងទ័ព​ចំនួន​៣០​គ្រួសារ ត្រូវ​ប្រឈម​នឹង​ការបណ្ដេញចេញ​។​ ក្នុង​វីដេអូ​របស់​គេហទំព័រ ជីវិត និង​កីឡា​កាលពី​ថ្ងៃ​៣០ ខែធ្នូ ឆ្នាំ​២០២២​បាន​បង្ហាញថា គ្រួសារ​កងទ័ព​ចំនួន​៣០​គ្រួសារ បានមក​រស់នៅ លើ​ទីតាំង​ថ្មដា​តូច ចំណុច​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤ អស់​ជាច្រើន​ឆ្នាំ ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ខណៈពេល​បច្ចុប្បន្ននេះ​ត្រូវ​ប្រឈម​នឹង​ការបណ្ដេញចេញ​។​ អ្នកស្រី ពឿ​ន ពេក បាន​ថ្លែង​ក្នុង​វីដេអូ​នោះ​ថា ក្រុមគ្រួសារ​របស់​អ្នកស្រី​បានរស់នៅ​លើ​ទីតាំង​នេះ​តាំងពី​យូរ​មកហើយ តាំងពី​មិនទាន់មាន​ការសាងសង់​ផ្លូវជាតិ​នេះ​ម្ល៉េះ ហើយ​ដល់ពេល​មានការ​រៀបចំ​សាងសង់​ផ្លូវជាតិ​មក អភិបាលខេត្ត​ពោធិ៍សាត់​បែរជា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ ដោយហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​ថា​ដី​ដែល​ក្រុមគ្រួសារ​អ្នកស្រី​កំពុង​រស់នៅ​ជា​របស់​រដ្ឋ​។​ អ្នកស្រី ពឿ​ន ពេក ថា​៖ «​ពួក​ខ្ញុំ​តស៊ូ​តាំងពី​អត់​ផ្លូវ ឥឡូវនេះ​មាន​ផ្លូវ​ហើយ មក​ដេញ​ពួក​ខ្ញុំ​ចេញទៅ​រស់​កន្លែង​អត់​ផ្លូវ ពួក​ខ្ញុំ​អត់​ចេញ​ទេ ពួក​ខ្ញុំ​សុំ​តែ​កាត់​ឆ្វៀល​ឱ្យ​ប៉ុណ្ណឹង​ឯង​»​។​ រី​ពលរដ្ឋ​ម្នាក់ទៀត គឺ​អ្នកស្រី សេង ហឿន បាន​លើកដៃ​សំពះ​ដោយបាន​រៀបរាប់ថា ក្រុមគ្រួសារ​របស់​អ្នកស្រី​បានរស់នៅ នឹង​អាស្រ័យ​ផល​លើដី​តែ​១​កន្លែង​នេះ​ប៉ុណ្ណោះ​។​ អ្នកស្រី…

Read More

ភ្នំពេញៈ​ ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា ​ក្នុងឆ្នាំ​ ២០២២ កន្លង​ទៅនេះ​ ប្រទេស​កម្ពុជា-​ចិន មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​គ្នា​យ៉ាង​ច្រើន​ដោយ​ក្នុង​នោះ​ក៏មាន​ព័ត៌​មាន​សំខាន់ៗ​ចំនួន ​១០​ រឿង​ស្តីពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ផង​ដែរ ក្នុង​នោះមា​ន​លើក​យក​ពី​វឌ្ឍន​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​យោធា​រវាង​ចិន​-​កម្ពុជា​។​ ​ក្នុ​ងចំណោម​ព័ត៌មា​ន​សំខាន់ៗ​ទាំង ​១០​ រឿង​ គឺរឿង​សំខាន់​ទី​៧ បាន​និយាយ​អំពីវឌ្ឍន​ភាព​យ៉ាង​សកម្ម​ដែល​ទទួល​បាន​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ដ៏​សំខាន់​រវាង​ចិន ​និង​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២​ ដែល​ទទួល​បាន​វឌ្ឍន​ភាព​យ៉ាង​សកម្ម​ក្នុង​វិស័យ​ដូច​ជា ទំនាក់​ទំនង​ជា​យុទ្ធ​សាស្ត្រ​នៃ​កង​ទ័ព​ទាំង​២ ​ការ​បណ្តុះ​បណ្តាល​កង​ទ័ព និង​ទំនាក់​ទំនង​នៃ​កង​ទ័ព​ សព្វា​វុធ​ជា​ដើម​។ ​កងទ័ព​ចិន​នៅតែ​បន្ត​ផ្តល់​ជំនួយ​ដល់​កង​ទ័ព​កម្ពុជា ដូច​ជា​ ការផ្ដល់​សព្វាវុធ​ដល់​កងរាជ​អាវុធ​ហត្ថ​ជា​បន្ត​បន្ទាប់​និង​រថយន្ត​ប្រើ​សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​មក​កាន់​កម្ពុជា ​ហើយនិង​គម្រោង​ជំនួយ​សាង​សង់​អគារ​ចម្រុះ​ក្នុង​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​កម្ពុជា​។​ ​ក្រៅ​ពីនេះ​ទៀត ចិន​បាន​ផ្ដល់​ជំនួ​យក្នុងការ​គាំទ្រ​គម្រោង​កែលម្អ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រា​ម​នៅ​កម្ពុជា​ដែល​វា​បាន​បង្ហាញ​ពី​ការលើក​កម្ពស់​កសាង​ក​ម្រិ​ត​ទំនើបកម្ម​សម្រាប់​កងទ័ព​ជើង​ទឹក​នៅ​កម្ពុជា​និង​ក្លាយ​ជា​និមិត្ត​សញ្ញា​ដ៏​សំខាន់​នៃ​ចំណង​មិត្ត​ភាព​ដែក​ថែប រវាង​ចិន និង​កម្ពុជា​ជា​ដើម​។​ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​លោក ​សន ជ័យ បាន​លើក​ឡើង​ថា ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​អន្តរ​ជាតិ​រវាង​កម្ពុជា និង​ចិន​ ទោះ​បីជា​មិត្តភាព​បែប​ដែក​ថែប​ក៏ដោយ ប៉ុ​ន្តែ​ប្រព័ន្ធ​នយោបា​យ​រវាង​កម្ពុជា និង​ចិន មាន​ភាព​ដើរ​ផ្ទុយ​គ្នា ពីព្រោះ​ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​លទ្ធិ​ប្រជាធិប​តេយ្យ ​សេរី​ពហុបក្ស ​ចំណែកឯ​ប្រទេស​ចិន​វិញ គឺ​ប្រកាន់​យក​របប​កុម្មុយនី​ស្ត​។ ​លោក​បាន​បញ្ជាក់​ថា ដូច្នេះ​ហើយ នេះ​ជាការ​បារម្ភ​ពី​ឥទ្ធិពល​ប្រទេស​ចិន​នៃ​ការដឹក​នាំ​បែប​កុ​ម្មុយនី​ស្ត​មកលើ​កម្ពុជា ហើយ​វា​ក៏​ជាការ​ភ័យ​ខ្លាច​មួយ​ដែល​កម្ពុជា​អាច​ងាក​ទៅរក​ការ​ដឹក​នាំ​បែប​កុម្មុយនី​ស្ត​ជា​ដើម​។​…

Read More

​រដ្ឋសភា និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៣ ក្នុង​រយៈពេល​មួយឆ្នាំ​ដែល​កម្ពុជា​មាន​សមត្ថភាព​អាចឆ្លើយតប និង​ដោះស្រាយ​បញ្ហា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ប្រកបដោយ​ជោគជ័យ​។ សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​មួយឆ្នាំ​នេះ ត្រូវបាន​អ្នកតាមដាន​សង្គម​ទទួលស្គាល់​ពី​ការគ្រប់គ្រង​ជំងឺ​កូវីដ ១៩ ប្រកបដោយ​ជោគជ័យ ប៉ុន្តែ​ស្នើ​ដល់​រដ្ឋាភិបាល​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។​ ​បើតាម​លិខិត​ចំនួន​ពីរ​ដាច់ដោយឡែក​ពីគ្នា​របស់​រដ្ឋសភា និង​ស្នងការ​នគរបាលជាតិ ចុះ​ថ្ងៃទី ២៩ ខែធ្នូ​ដូចគ្នា បាន​បង្ហាញ​ពី​លទ្ធផល​ការងារ​រយៈពេល​មួយឆ្នាំ​នេះ​ដែល​ប្រទេស​កម្ពុជា អាចមាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូវីដ ១៩ និងការ​ដោះស្រាយ​បញ្ហា​វិបត្តិ​ផ្សេងៗ ទាក់ទង​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុងសង្គម ខណៈពេល​ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង ៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ទៀត យ៉ាងសកម្ម ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ។​ ​តាមរយៈ​សារលិខិត​ទាំងពីរ​នេះ ពី​ប្រធានរដ្ឋសភា​កម្ពុជា គឺ​លោក ហេង សំរិន និង​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​ជូនពរ​ជនរួមជាតិ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ទាំងអស់ សូមឱ្យ​មាន​សិរីសួស្តី ជ័យ​មង្គល និង​វិបុលសុខ​គ្រប់ប្រការ ព្រមទាំង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា…

Read More