សេអ៊ូលៈ ទិន្នន័យ​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​ផលិតផល​គ្រឿងសំអាង​រួមបញ្ចូល​គ្នា​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​កើនឡើង​ ១៦,១ ​ភាគរយ​ដល់​ ៨,២៨​ ពាន់​ពាន់​លាន​វ៉ុន (៧,២៨ ​ពាន់​លាន​ដុល្លារ​) ​កាលពី​ឆ្នាំ​ ២០២០ ដែល​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ ​លើ​ពិភពលោក ដែល​ពីក្រោយ​ដោយ​ប្រទេស​បារាំង និង​អាមេរិក​។

យោងតាម​ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួង​សុវត្ថិភាព​ស្បៀងអាហារ និង​ឱសថ ចិន​គឺជា​ប្រទេស​នាំចូល​ធំជាងគេ​នៃ​ផលិតផល​គ្រឿង​សំអាង​របស់​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ឆ្នាំមុន ក្នុង​តម្លៃ​ ៣,៨​ ពាន់​លាន​ដុល្លារ បន្ទាប់មក​ទីក្រុង​ហុងកុង​មានតម្លៃ​ ៧១៤ ​លាន​ដុល្លារ អាមេរិក ៦៤០ ​លាន​ដុល្លារ និង​ជប៉ុន​ ៦៣៩ ​លាន​ដុល្លារ​។ ការនាំ​ចូល​របស់​ប្រទេស​វៀតណាម​មានតម្លៃ​ ២៦៣ ​លាន​ដុល្លារ​។

ដោយសារ​តែ​ការលក់​នៅ​បរទេស​កើនឡើង ប្រទេស​កូរ៉េខាងត្បូង​បាន​មើលឃើញ​ផលចំណេញ ​៧ ​ពាន់​ពាន់​លានវ៉ុ​ន​ផ្នែក​ផលិតផល​គ្រឿងសំអាង​កាលពី​ឆ្នាំ ២០២០ កើនឡើង​ពី​ផលចំណេញ​ចំនួន​ ៦,១៥​ ពាន់​ពាន់​លាន​វ៉ុន​កាលពី​ឆ្នាំ​ ២០១៩​។

ផលិតផល​គ្រឿងសំអាង​មាន​ចំនួន​ ១៤,៣ ​ភាគរយ​នៃ​អតិរេក​ពាណិជ្ជកម្ម​ ៤៤,៨៦​ ពាន់​លាន​ដែល​រួមបញ្ចូល​គ្នា​របស់​ប្រទេស​នេះ​កាលពី​ឆ្នាំមុន​។

ចំណែក​ពាណិជ្ជកម្ម​សរុប​របស់​ផលិតផល​គ្រឿងសំអាង មាន​ការកើនឡើង​ពី​ ៣,៥ ​ភាគរយ​កាលពី​ឆ្នាំ ២០១៦ ដល់​ ៤ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ៧,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៨ និង​ ១៣,៦ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩​។

អតិរេក​ ៧ ​ពាន់​ពាន់​លាន​វ៉ុន​ដែល​បាន​រាយការណ៍​ពី​ពាណិជ្ជកម្ម​គ្រឿងសំអាង​គឺ​ធំ​ជាង​អតិរេក​បាន​ពី​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ដែល​មាន​ចំនួន​ ៧ ​ពាន់​លាន​ដុល្លារ និង​ទូរស័ព្ទ​ស្មាតហ្វូន ដែលមាន​ចំនួន​ ៤,១ ​ពាន់​លាន​ដុល្លារ​។

ការផ្គត់ផ្គង់​វេជ្ជសាស្ដ្រ​បង្ហាញ​ការធ្វើ​ពាណិជ្ជកម្ម​មាន​ចំនួន​ ៧,២ ​ពាន់​លាន​ដុល្លារ​។

ទន្ទឹមនឹងនេះ ការ​នាំចូល​គ្រឿងសំអាង​សរុប​របស់​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​ ១,១៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ បារាំង​គឺជា​ប្រទេស​នាំចេញ​ធំជាងគេ​ទៅ​ប្រទេស​កូរ៉េ​មានតម្លៃ​ ៣៦៦ ​លាន​ដុល្លារ ដែល​បាន​តាម​ពីក្រោយ​ដោយ​អាមេរិក​មានតម្លៃ​ ២៧៩ ​លាន​ដុល្លារ និង​ជប៉ុន​មានតម្លៃ​ ១១៩​ លាន​ដុល្លារ​។

​ការផលិត​ផលិតផល​អនាម័យ​បាន​កើនឡើង​ ២០,៥ ​ភាគរយ​។ ប៉ុន្តែ​ការផលិត​ផលិតផល​តុបតែង​មុខ បាន​ធ្លាក់ចុះ​ ២១,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ទោះយ៉ាងណា ការផលិត​ផលិតផល​តុបតែ​ភ្នែក នៅតែ​មិនមាន​ផលប៉ះពាល់ ​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​នោះទេ ដែល​កើនឡើង​បន្តិច​ចំនួន​ ០,៣ ​ភាគរយ​៕ Korean Herald-ANN/LA