ទីក្រុងហ្សឺណែវៈ ប្រទេស​ស្វ៊ីស​កាលពី​ចុង​សប្តាហ៍​បាន​បដិសេធ​សំណើ​ដែល​នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ ក្នុង​ការហាមឃាត់​ថ្នាំ​សម្លាប់សត្វ​ល្អិត​សំយោគ បន្ទាប់ពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​មួយ​យ៉ាង​ជូរចត់​។

ក្រុម​អ្នកបោះឆ្នោត​បាន​គាំទ្រ​ការអំពាវនាវ​របស់​រដ្ឋាភិបាល​បាន​បដិសេធ​គំនិត​ផ្តួចផ្ដើម​ដែល​ស្នើឡើង​ជា​សាធារណៈ​ចំនួន​ពីរ​ដែល​នឹង​ផ្លាស់ប្តូរ​តំបន់​ដ៏ធំ​សម្រាប់​ការធ្វើ​កសិកម្ម​របស់​ប្រទេស​ស្វ៊ីស​។

អ្នកបោះឆ្នោត និង​តំបន់​ជាច្រើន​ត្រូវ​បាន​ទាមទារ​ឲ្យ​ជំរុញ​តាមរយៈ​គំនិត​ផ្តួចផ្ដើម​ដ៏ពេញនិយម ប៉ុន្តែ​សំណើ​ពីរបាន​បរាជ័យ ខណៈដែល​ ៦១ ​ភាគរយ​ក្នុងចំណោម​អ្នក​បោះឆ្នោត​ទាំងអស់ និង​ស្ទើរតែ​ទាំងអស់​លើកលែង​តែ​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ចំនួន​ ២៦ មិនបាន​យកចិត្ត​ទុកដាក់​លើ​គំនិត​ផ្តួចផ្ដើម​នេះ​ទេ​។

លោក Guy Parmelin ប្រធានាធិបតី​ស្វ៊ីស​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា​៖ «​នេះ​គឺជា​ការសម្រេចចិត្ត​សម​ហេតុផល និង​សំអាង​លើ​ហេតុផល ដែល​ធានា​អនាគត​កសិកម្ម​របស់​យើង និង​សន្ដិសុខ​ស្បៀងអាហារ​របស់​ប្រទេស​នេះ​»​។

លោក​បន្តថា​៖ «​លទ្ធផល​នេះ​ផ្ដល់​ដល់​វិស័យ​កសិកម្ម​នូវ​ឱកាស​ក្នុង​ការបន្ត​សម្រេច​បាន​ការកែទម្រង់​អន្តរកាល​ឆ្ពោះទៅ​ការផលិត​កាន់តែ​មាន​និរន្តរភាព​»​។

ទន្ទឹមនឹងនេះ អំណាច​នគរបាល​ថ្មី​ដ៏ទូលំទូលាយ​ចម្រូងចម្រាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​បាន​ឆ្លង​ផុត​ដោយ​មាន​ការគាំទ្រ​ ៥៧ ​ភាគរយ ដែល​ធ្វើឲ្យ​អ្នកធ្វើ​យុទ្ធនាការ​សិទ្ធិមនុស្ស​អន្តរជាតិ​ភ័យខ្លាច ដូចជា​អង្គការ​លើកលែង​ទោស​អន្តរជាតិ​។

ស្ថិតក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ផ្ទាល់​របស់​ប្រទេស​​ស្វ៊ីស ការធ្វើ​ប្រជាមតិ និង​ការបោះឆ្នោត​ដ៏ពេញនិយម​ធ្វើឡើង​ជា​រៀងរាល់​ពីរ​បី​ខែម្ដង​នៅ​កម្រិត​ជាតិ តំបន់ និង​មូលដ្ឋាន​។

គំនិត​ណាមួយ​បាន​មកពី​សាធារណៈ​អាច​ត្រូវ​បានដាក់​ដើម្បី​បោះឆ្នោតជាតិ ប្រសិន​បើ​ប្រមូល​ហត្ថលេខា​បាន​ចំនួន​ ១០០ ០០០ ​នាក់​ពី​ប្រជាជន​ ៨,៦ ​លាន​នាក់ នោះ​អ្វីដែល​ហៅថា​ជា​គំនិត​ដ៏ពេញនិយម​ទាំងនេះ តម្រូវ​ឲ្យ​មាន​សម្លេង​ភាគច្រើន​ទ្វេដង​ ដើម្បី​អនុម័ត​។

ដើម្បី​ជំរុញ​ការធ្វើប្រជាមតិ​លើ​ច្បាប់​ថ្មីៗ​ដែល​បាន​យល់ព្រម​ដោយ​សភា ដំបូង​អ្នកត្រូវការ​ហត្ថលេខា​ចំនួន​ ៥០ ០០០ ​នាក់ ហើយ​បន្ទាប់មក​សម្លេង​ភាគច្រើន​ធម្មតា​ ដើម្បី​អនុម័ត​។

រហូតមកដល់​ពេលនេះ​មិនមាន​ប្រទេស​ធំៗ​ហាមឃាត់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដែល​ផលិតឡើង​ដោយ​មនុស្ស​នោះទេ​។ ប្រទេស​ប៊ូតង់​ប្រកាស​កាលពី​ឆ្នាំ​ ២០១២ ​ថា ខ្លួន​ចង់​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ក្នុង​ការងាក​ទៅរក​អាហារ​ដែល​ដាំដុះ​នៅក្នុង​ប្រទេស​របស់ខ្លួន និង​កសិករ​សរីរាង្គ​ ១០០ ​ភាគរយ​។

ការពិភាក្សា​គ្នា​លើ​ថ្នាំ​សម្លាប់​សត្វល្អិត​របស់​ប្រទេស​​ស្វ៊ីស​គឺ​ការពិភាក្សា​ដ៏ជូរចត់​មួយ​។ ក្រុម​អ្នក​លួច​ដុត បាន​ដុត​រថយន្ត​សណ្ដោង​ដែល​បង្ហាញ​បដា​ពាក្យ​ថា «​មិន​យល់ព្រម​» នៅ​ភាគ​ខាងលិច​តំបន់ Vaud canton ខណៈ​ដែល​កសិករ​ដែល​គាំទ្រ​ពាក្យ «​យល់ព្រម​» បាន​ឲ្យ​ដឹងថា ពួកគេ​គឺជា​ជនរងគ្រោះ​ដោយសារ​តែ​ការប្រមាថ ការគំរាមកំហែង និង​ការបំភិតបំភ័យ​៕ LA