
ទិដ្ឋភាពកន្លែងស្តុកប្រេងឆៅនៅទីក្រុង Cushing រដ្ឋ Oklahoma សហរដ្ឋអាមេរិក។ រូបភាព AFP
ចក្រភពអង់គ្លេសៈ អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនស្វែងរកការកំណត់ក្នុងការជំរុញការផលិតបន្ថែមទៀត នៅពេលពួកគេជួបគ្នានៅថ្ងៃអង្គារ ខណៈដែលតម្រូវការការស្ទុះងើបឡើងវិញប្រេងឆៅដែលរងផលប៉ះពាល់ ដោយការរីករាលដាលជំងឺកូវីដ ១៩។
OPEC រួមទាំងសម្ព័ន្ធមិត្តដែលរួមមាន ២៣ ប្រទេសបានអនុវត្តការកាត់បន្ថយទិន្នផលយ៉ាងច្រើន ដើម្បីគាំទ្រតម្លៃ បន្ទាប់ពីការរីករាលដាលវីរុសបានបំផ្លាញសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន។
ប៉ុន្តែចាប់តាំងពីដើមខែឧសភា អង្គការប្រទេសនាំចេញប្រេងមួយនេះ បានចាប់ផ្ដើមអនុវត្តការបង្កើនការផលិតកាន់តែច្រើន ខណៈដែលតម្លៃប្រេងបានស្ទុះងើបឡើងវិញ និងស្ថានការសុខភាពប្រសើរឡើងនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍។
ថ្មីៗនេះផែនទីបង្ហាញផ្លូវសម្រាប់ OPEC និងសមាជិករួមមានការបង្កើនជាបន្តបន្ទាប់នៅចន្លោះខែឧសភា និងខែកក្កដា ដោយបន្ថែមរហូតដល់ប្រហែល ១,២ លានបារ៉ែលក្នុងមួយ (bpd)។
នៅលើរបៀបវារៈក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារ ដែលរំពឹងថា នឹងចាប់ផ្ដើមនៅម៉ោង ១១ ០០ ម៉ោងសាកលនឹងថាតើវាអាចបន្តដល់ខែសីហាឬអត់។
លោក Eugen Weinberg នៅធនាគារ Commerzbank បានថ្លែងថា៖ «ថ្មីៗនេះ OPEC យល់ឃើញថាខ្លួនឯងស្ថិតក្នុងស្ថានការអនុគ្រោះបំផុត»។
ក្នុងចំណោមសម្ព័ន្ធមិត្តទាំងអស់របស់ OPEC រុស្ស៊ីកំពុងជំរុញឲ្យមានការបង្កើនទិន្នផលកាន់តែរហ័ស ប៉ុន្តែ អារ៉ាប៊ីសាអូឌីតជាប្រទេសស្ដេចប្រេង របស់ OPEC គាំទ្ររបាយការណ៍ប្រុងប្រយ័ត្នខ្លាំងបំផុត ដែលចង្អុលបង្ហាញទៅការកើនឡើងការឆ្លងវីរុសកូរ៉ូណានៅផ្នែកជាច្រើននៃតំបន់អាស៊ី។
លោក Matthew Weller ប្រធានស្រាវជ្រាវទីផ្សារពិភពលោកនៅក្រុមហ៊ុន FOREX.com បានថ្លែងថា៖ «ជាធម្មតា ចំណុចដែលងាយបណ្ដាលឲ្យមានបញ្ហាដ៏សំខាន់ទំនងជានឹងភាពតានតឹងរវាងរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត»។
លោក Weller លើកឡើងថា៖ «ច្បាស់ណាស់ រុស្ស៊ីនឹងជំរុញឲ្យមានការបង្កើនការផលិតកាន់តែរហ័សដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន ចំណែកឯ អារ៉ាប៊ីសាអូឌីត ត្រូវបានរំពឹងថា នឹងគាំទ្រផ្លូវដែលមិនផ្លាស់ប្តូរបន្ថែមទៀត ដែលបានយល់ព្រមកាលពីខែមុន»។
ទីក្រុងរីយ៉ាដអាចចង្អុលរបៀបទីផ្សារនានាត្រូវបានរង្គោះរង្គើដោយរលកវីរុសទី ៣ ដ៏សាហាវ ដែលបានឆ្លងកាត់ប្រទេសឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ប្រេងឆៅធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីអាមេរិក និងចិន។
បណ្ដាប្រទេសអាស៊ីផ្សេងទៀតមួយចំនួនក៏បានធ្វើការរឹតបន្តឹងទាក់ទងនឹងវីរុស ដែលតំណាងឲ្យការបន្ថយល្បឿនលើតម្រូវការ។
OPEC បានរក្សាសុទិដិ្ឋនិយមលើការព្យាកររបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ ដែលរំពឹងថា តម្រូវការនឹងកើនឡើងដល់ ៩៦,៥ លានបារ៉ែលក្នុងមួយថ្ងៃ កើនឡើង ៦ លានលើកម្រិតឆ្នាំ ២០២០៕ LA